Hotline 1277
អគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២០

៦ឆ្នាំមុន
ពន្ធប្រថាប់ត្រា
ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ ៖
  • ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន
  • ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទ
  • ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
  • កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
  • លិខិតមានលក្ខណៈគតិយុត្ត ដូចជា ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន
ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។ ពន្ធប្រថាប់ត្រា ដែលប្រជាពលរដ្ឋទូទៅតែងតែជួបប្រទះញឹកញាប់ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មានដូចខាងក្រោម៖
៥.១. ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
និយមន័យ
ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញលក់ឬដោះដូរឬធ្វើអំណោយអចលនទ្រព្យ ឬការដាក់ហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
​          អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាឱ្យបានគ្រប់ក្នុងរយៈពេល ៣ខែ បន្ទាប់​ពី​កាលបរិច្ឆេទនៃ “ដីកាបញ្ជូន”សំណុំឯកសារ៖
  • ផ្ទេរកម្មសិទ្ធិរបស់រដ្ឋបាលសុរិយោដីរាជធានី-ខេត្ត ចំពោះអចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)  
  • ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យរបស់អាជ្ញាធរដែនដី (ក្រុង-ស្រុក-ខណ្ឌ) ចំពោះអចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ)​
និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ​ និងបង់ប្រាក់ពន្ធនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះអចលនទ្រព្យនៅរាជធានីភ្នំពេញ ហើយចំពោះអចលនទ្រព្យតាមបណ្តាខេត្ត អាចដាក់លិខិតប្រកាសនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារតាមការស្នើសុំរបស់អ្នកជាប់ពន្ធ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អត្រាពន្ធ មូលដ្ឋានគិតពន្ធ​ និងការគណនាប្រាក់ពន្ធ
អត្រាពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានកំណត់តាមអត្រា % នៃមូលដ្ឋានគិតពន្ធ។
មូលដ្ឋានគិតពន្ធគឺជាតម្លៃអចលនទ្រព្យសរុប (ដី ឬ /និងសំណង់)។
តម្លៃអចលនទ្រព្យត្រូវបានកំណត់តាមលំដាប់អាទិភាព ដូចខាងក្រោម៖
១. តម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
២.​តម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តផ្សេងទៀត។
ករណីមានការអនុគ្រោះពន្ធ
មូលដ្ឋានគិតពន្ធ = តម្លៃអចលនទ្រព្យសរុប - ការអនុគ្រោះពន្ធ
ការគណនាប្រាក់ពន្ធ៖
ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ X ៤%
ឧទាហរណ៍៖ ករណីផ្ទេរកម្មសិទ្ធិផ្ទះល្វែងដែលមានដីទំហំ ១០០ម និងមានសំណង់ឥដ្ឋបេតុងជាន់ផ្ទាល់ដីនិងជាន់ទី១ ស្មើនឹង៦៤ម(E0=E1=64m2) និងមានអាយុកាលសំណង់ក្រោម ១០ឆ្នាំ ស្ថិតនៅលើកំណាត់ផ្លូវវត្តអង្គតាម៉ិញ ចាប់ពីផ្លូវសហព័ន្ធរុស្សី (១១០) ដល់ផ្លូវលេខ២០០៤ និងមានតម្លៃសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា តាមឧបសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងក្រោម៖
តម្លៃដី  = ៣០០ ដុល្លារ/ម
តម្លៃផ្ទះជាន់ផ្ទាល់ដី (Eo)  = ២៥០ ដុល្លារ/ម
តម្លៃផ្ទះជាន់ទី១ (E1)   = ២០០ ដុល្លារ/ម

ចម្លើយ៖ គណនាប្រាក់ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិផ្ទះល្វែងនេះ៖
ការគណនាប្រាក់ពន្ធត្រូវបង់
តម្លៃដី ១០០ម x ៣០០ ដុល្លារ ៣០ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) ៦៤ម x ២៥០ ដុល្លារ ១៦ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ទី១ (E1) ៦៤ម x ២០០ ដុល្លារ ១២ ៨០០ ដុល្លារ
មូលដ្ឋានគិតពន្ធ (តម្លៃអចលនទ្រព្យសរុប )​​​   ៥៨ ៨០០ ដុល្លារ
មូលដ្ឋានគិតពន្ធ (គិតជារៀល) ៥៨ ៨០០ ដុល្លារ  x ៤ ០០០ រៀល ២៣៥ ២០០ ០០០ រៀល
ប្រាក់ពន្ធត្រូវបង់ ២៣៥ ២០០ ០០០ រៀល x ៤% ៩ ៤០៨ ០០០ រៀល

ការលើកលែងពន្ធ និងការអនុគ្រោះពន្ធ
  • ការលើកលែងពន្ធ
១.ការ​ទទួល​កម្មសិទ្ធិ​ ឬសិទ្ធិកាន់កាប់ដីក្នុង​លក្ខណៈសម្ប​ទានពី​រាជ​រដ្ឋាភិបាល ​សម្រាប់​ជាប្រយោជន៍សេដ្ឋកិច្ចឬសង្គម​កិច្ច។
.ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋ។
.ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬ
ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលនានា។

. ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “រង្វង់ញាតិ ”៖
  • ការធ្វើសន្តតិកម្ម -រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត
-រវាងប្តីនិងប្រពន្ធ
-រវាងយាយ-តាបង្កើតនិងចៅបង្កើត
-ពីឪពុក-ម្តាយទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
  • ការធ្វើប្រទានកម្ម “លើកទី១” -រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត

-ពីយាយ-តាទៅចៅបង្កើតនិងចៅប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
  • ការអនុគ្រោះពន្ធ ១. ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “រង្វង់ញាតិ ”រួមមាន៖
-រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ
-រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត
ករណីខាងលើត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា៖
  • សន្តតិកម្ម : ចំនួន ២០០ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធ ៨ ០០០ ០០០ រៀល
  • ប្រទានកម្ម : ចំនួន ១០០ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធ ៤ ០០០ ០០០ រៀល
ករណីមានប្រាក់ពន្ធត្រូវបង់លើសពីនេះ ត្រូវបង់ចំណែកដែលលើសនោះ។
២. ការធ្វើប្រទានកម្មចាប់ពី “លើកទី២តទៅ”លើអចលនទ្រព្យដដែលក្នុង “រង្វង់ញាតិ ”រួមមាន៖
-រវាងឪពុក-ម្តាយនិងកូនបង្កើត

ករណីខាងលើត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ១០០​ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធចំនួន
៤ ០០០ ០០០ រៀល។ ករណីមានប្រាក់ពន្ធត្រូវបង់លើសពីនេះ ត្រូវបង់ចំណែកដែលលើសនោះ។

        ៥.២. ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់យានជំនិះគ្រប់ប្រភេទ
និយមន័យ
ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះគ្រប់ប្រភេទ គឺជាពន្ធដែលត្រូវបង់នៅពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះគ្រប់ប្រភេទ រួមមាន ការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនក្នុងក្រុមហ៊ុន នូវមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ។
កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
​          ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ត្រូវប្រមូលពីអ្នកទទួលសិទ្ធិ  ឬហៅកាត់ថាអ្នកទិញ។ អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រថាប់ត្រាឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ បន្ទាប់ពី​កាលបរិច្ឆេទនៃពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន​ ។
នីតិវិធីនៃការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ៖
  • ការដាក់ពាក្យស្នើសុំបង់ប្រាក់ពន្ធដោយផ្ទាល់​៖ អ្នកជាប់ពន្ធ ឬអ្នកតំណាង អាចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត។
  • ការដាក់ពាក្យស្នើសុំបង់ប្រាក់ពន្ធតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online)​៖ ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលសិទ្ធិត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះដើម្បីបង់ពន្ធប្រថាប់ត្រា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ។

អត្រាពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ត្រូវកំណត់តាមអត្រា % នៃតម្លៃមធ្យោបាយដឹកជញ្ជូន ឬយានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ។
មូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះត្រូវបានកំណត់តាមប្រភេទមធ្យោបាយដឹកជញ្ជូន ឬយានយន្ត និងឆ្នាំផលិត យោងតាមប្រកាសលេខ០០១ សហវ.ប្រក.អពដ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ស្តីពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះមធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទដូចខាងក្រោម៖
១. ប្រភេទរថយន្តទេសចរណ៍                          (គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង)
២. ប្រភេទរថយន្តដឹកអ្នកដំណើរ                      (គិតតាមឆ្នាំផលិត និងចំនួនកៅអី)
៣. ប្រភេទរថយន្តដឹកទំនិញ                           (គិតតាមឆ្នាំផលិត និងទម្ងន់សរុប)
៤. ប្រភេទរ៉ឺម៉កសណ្តោងរថយន្ត ឬជលយាន         (គិតតាមឆ្នាំផលិត និងទម្ងន់សរុប)
៥. ប្រភេទជលយាន                                  
  • អូប័រ ដែលមានកម្លាំងលើសពី១៥០សេះ    (គិតតាមឆ្នាំផលិត និងកម្លាំងសេះ)
  • ទូក កាណូត កប៉ាល់ ស្រឡាង               (គិតតាមឆ្នាំផលិត និងទម្ងន់សរុប)

ការលើកលែងពន្ធ
  • ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្ត និងត្រាក់ទ័រគ្រប់ប្រភេទ និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំដល់ ១៥០សេះ។
  • ការទទួលសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តដែលត្រូវចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋនានានៃព្រះរាជាណាចក្រកម្ពុជា។
  • ការទទួលសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរដ្ឋាភិបាលនានា។
  • ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្ត ធ្វើជាទំនិញដើម្បីលក់វិញរបស់សហគ្រាសនានា ដែលបានចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធ និងបានបង់ពន្ធអាករប្រចាំខែ និងប្រចាំឆ្នាំ។ ដោយឡែក ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្តដែលបានចុះបញ្ជីនៅស្ថាប័នសាធារណៈ និងដឹកជញ្ជូនមិនត្រូវបានលើកលែងពន្ធប្រថាប់ត្រានេះទេ។

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់​លិខិត​ប្រកាស​ប្រចាំ​ខែ-ឆ្នាំ

២២ មិថុនា ២០២៦

នៅសល់១៨ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយដៃ

២៥ មិថុនា ២០២៦

នៅសល់២១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦

នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២២ មិថុនា ២០២៦ នៅសល់១៨ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយដៃ

២៥ មិថុនា ២០២៦ នៅសល់២១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦ នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

សាលាជាតិពន្ធដារ
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចសារព ...
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិ ...
ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី អាករពិសេស អាករស ...