ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០
ក.តើអាករពិសេសជាអ្វី?
អាករពិសេស ត្រូវបានប្រមូលលើទំនិញឬសេវាមួយចំនួនដែលមានលក្ខណៈប្រណីត ឬមិនមែនជាតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ឬប៉ះពាល់ដល់សុខភាព សង្គម ឬបរិស្ថាន។ អាករពិសេសអនុវត្តលើការនាំចូល ការផលិត ឬការចែកចាយ ទំនិញ ឬការផ្គត់ផ្គង់សេវាដែលជាប់អាករពិសេសសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនិញឬសេវាជាប់អាករពិសេស មានដូចជា៖
១. ទំនិញមួយចំនួនមានជាអាទិ៍៖
ក. ផលិតផលតេលសិលា៖
- ប្រេងសាំង
- ប្រេងម៉ាស៊ូត
- ប្រេងសាំងយន្តហោះ
- ប្រេងរំអិល។
- ភេសជ្ជៈគ្មានជាតិសុរា មានជាអាទិ៍ ភេសជ្ជៈដែលមានជាតិ ឧស្ម័ន មានដាក់ស្ករ ឬសារជាតិផ្អែម ឬក្លិនផ្សេងៗ និងភេសជ្ជៈគ្មានជាតិសុរាដទៃទៀត លើកលែងតែទឹកនិងទឹករ៉ែ ទឹកដោះគោ និងទឹកដមផ្លែឈើឬបន្លែ
- ស្រា
- ស្រាបៀរ
- ភេសជ្ជៈមេរ័យផ្សេងទៀត។
ឃ. គ្រឿងអេឡិចត្រូនិក។
ង. ទោចក្រយានយន្ត។
ច. រថយន្ត។
ឆ. គ្រឿងបន្លាស់យានយន្ត។
ជ. ផលិតផលប្លាស្ទិក។
ឈ. ផលិតផលគ្រឿងសម្អាង។
ញ. ផលិតផលកញ្ចក់ជាគ្រឿងសំណង់។
ដ. ស៊ីម៉ងត៍។
២. សេវាមួយចំនួនមានជាអាទិ៍៖
ក. សេវាទូរគមនាគមន៍។
ខ. សេវាដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាស។
គ. សេវាលំហែកម្សាន្ត ជាអាទិ៍មាន៖
- ការប្រគុំតន្ត្រី ចាក់ភ្លេង សម្តែងឈុតឆាក ឬកាយវិការមានលក្ខណៈជាសកម្មភាពអាជីវកម្មនៅក្នុងរង្គសាល ខារ៉ាអូខេ ឌីស្កូថែក ទីកន្លែងសាធារណៈ ឬកន្លែងណាមួយ
- ចំពោះសណ្ឋាគារ ឬ ភោជនីយដ្ឋានដែលមានការប្រគុំតន្ត្រី ការសម្តែង ឈុតឆាក ឬកាយវិការមានលក្ខណៈផ្សារភ្ជាប់នឹងសកម្មភាពសណ្ឋាគារឬ ភោជនីយដ្ឋាន
- ម៉ាស្សា ប្រណាំងរថយន្ត Karting ប្រណាំងម៉ូតូ កូនគោល ស្មុកយ័រ ប៊ូលីង និងហ្គេមគ្រប់ប្រភេទ។
- បុគ្គលជាប់អាករពិសេស សំដៅដល់ អ្នកនាំចូល ឬអ្នកផលិតទំនិញ ឬអ្នកផ្គត់ផ្គង់ សេវាជាប់អាករពិសេស
- ការនាំចូល សំដៅដល់ សកម្មភាពនាំចូលទំនិញមកក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជាដោយបុគ្គលណាមួយ
- អ្នកនាំចូល សំដៅដល់ បុគ្គលណាមួយដែលធ្វើការនាំចូលដោយខ្លួនឯងឬដោយបុគ្គលដទៃ។ សម្រាប់គោលដៅនៃកថាខណ្ឌនេះ អ្នកទទួលទំនិញ បុគ្គលជាម្ចាស់ កម្មសិទ្ធិ បុគ្គលដែលនឹងទៅជាម្ចាស់កម្មសិទ្ធិឬអ្នកមានសិទ្ធិចាត់ចែងលើកម្មសិទ្ធិទំនិញមុនពេលដែលទំនិញនោះឈប់ជាកម្មវត្ថុនៃការត្រួតពិនិត្យគយត្រូវបានចាត់ទុកថាជាអ្នកនាំចូលដែរ
- ការផលិត សំដៅដល់ សកម្មភាពបំប្លែងវត្ថុធាតុដើម ដំឡើងវេចខ្ចប់ច្រកបំពេញ ឱ្យទៅជាផលិតផលពាក់កណ្តាលសម្រេចឬផលិតផលសម្រេច
- អ្នកផលិត សំដៅដល់ បុគ្គលណាមួយដែលធ្វើការផលិតទំនិញ ឬបុគ្គលណាមួយ ដែលជួលបុគ្គលដទៃទៀតផលិតទំនិញឱ្យខ្លួន។
អាករពិសេស ត្រូវបានលើកលែងចំពោះការនាំចូលរបស់បុគ្គលដែលគ្មានកាតព្វកិច្ចចុះបញ្ជី នូវ៖
- បារី ២០០ដើម
- ស៊ីហ្គា ៥០ដើម
- ស្រាចំណុះ ២លីត្រ។
១. អត្រាអាករពិសេស
អាករពិសេស ត្រូវបានកំណត់តាមអត្រា ទៅតាមប្រភេទទំនិញឬសេវា ដូចខាងក្រោម៖
- អត្រា ៣៥% លើមុខទំនិញស្រា (សុរា) គ្រប់ប្រភេទ
- អត្រា ៣០% លើមុខទំនិញស្រាបៀរ គ្រប់ប្រភេទ
- អត្រា ២៥% លើមុខទំនិញស៊ីហ្គា គ្រប់ប្រភេទ
- អត្រា ២០% លើមុខទំនិញបារី គ្រប់ប្រភេទ
- អត្រា ១៥% លើភេសជ្ជៈប៉ូវកម្លាំង
- អត្រា ១០% លើភេសជ្ជៈគ្មានជាតិសុរា
- អត្រា ៥% លើទឹកផ្លែឈើ
- អត្រា ១០% លើមុខទំនិញជាផលិតផលប្លាស្ទិក
- អត្រា ៥% លើមុខទំនិញស៊ីម៉ងត៍ គ្រប់ប្រភេទ
- អត្រា ១០% លើសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស
- អត្រា ១០% លើសេវាលំហែកម្សាន្ត
- អត្រា ៣% លើសេវាទូរគមនាគមន៍។
២.មូលដ្ឋានគិតអាករពិសេស
មូលដ្ឋានគិតអាករពិសេសលើទំនិញដែលផលិតក្នុងស្រុក ត្រូវកំណត់ស្មើនឹង ៩០% នៃតម្លៃផ្គត់ផ្គង់ដែលបានកត់ត្រាក្នុងវិក្កយបត្រឱ្យទៅអតិថិជនដោយមិនរួមបញ្ចូល អាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯង។
មូលដ្ឋានគិតអាករពិសេសលើសេវាមួយចំនួន គឺជាថ្លៃសេវាកត់ត្រាក្នុងវិក្កយបត្រ ដោយមិនទាន់គិតបញ្ចូលអាករលើតម្លៃបន្ថែម និងអាករពិសេសខ្លួនឯង។
មូលដ្ឋានគិតអាករពិសេសលើទំនិញនាំចូល គឺតម្លៃគិតពន្ធគយដែលកំណត់តាម បទប្បញ្ញត្តិនៃច្បាប់ស្តីពីគយ ដោយរួមបញ្ចូលនូវពន្ធនាំចូល។
៣.ការគណនាប្រាក់អាករពិសេស
ការគណនាអាករពិសេស ត្រូវបានកំណត់ដូចខាងក្រោម៖
អាករពិសេស= មូលដ្ឋានគិតអាករ x អត្រាអាករ
ឧទាហរណ៍ទី១៖
ក្រុមហ៊ុន ក បានផលិតនិងផ្គត់ផ្គង់ស្រាបៀរឱ្យអតិថិជនចំនួន ១ ០០០ កេស ក្នុង តម្លៃ ១០ ០០០ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករពិសេសខ្លួនឯង)។
គណនាប្រាក់អាករពិសេស
មូលដ្ឋានគិតអាករពិសេស = ១០ ០០០ ដុល្លារ x ៩០% = ៩ ០០០ ដុល្លារ
អាករពិសេស = ៩ ០០០ ដុល្លារ x ៣០% = ២ ៧០០ ដុល្លារ
ឧទាហរណ៍ទី២៖
ក្រុមហ៊ុន ខ បានលក់សំបុត្រយន្តហោះទៅឱ្យអតិថិជនក្នុងតម្លៃ ១ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករពិសេសខ្លួនឯង)។
គណនាប្រាក់អាករពិសេស
មូលដ្ឋានគិតអាករពិសេស = ១ ០០០ ដុល្លារ
អាករពិសេស = ១ ០០០ ដុល្លារ x ១០% = ១០០ ដុល្លារ
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
បុគ្គលជាប់អាករ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធនិងបង់ប្រាក់អាករពិសេស ជារៀងរាល់ខែយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច និង e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យមនិង អ្នកជាប់ពន្ធធំ)។
ចំពោះការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចបង់ប្រាក់នៅតាមបណ្តាសាខាធនាគារជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច៕
កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសប្រចាំខែ-ឆ្នាំ
២០ កក្កដា ២០២៦
នៅសល់៦ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ
២៥ កក្កដា ២០២៦
នៅសល់១១ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ
២០ សីហា ២០២៦
នៅសល់១ខែទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយដៃ