Hotline 1277
អគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០

៥ឆ្នាំមុន
ពន្ធលើអចលនទ្រព្យ
ក.តើអ្វីទៅជាពន្ធលើអចលនទ្រព្យ?
ពន្ធលើអចលនទ្រព្យ គឺជាពន្ធដែលប្រមូលប្រចាំឆ្នាំដោយត្រូវបានអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ ១០០ ០០០ ០០០ (មួយរយលាន)រៀល ស្ថិតនៅក្នុងរដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
ខ.និយមន័យពាក្យគន្លឹះ
- អចលនទ្រព្យ សំដៅដល់ ដីគ្មានសំណង់ និង/ឬដីមានសំណង់ ឬផ្ទះឬទីកន្លែងសម្រាប់ស្នាក់នៅដទៃទៀតឬអគារ ឬសំណង់ផ្សេងៗ
- អ្នកជាប់ពន្ធ សំដៅដល់ រូបវន្តបុគ្គលឬនីតិបុគ្គល ដែលជាកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ។
គ.ការលើកលែងពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យត្រូវបានលើកលែងចំពោះ៖
១. អចលនទ្រព្យដែលមានតម្លៃតិចជាងឬស្មើ ១០០ ០០០ ០០០ (មួយរយលាន) រៀល។
២. អចលនទ្រព្យដែលជាដីកសិកម្ម។ ដីកសិកម្ម សំដៅដល់ ដីដែលកំពុងបង្កបង្កើនផលកសិកម្ម មានជាអាទិ៍៖ ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋាន ចិញ្ចឹមសត្វ វារីវប្បកម្ម និងដីស្រែអំបិល។
៣. អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាលឬស្ថាប័នរាជរដ្ឋាភិបាលវៀរលែងតែអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសកម្មរបស់សហគ្រាសសាធារណៈឬក្រុមហ៊ុនចម្រុះរដ្ឋ។
៤. អចលនទ្រព្យដែលជាដីកម្មសិទ្ធិរបស់រាជរដ្ឋាភិបាលឬស្ថាប័នរាជរដ្ឋាភិបាលបានជួលឱ្យឯកជនសាងសងសំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែសំណង់ត្រូវជាប់ពន្ធ។
៥. អចលនទ្រព្យដែលជាកម្មសិទ្ធិបុគ្គលណាមួយ ដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនានិងសប្បុរសធម៌ និងគ្មានចំណែកណាមួយនៃអចលនទ្រព្យឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន។
៦. អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
៧. អចលនទ្រព្យ ដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាតឬផលិតអគ្គិសនី ទីលានទុកដាក់សំរាម ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
៨. អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរដោយករណីប្រធានស័ក្តិ ដែលជាបាតុភូត ឬជាព្រឹត្តិការណ៍កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជម្នះបាន ដូចជា គ្រោះធម្មជាតិ សង្គ្រាម កុប្បកម្ម អគ្គិភ័យឬគ្រោះមហន្តរាយជាយថាហេតុ។
៩. ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០ (ប៉ែតសិប)​ ភាគរយ និងមិនទាន់បានប្រើប្រាស់ វៀរលែងតែដីដែលត្រូវជាប់ពន្ធលើអចលនទ្រព្យ។
១០. អចលនទ្រព្យដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្មនិងសេវាកម្ម។
ឃ.អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ
- អត្រាពន្ធ ត្រូវបានប្រមូលប្រចាំឆ្នាំតាមអត្រា ,១% (សូន្យក្បៀសមួយ) ភាគរយនៃមូលដ្ឋានគិតពន្ធ។
- មូលដ្ឋានគិតពន្ធ គឺជាតម្លៃ ៨០% នៃតម្លៃអចលនទ្រព្យសរុបទាំងតម្លៃដី និងតម្លៃសំណង់ ដោយគិតតាមអាយុកាលសំណង់ និងប្រភេទសំណង់ (ឥដ្ឋបេតុង មិនមែនឥដ្ឋបេតុង និងខុនដូ) តាមជាន់នីមួយៗដែលត្រូវអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ ១០០ ០០០ ០០០ (មួយរយលាន) រៀល ។
មូលដ្ឋានគិតពន្ធ = (តម្លៃអចលនទ្រព្យ x ៨០%) - ១០០ លានរៀល
- ការគណនាប្រាក់ពន្ធត្រូវបង់
ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ០,១%
ឧទាហរណ៍៖ អចលនទ្រព្យមួយកន្លែងស្ថិតនៅសងខាងកំណាត់ផ្លូវ ព្រះមុនីវង្សដែលមានទំហំដី ៤ម x ២០ម និងមានផ្ទះល្វែងកម្ពស់ ២ជាន់ (E0=E1=E2) និងមានទំហំ ៤ម x ១៦ម ជាប្រភេទឥដ្ឋបេតុង សាងសង់ ឆ្នាំ២០១៥ និងមានតម្លៃទីផ្សារកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡាដូចខាង ក្រោម៖
ចម្លើយ៖
ការគណនាប្រាក់ពន្ធត្រូវបង់
តម្លៃដី                                     = ៨០ម x ១ ៥០០$                               = ១២០ ០០០$
តម្លៃផ្ទះជាន់ផ្ទាល់ដី (E)             ​ = ៦៤ម x ២៥០$                                  = ១៦ ០០០$
តម្លៃផ្ទះជាន់ទី១ (E1)                  = ៦៤ម x ២០០$                                  = ១២ ៨០០$
តម្លៃផ្ទះជាន់ទី២ (E2)                      = ៦៤ម x ១៥០$                                   = ៩៦០០$
តម្លៃអចលនទ្រព្យសរុប                                                                           = ១៥៨ ៤០០$
តម្លៃសរុប ៨០% (គិតជារៀល)     = ១៥៨ ៤០០$ x ៨០% x ៤ ០០០៛             = ៥០៦ ៨៨០ 000៛
មូលដ្ឋានគិតពន្ធ                               = ៥០៦ ៨៨០ ០០០៛ - ១០០ ០០០ ០០០៛ = ៤០៦ ៨៨០ ០០០៛
ប្រាក់ពន្ធត្រូវបង់                               ៤០៦ ៨៨០ ០០០៛ x ០,១%                  = ៤០៦ ៨៨០៛
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
អ្នកជាប់ពន្ធ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ ចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០ ០០០ ០០០ (មួយរយលាន) រៀល នៅតាមបញ្ជរផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់អចលនទ្រព្យនៅទូទាំងប្រទេស ឬនៅតាមបញ្ជរផ្តល់សេវារបស់សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ។
អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាសសារពើពន្ធនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
អ្នកជាប់ពន្ធ ដែលបានចុះបញ្ជីរួច អាចធ្វើការបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំតាមរយៈធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមអនឡាញតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ "GDT Taxpayer App” ដែលមានក្នុង App Store និង Play Store។
តើការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យត្រូវភ្ជាប់ឯកសារអ្វីខ្លះ?
ការចុះបញ្ជីអចលនទ្រព្យ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ត្រូវបានកំណត់ដូចខាងក្រោម៖
១- អ្នកជាប់ពន្ធត្រូវចុះបញ្ជីអចលនទ្រព្យនៅរដ្ឋបាលសារពើពន្ធ ដោយត្រូវបំពេញទម្រង់ចុះបញ្ជីដែលរដ្ឋបាលសារពើពន្ធបានកំណត់ និងភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចខាងក្រោម៖
- ឯកសារកំណត់អត្តសញ្ញាណកម្មអ្នកជាប់ពន្ធ៖
  • សម្រាប់រូបវន្តបុគ្គល៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
  • សម្រាប់នីតិបុគ្គល៖ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬបណ្ណពន្ធប៉ាតង់។
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ(ប្រសិនបើមាន)។
- បណ្ណសម្គាល់កម្មសិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។
- រូបថតនិងទីតាំងអចលនទ្រព្យ (និយាមកា)។
- ឯកសារពាក់ព័ន្ធផ្សេងទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)...។ល។
- បំពេញ “ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ ទម្រង់ FORM PT 01”
តើត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅពេលណា?
អ្នកជាប់ពន្ធ ត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធទៅតាមទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ក្នុងករណីដូចខាងក្រោម៖
ក. អចលនទ្រព្យ ត្រូវបានប្រែប្រួលដូចខាងក្រោម៖
- ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ
- ផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសង់បន្ថែមឬបន្ថយឬរំលាយចោល។
ខ. អចលនទ្រព្យ ត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយ។
គ. អចលនទ្រព្យ ត្រូវបានបំបែកឬបង្រួមក្បាលដី៕

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់​លិខិត​ប្រកាស​ប្រចាំ​ខែ-ឆ្នាំ

២៥ មិថុនា ២០២៦

ថ្ងៃស្អែក

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦

នៅសល់២៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦

នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

២៥ មិថុនា ២០២៦ ថ្ងៃស្អែក

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦ នៅសល់២៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦ នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

សាលាជាតិពន្ធដារ
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចសារព ...
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចអាករ ...
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី ការផ្ទេរថ្លៃ