Hotline 1277
អគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣

៣ឆ្នាំមុន
ពន្ធលើប្រាក់ចំណូល

   ក.តើពន្ធលើប្រាក់ចំណូលជាអ្វី?
ពន្ធលើប្រាក់ចំណូល គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាសបង់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១​ ខែមីនា នៃឆ្នាំជាប់ពន្ធបន្ទាប់ ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេសរបស់បុគ្គលនិវាសនជន និងប្រាក់ចំណូលប្រភពកម្ពុជាសម្រាប់បុគ្គលអនិវាសនជន។

  • ពន្ធអប្បបរមា ត្រូវកំណត់ស្មើនឹង ១% នៃផលរបរប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម ចំពោះតែសហគ្រាសទាំងឡាយណា ដែលមិនកាន់បញ្ជិកាគណនេយ្យបានត្រឹមត្រូវ។

ប្រាក់រំដោះពន្ធលើប្រាក់ចំណូល៖

  • សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណូលតាមរបបស្វ័យប្រកាស និងគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល មានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែតាមអត្រា ១% នៃផលរបររួមបញ្ចូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន។
  • ប្រាក់រំដោះពន្ធលើប្រាក់ចំណូល នឹងត្រូវយកមកកាត់កងពីពន្ធលើប្រាក់ចំណូលនៅពេលធ្វើការទូទាត់បំណុលពន្ធប្រចាំឆ្នាំ។

ខ.និយមន័យពាក្យគន្លឹះ
អ្នកជាប់ពន្ធនិវាសនជន សំដៅដល់៖
ក. រូបវន្តបុគ្គលដែលមាននិវាសនដ្ឋានឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២(មួយរយប៉ែតសិបពីរ)ថ្ងៃ នៅក្នុងរយៈពេល ១២ (ដប់ពីរ)ខែ ណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។
ខ. នីតិបុគ្គលឬក្រុមហ៊ុនសហកម្មសិទ្ធិ ដែលត្រូវបានបង្កើតឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

  • អ្នកជាប់ពន្ធអនិវាសនជន សំដៅដល់ បុគ្គលណាមួយដែលមិនមែនជាអ្នកជាប់ពន្ធ និវាសនជន និងទទួលប្រាក់ចំណូលប្រភពកម្ពុជា។
  • នីតិបុគ្គល សំដៅដល់ សហគ្រាសឬអង្គភាពនានាដែលប្រកបអាជីវកម្ម ទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដីរួមបញ្ចូលទាំង ស្ថាប័នរាជរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការ មិនស្វែងរកចំណេញ សមាគម គណបក្សនយោបាយ និងគ្រឹះស្ថានអចិន្ត្រៃយ៍របស់ បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់តែគោលដៅ នៃការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល ពាក្យ នីតិបុគ្គល ពុំរាប់បញ្ចូលទេ នូវក្រុមហ៊ុនសហកម្មសិទ្ធិឬសហគ្រាសឯកបុគ្គល។
  • ក្រុមហ៊ុនសហកម្មសិទ្ធិ សំដៅដល់ សហគ្រាសដែលបង្កើតឡើងដោយកិច្ចសន្យារវាងបុគ្គលពីរឬច្រើន ដែលដាក់រួមបញ្ចូលគ្នានូវទ្រព្យសម្បត្តិឬចំណេះដឹង ឬ សកម្មភាព របស់បុគ្គលទាំងនោះ ដើម្បីប្រកបអាជីវកម្មឬពាណិជ្ជកម្មរួមក្នុងគោលបំណងរកប្រាក់ចំណេញ។
  • សហគ្រាសឯកបុគ្គល សំដៅដល់ សហគ្រាសដែលបានបង្កើតឡើងដោយរូបវន្តបុគ្គលតែម្នាក់ ហើយទ្រព្យសម្បត្តិរបស់ម្ចាស់សហគ្រាសឯកបុគ្គលជាដើមទុនរបស់សហគ្រាសឯកបុគ្គល។ ក្នុងនិយមន័យនេះ ប្ដី ប្រពន្ធ និងកូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវន្តបុគ្គលតែម្នាក់។
  • គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) សំដៅដល់ គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
គ.ចំណូលលើកលែងពន្ធ
ពន្ធលើប្រាក់ចំណូលមិនត្រូវអនុវត្តចំពោះ៖
- ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល
- ប្រាក់ចំណូលរបស់៖
  • អង្គការណាមួយដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅ សុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មាន ចំណែកណាមួយនៃទ្រព្យឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ ឯកជន
  • សមាគមណាមួយ ក្នុងករណីដែលប្រាក់ចំណូលរបស់សមាគមនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុនឬរូបវន្តបុគ្គល
ភាគលាភដែលបានទទួលមកពីសហគ្រាសនិវាសនជនក្នុងករណីដែលប្រាក់ពន្ធត្រូវបង់តាមមាត្រា២០ មាត្រា២៣ និងមាត្រា២៦នៃច្បាប់ស្តីពីសារពើពន្ធត្រូវបានបង់រួចរាល់។
ឃ.វិធានចំណូល
ប្រាក់ចំណូល មានបីប្រភេទគឺ ប្រាក់ចំណូលសកម្មភាពអាជីវកម្ម ប្រាក់ចំណូលបន្ទាប់បន្សំ និងចំណូលផ្សេងៗ។
គោលការណ៍ទូទៅនៃការទទួលស្គាល់ចំណូល
- ចំណូលត្រូវតែកត់បញ្ចូលនៅក្នុងការិយបរិច្ឆេទដែលខ្ទង់ចំណូលនោះបានកើតឡើងទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្តី
ចំពោះការផ្គត់ផ្គង់មានលក្ខណៈជាភតិសន្យាហិរញ្ញវត្ថុ ការទូទាត់ច្រើនលើកឬ សេវាត្រូវបានផ្គត់ផ្គង់ជាប់បន្ត និងសេវាខាងហិរញ្ញវត្ថុ ត្រូវយកកាលបរិច្ឆេទមុនគេ ក្នុងចំណោមកាលបរិច្ឆេទដែលការទូទាត់ត្រូវដល់កំណត់ និងកាលបរិច្ឆេទដែលបានទទួលការទូទាត់
- ចំពោះសហគ្រាសសំណង់ឬសហគ្រាសធ្វើសេវាសាងសង់សហគ្រាសត្រូវកត់ត្រាជាចំណូលនៃចំណែកដែលបានផ្គត់ផ្គង់រួចរាល់នីមួយៗនៅកាលបរិច្ឆេទមុនគេក្នុងចំណោមកាលបរិច្ឆេទដែលការទូទាត់ត្រូវដល់កំណត់តាមកិច្ចសន្យា និងកាលបរិច្ឆេទដែលតម្រូវឱ្យកត់ត្រាជាចំណូលក្នុងបញ្ជីគណនេយ្យដែលត្រូវអនុវត្តវិធានគណនេយ្យតាមប្រព័ន្ធគណនេយ្យជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ចំណូលជាប់ពន្ធ គឺជាចំណូលសុទ្ធដែលសម្រេចបានពីសកម្មភាពអាជីវកម្ម និងសកម្មភាពនានាក្រៅពីអាជីវកម្មរបស់រូបវន្តបុគ្គល និងនីតិបុគ្គល។ ប្រាក់ចំណូលជាប់ពន្ធ កើតចេញពីការកាត់កងគ្នារវាងចំណូលដុល និងចំណាយទាំងអស់ដែលកើតចេញពីប្រតិបត្តិការគ្រប់ប្រភេទរបស់សហគ្រាសក្នុងពេលកំពុងដំណើរការ ឬនៅពេលបញ្ចប់អាជីវកម្ម។
ង.វិធានស្តីពីចំណាយ
ការកាត់កងដែលអនុញ្ញាត ត្រូវកំណត់ដូចខាងក្រោម៖
  • ចំណាយសម្រាប់អាជីវកម្មបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ
  • ចំណាយដែលមិនបញ្ចូលមកវិញនូវទ្រព្យសកម្ម ឬដែលគ្មានការលុបបំណុលណាមួយ
គោលការណ៍សម្រាប់ចំណាយដែលអាចកាត់កងបាន លុះត្រាតែបានបំពេញនូវលក្ខខណ្ឌ៖
ហេតុការណ៍ដែលបណ្តាលឱ្យមានចំណាយបានកើតឡើង
លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលទាក់ទិននឹងចំណាយបានកើតឡើង
ចំណាយត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យ និងត្រូវបានបញ្ជាក់អះអាងដោយ ភ័ស្តុតាងដែលអាចត្រួតពិនិត្យបាន។
ច.វិធានគណនេយ្យ
- អ្នកជាប់ពន្ធតូចត្រូវប្រើវិធានគណនេយ្យសាមញ្ញ
- អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំត្រូវប្រើវិធានគណនេយ្យជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៖
  • ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើងទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្តី
  • ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវចំណាយរបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់។
ឆ.អត្រាពន្ធលើប្រាក់ចំណូល
អត្រា      សកម្មភាព
០% សម្រាប់ (គ.ល.គ) ក្នុងរយៈពេលលើកលែងពន្ធ
៥% នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបានក្នុងឆ្នាំជាប់ពន្ធ ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា
២០% - សហគ្រាសនីតិបុគ្គល
- សកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើអាយុជីវិតដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ
៣០% ចំពោះប្រាក់ចំណូលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា

ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយរូបវន្តបុគ្គលសហគ្រាស ឯកបុគ្គល និងសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល ត្រូវអនុវត្តតាមអត្រាកំណើនតាមថ្នាក់ពី០% ដល់២០%។
ជ.ការគណនាពន្ធលើប្រាក់ចំណូល(គំរូ)
បរិយាយ ទឹកប្រាក់
ប្រាក់ចំណេញ/(ខាត) មុននិយ័តកម្ម “តាមលទ្ធផលគណនេយ្យ” XX
បូក ចំណាយមិនអាចកាត់កងបាន XX
បូក ចំណូលជាប់ពន្ធតែមិនត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យ XX
ដក ចំណាយមិនបានកត់ត្រាក្នុងបញ្ជីគណនេយ្យតែជាចំណាយអាចកាត់កងបានក្នុងឆ្នាំ (XX)
ដក ចំណូលបានកត់ត្រាក្នុងបញ្ជីគណនេយ្យតែជាចំណូលមិនត្រូវជាប់ពន្ធក្នុងឆ្នាំ (XX)
ប្រាក់ចំណូលសុទ្ធ/(ខាត) ក្រោយនិយ័តកម្ម XX(XX)
បូក ចំណាយសប្បុរសធម៌ដែលមិនអាចកាត់កងបាន (XX)
បូក/ដក និយ័តកម្មលើការប្រាក់ XX(XX)
ប្រាក់ចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ XX(XX)
ដក អនុញ្ញាតខាតយោងពីឆ្នាំមុន (XX)
ប្រាក់ចំណូល/(ខាត) ជាប់ពន្ធ សម្រាប់គណនា ពបច XX(XX)
ពន្ធលើប្រាក់ចំណូលតាមអត្រា.....% XX
ដក ឥណទានពន្ធបរទេស (XX)
ឥណទានពន្ធបង់មុនលើការបែងចែកភាគលាភសម្រាប់កាត់កង ពបច ក្នុងឆ្នាំ (XX)
បំណុលពន្ធលើប្រាក់ចំណូល XX
ពន្ធអប្បបរមា XX
បំណុលពន្ធលើប្រាក់ចំណូលត្រូវបង់ XX
ឥណទានពន្ធកាត់ទុកបានបង់ក្នុងឆ្នាំ (XX)
ដក ប្រាក់រំដោះពន្ធលើប្រាក់ចំណូលបានបង់ក្នុងឆ្នាំ (XX)
ឥណទានពន្ធបង់មុនលើការបែងចែកភាគលាភនៅសល់ក្នុងឆ្នាំ (XX)
ឥណទានពន្ធលើប្រាក់ចំណូលយោងពីឆ្នាំមុន (XX)
ពន្ធលើប្រាក់ចំណូលត្រូវបង់/យោងខាតទៅឆ្នាំបន្ទាប់ XX(XX)

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់​លិខិត​ប្រកាស​ប្រចាំ​ខែ-ឆ្នាំ

២៥ មិថុនា ២០២៦

ថ្ងៃស្អែក

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦

នៅសល់២៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦

នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

២៥ មិថុនា ២០២៦ ថ្ងៃស្អែក

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦ នៅសល់២៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦ នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

សាលាជាតិពន្ធដារ
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចសារព ...
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចអាករ ...
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី ការផ្ទេរថ្លៃ