Hotline 1277
អគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០

៦ឆ្នាំមុន
ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ក. តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាអ្វី?
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលអនុវត្តលើដីមានសំណង់និងដីគ្មានសំណង់ដែលមិនបានប្រើប្រាស់ដែលស្ថិតនៅក្រៅទីតាំងភូមិសាស្ត្រដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ

  • កម្មសិទ្ធិករ សំដៅដល់បុគ្គលណាដែលផ្នែកសុរិយោដី ឬអាជ្ញាធរដែនដីចាប់ពីថ្នាក់ឃុំ-សង្កាត់ឡើងទៅបានចេញឯកសារផ្លូវការទទួលស្គាល់សិទ្ធិរបស់បុគ្គលនោះ ក្នុងការប្រើប្រាស់ដីក្នុងតំបន់ណាមួយជាលក្ខណៈជាប់លាប់ក្តីឬបណ្តោះអាសន្នក្តី។
  • ដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ ដីមានសំណង់ឬគ្មានសំណង់ដែលមិនបានប្រើប្រាស់។
គ. ការលើកលែងពន្ធ
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានលើកលែងដូចខាងក្រោម៖
ក- ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ (ប្រាំ) ហិកតា សម្រាប់ដីមួយកន្លែង។
ខ- ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាលើសពី ៥ (ប្រាំ) ហិកតា ត្រូវបានលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
  • ដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
  • ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
  • ដីមានសំណង់ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
  • ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
  • ដីដែលជាកម្មសិទ្ធិរបស់សហគមន៍
  • ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ
  • ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គលឬរូបវន្តបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យាឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
  • ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
  • ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើការងារក្នុងវិស័យទាំងនេះ។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ឃ. អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាពន្ធ
  • ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ២% (ពីរ) ភាគរយ នៃមូលដ្ឋានគិតពន្ធ។
  • មូលដ្ឋានគិតពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវផ្អែកលើតម្លៃដីដែលកំណត់ដោយគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយត្រូវបានអនុញ្ញាតឱ្យកាត់ចេញពីមូលដ្ឋានគិតពន្ធចំនួន ៥ (ប្រាំ) ហិកតា សម្រាប់ដីមួយកន្លែង។
  • មូលដ្ឋានគិតពន្ធ
មូលដ្ឋានគិតពន្ធ = (ផ្ទៃដីសរុប - ៥០ ០០០ម) x តម្លៃដី
  • គណនាប្រាក់ពន្ធត្រូវបង់
ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x អត្រាពន្ធ
ឧទាហរណ៍៖ លោក “ក” មានដីធ្លីមិនប្រើប្រាស់មួយកន្លែងទំហំ ៩០ ០០០ម តម្លៃមូលដ្ឋានគិតពន្ធដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់គឺ ១៥ ០០០៛/ម
ចូរគណនាប្រាក់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ក្នុងខែសីហាសម្រាប់ឆ្នាំ២០២៥?
ចម្លើយ៖
មូលដ្ឋានគិតពន្ធ = (៩០ ០០០ម - ៥០ ០០០ម) x ១៥ ០០០៛/ម
ប្រាក់ពន្ធត្រូវបង់ = ៦០០ ០០០ ០០០៛ x ២% = ១២ ០០០ ០០០ រៀល
ង. កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ចំពោះដីដែលមានផ្ទៃក្រឡាលើសពី ៥ (ប្រាំ) ហិកតា ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារចំពោះអចលនទ្រព្យស្ថិតនៅទូទាំងប្រទេស ឬតាមអនឡាញ តាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ឬតាមរយៈធនាគារ
ពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយ
តើការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានដីធ្លីមិនបានប្រើប្រាស់ត្រូវភ្ជាប់ឯកសារអ្វីខ្លះ?
ការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានដីធ្លីមិនបានប្រើប្រាស់ត្រូវភ្ជាប់ឯកសារ ដូចខាងក្រោម៖
  • ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នកជាប់ពន្ធ (ច្បាប់ថតចម្លង)
  • រូបថតរបស់អចលនទ្រព្យ
  • និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្តោយ)
  • វិក្កយបត្រទឹក-អគ្គិសនី (ប្រសិនបើមាន)
  • ឯកសារពាក់ព័ន្ធផ្សេងទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការកែប្រែ)
  • បំពេញទម្រង់ PT 01 “ពាក្យស្នើសុំចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ”

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់​លិខិត​ប្រកាស​ប្រចាំ​ខែ-ឆ្នាំ

២០ កក្កដា ២០២៦

នៅសល់៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦

នៅសល់១១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

២០ សីហា ២០២៦

នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយដៃ

  ព័ត៌មានទាក់ទង

២០ កក្កដា ២០២៦ នៅសល់៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦ នៅសល់១១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

២០ សីហា ២០២៦ នៅសល់១ខែទៀត