Hotline 1277
អគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០

៦ឆ្នាំមុន
អាករសម្រាប់បំភ្លឺសាធារណៈ

ក. តើអ្វីទៅជាអាករសម្រាប់បំភ្លឺសាធារណៈ?
អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវអនុវត្តលើការផ្គត់ផ្គង់ផលិតផលសុរា មេរ័យ ឬថ្នាំជក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាករនេះ ត្រូវកំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់ដំបូងបន្ទាប់ពីផលិត ឬនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ

  • សុរា សំដៅដល់ ផលិតផលគ្រប់ប្រភេទដែលមានជាតិអាល់កុល លើកលែងតែផលិតផលអាល់កុលដែលប្រើក្នុងវិស័យវេជ្ជសាស្ត្រ
  • មេរ័យ សំដៅដល់ ទឹកស្រវឹងដែលធ្វើឡើងដោយការត្រាំគ្រឿងផ្សំផ្សេងៗ មានជាអាទិ៍ ស្រាបៀរ ឬភេសជ្ជៈមានជាតិស្រវឹង លើកលែងតែទឹកត្នោតជូរ និងស្រាស ដែលផលិតដោយមិនមានការកែច្នៃរក្សាគុណភាព និង/ឬវេចខ្ចប់ តាមរូបភាពសិប្បកម្ម ឬឧស្សាហកម្ម
  • ថ្នាំជក់ សំដៅដល់ ផលិតផលទាំងមូលឬមួយផ្នែកដែលផ្សំឡើងដោយស្លឹកថ្នាំជក់ ឬសារធាតុថ្នាំជក់ឬសារធាតុផ្សេងៗទៀតជាវត្ថុធាតុដើមដែលផលិតសម្រាប់យកទៅជក់ មានជាអាទិ៍ បារី បារីស៊ីហ្គា និងបារីអេឡិចត្រូនិកគ្រប់ប្រភេទ
  • អាករ សំដៅដល់ អាករសម្រាប់បំភ្លឺសាធារណៈ
  • បុគ្គលជាប់អាករ សំដៅដល់ អ្នកផលិត ឬអ្នកនាំចូលផលិតផលជាប់អាករ ហើយធ្វើការផ្គត់ផ្គង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • អ្នកផលិត សំដៅដល់ម្ចាស់ផលិតផលដែលផលិតផលិតផលជាប់អាករដោយខ្លួនឯង ឬដែលជួលបុគ្គលដទៃទៀតឱ្យផលិតផលិតផលជាប់អាករឱ្យខ្លួន
  • អ្នកនាំចូល សំដៅដល់ ម្ចាស់ផលិតផលដែលនាំចូលផលិតផលជាប់អាករដោយខ្លួនឯង ឬដែលប្រគល់សិទ្ធិឱ្យបុគ្គលដទៃទៀតនាំចូលផលិតផលជាប់អាករឱ្យខ្លួន។

គ. អត្រាអាករ មូលដ្ឋានគិតអាករ និងការគណនាប្រាក់អាករ
១. អត្រាអាករ
អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវកំណត់តាមអត្រា ៥(ប្រាំ) ភាគរយនៃមូលដ្ឋានគិតអាករ។
២. មូលដ្ឋានគិតអាករ
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ គឺជាថ្លៃផ្គត់ផ្គង់កត់ត្រាលើវិក្កយបត្រ រួមបញ្ចូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង។
៣. ការគណនាប្រាក់អាករ
ការគណនាអាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបានកំណត់ដូចខាងក្រោម៖
អាករសម្រាប់បំភ្លឺសាធារណៈ = មូលដ្ឋានគិតអាករ x អត្រាអាករ
ឧទាហរណ៍ទី១៖
រោងចក្រផលិតស្រាបៀរ ABC ជាប់ពន្ធតាមរបបស្វ័យប្រកាសបានផលិតនិងផ្គត់ផ្គង់ដល់អតិថិជនរបស់ខ្លួននូវស្រាបៀរ ក្នុងតម្លៃ ១១ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូល អាករលើតម្លៃបន្ថែម និងអាករបំភ្លឺសាធារណៈខ្លួនឯង)។
គណនាប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ = ១១ ០០០ដុល្លារ
អាករសម្រាប់បំភ្លឺសាធារណៈ                   = ១១ ០០០ដុល្លារ x ៥% = ៥៥០ ដុល្លារ
ឧទាហរណ៍ទី២៖
រោងចក្រផលិតបារី XYZ ជាប់ពន្ធតាមរបបស្វ័យប្រកាសបានផលិតនិងផ្គត់ផ្គង់ ដល់អតិថិជនរបស់ខ្លួននូវបារី ក្នុងតម្លៃ ១០ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករ លើតម្លៃបន្ថែម និងអាករបំភ្លឺសាធារណៈខ្លួនឯង)។
គណនាប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ                          = ១០ ០០០ ដុល្លារ
អាករសម្រាប់បំភ្លឺសាធារណៈ = ១០ ០០០ដុល្លារ x ៥%       = ៥០០ ដុល្លារ
ឃ. កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
បុគ្គលជាប់អាករ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ ជារៀងរាល់ខែយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច និង e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ)។
ចំពោះការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចបង់ប្រាក់នៅតាមបណ្តាសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច៕

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់​លិខិត​ប្រកាស​ប្រចាំ​ខែ-ឆ្នាំ

២២ មិថុនា ២០២៦

នៅសល់១០ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយដៃ

២៥ មិថុនា ២០២៦

នៅសល់១៣ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦

នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២២ មិថុនា ២០២៦ នៅសល់១០ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយដៃ

២៥ មិថុនា ២០២៦ នៅសល់១៣ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦ នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

សាលាជាតិពន្ធដារ
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចសារព ...
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិ ...
ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី អាករពិសេស អាករស ...