អគ្គនាយកដ្ឋានពន្ធដារ
ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០
ពន្ធលើមធ្យោបាយដឹកជញ្ជូន
និយមន័យ
ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយាន ឬជលយានយន្ត (លើសពី១៥០ សេះ) ទាំងផ្លូវទន្លេ និងសមុទ្រ។ ពន្ធនេះ គឺជាពន្ធផ្ទាល់ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ។
កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះជាពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ ឬអ្នកកាន់កាប់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំជាប់ពន្ធនីមួយៗ នៅអគ្គនាយកដា្ឋនពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មសិទ្ធិករក៏អាចប្រកាសបង់ប្រាក់ពន្ធតាមរយៈទូរស័ព្ទដៃក្នុងកម្មវិធី GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store។
ដើម្បីធ្វើការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ កម្មសិទ្ធិករ ឬអ្នកកាន់កាប់ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖
អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ
អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវកំណត់ទៅតាមប្រភេទមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដូចខាងក្រោម៖
ក- រថយន្តទេសចរណ៍ (គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង)
ខ- រថយន្តដឹកទំនិញ (គិតតាមទម្ងន់សរុប)
គ- រ៉ឺម៉កសណ្តោង (គិតតាមទម្ងន់សរុប)
ឃ- ក្បាលរថយន្តសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង (ត្រូវបង់ពន្ធរួមគ្នាគិតតាមទម្ងន់សរុប)
ង- រថយន្តដឹកអ្នកដំណើរ (គិតតាមឆ្នាំផលិត និងចំនួនកៅអី)
ច- ជលយាន ឬជលយានយន្ត (គិតតាមទម្ងន់ផ្ទុកសរុប ឬគិតតាមប្រវែងបណ្តោយ ឬគិតតាមកម្លាំងសេះ)
ឆ- យានឬយានយន្តកែច្នៃ (គិតតាមចំនួនភ្លៅ និងកង់)។
ឧទាហរណ៍៖ រថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញ /ជលយាន
ក- រថយន្តទេសចរណ៍ ម៉ាក LEXUS RX 330 មានទំហំស៊ីឡាំង ៣៣០០ CC ឆ្នាំផលិត ២០០៤ ប្រាក់ពន្ធត្រូវបង់ចំនួន ៦០០,០០០ រៀល
ខ- រថយន្តដឹកអ្នកដំណើរ ម៉ាក HYUNDAI STAREX មានចំនួនកៅអី ១២ កៅអី ឆ្នាំផលិត ២០១០ ប្រាក់ពន្ធត្រូវបង់ចំនួន ១៥០,០០០ រៀល
គ- រថយន្តដឹកទំនិញ ម៉ាក HYUNDAI មានទម្ងន់ផ្ទុកសរុប ២៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ២ ០០០ ០០០ រៀល
ឃ- ក្បាលរថយន្តសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង ប្រាក់ពន្ធត្រូវបង់ចំនួន ២ ០០០ ០០០ រៀល
ង- កប៉ាល់ផ្ទុកទំនិញ លើលពី ២,០០០ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ១ ២០០ ០០០ រៀល
ដើម្បីងាយស្រួលក្នុងការគណនាប្រាក់ពន្ធ អ្នកជាប់ពន្ធអាចទាញយកនូវកម្មវិធីតាមទូរស័ព្ទ តាមរយៈតំណភ្ជាប់ខាងក្រោម៖
ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបានលើកលែងចំពោះ៖

- ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបង់ពន្ធនាំចូល
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ)
- លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តកែច្នៃក្នុងស្រុក
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម) សម្រាប់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដែលជាទ្រព្យសកម្មរបស់សហគ្រាស
- ពាក្យស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្ត

- សម្រាប់ Playstore : Cambodia Road Tax
- សម្រាប់ Appstore : Cambodia Road Tax

- រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ
- យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ
- យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
- ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០ សេះ។
កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសប្រចាំខែ-ឆ្នាំ
២០ កក្កដា ២០២៦
នៅសល់៩ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ
២៥ កក្កដា ២០២៦
នៅសល់១៤ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ
២០ សីហា ២០២៦
នៅសល់១ខែទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយដៃ
ព័ត៌មានទាក់ទង
ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦

ដំណឹងថ្មីៗ
ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦
សាលាជាតិពន្ធដារ
ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦
ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
តំណភ្ជាប់ផ្សេងៗ
ភ្ជាប់ទៅគេហទំព័រ