Hotline 1277
អគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០

៦ឆ្នាំមុន
អាករពិសេស

ក.តើអាករពិសេសជាអ្វី?
អាករពិសេស ត្រូវបានប្រមូលលើទំនិញឬសេវាមួយចំនួនដែលមានលក្ខណៈប្រណីត ឬមិនមែនជាតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ឬប៉ះពាល់ដល់សុខភាព សង្គម ឬបរិស្ថាន។ អាករពិសេសអនុវត្តលើការនាំចូល ការផលិត ឬការចែកចាយ ទំនិញ ឬការផ្គត់ផ្គង់សេវាដែលជាប់អាករពិសេសសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនិញឬសេវាជាប់អាករពិសេស មានដូចជា៖
១. ទំនិញមួយចំនួនមានជាអាទិ៍៖
ក. ផលិតផលតេលសិលា៖

  • ប្រេងសាំង
  • ប្រេងម៉ាស៊ូត
  • ប្រេងសាំងយន្តហោះ
  • ប្រេងរំអិល។
ខ. ភេសជ្ជៈ៖
  • ភេសជ្ជៈគ្មានជាតិសុរា មានជាអាទិ៍ ភេសជ្ជៈដែលមានជាតិ ឧស្ម័ន មានដាក់ស្ករ ឬសារជាតិផ្អែម ឬក្លិនផ្សេងៗ និងភេសជ្ជៈគ្មានជាតិសុរាដទៃទៀត លើកលែងតែទឹកនិងទឹករ៉ែ ទឹកដោះគោ និងទឹកដមផ្លែឈើឬបន្លែ
  • ស្រា
  • ស្រាបៀរ
  • ភេសជ្ជៈមេរ័យផ្សេងទៀត។
គ. បារី បារីស៊ីហ្គា និងបារីគ្រប់ប្រភេទ។
ឃ. គ្រឿងអេឡិចត្រូនិក។
ង. ទោចក្រយានយន្ត។
ច. រថយន្ត។
ឆ. គ្រឿងបន្លាស់យានយន្ត។
ជ. ផលិតផលប្លាស្ទិក។
ឈ. ផលិតផលគ្រឿងសម្អាង។
ញ. ផលិតផលកញ្ចក់ជាគ្រឿងសំណង់។
ដ. ស៊ីម៉ងត៍។
២. សេវាមួយចំនួនមានជាអាទិ៍៖
ក. សេវាទូរគមនាគមន៍។
ខ. សេវាដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាស។
គ. សេវាលំហែកម្សាន្ត ជាអាទិ៍មាន៖
  • ការប្រគុំតន្ត្រី ចាក់ភ្លេង សម្តែងឈុតឆាក ឬកាយវិការមានលក្ខណៈជាសកម្មភាពអាជីវកម្មនៅក្នុងរង្គសាល ខារ៉ាអូខេ ឌីស្កូថែក ទីកន្លែងសាធារណៈ ឬកន្លែងណាមួយ
  • ចំពោះសណ្ឋាគារ ឬ ភោជនីយដ្ឋានដែលមានការប្រគុំតន្ត្រី ការសម្តែង ឈុតឆាក ឬកាយវិការមានលក្ខណៈផ្សារភ្ជាប់នឹងសកម្មភាពសណ្ឋាគារឬ ភោជនីយដ្ឋាន
  • ម៉ាស្សា ប្រណាំងរថយន្ត Karting ប្រណាំងម៉ូតូ កូនគោល ស្មុកយ័រ ប៊ូលីង និងហ្គេមគ្រប់ប្រភេទ។
ខ.និយមន័យពាក្យគន្លឹះ
  • បុគ្គលជាប់អាករពិសេស សំដៅដល់ អ្នកនាំចូល ឬអ្នកផលិតទំនិញ ឬអ្នកផ្គត់ផ្គង់ សេវាជាប់អាករពិសេស
  • ការនាំចូល សំដៅដល់ សកម្មភាពនាំចូលទំនិញមកក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជាដោយបុគ្គលណាមួយ
  • អ្នកនាំចូល សំដៅដល់ បុគ្គលណាមួយដែលធ្វើការនាំចូលដោយខ្លួនឯងឬដោយបុគ្គលដទៃ។ សម្រាប់គោលដៅនៃកថាខណ្ឌនេះ អ្នកទទួលទំនិញ បុគ្គលជាម្ចាស់ កម្មសិទ្ធិ បុគ្គលដែលនឹងទៅជាម្ចាស់កម្មសិទ្ធិឬអ្នកមានសិទ្ធិចាត់ចែងលើកម្មសិទ្ធិទំនិញមុនពេលដែលទំនិញនោះឈប់ជាកម្មវត្ថុនៃការត្រួតពិនិត្យគយត្រូវបានចាត់ទុកថាជាអ្នកនាំចូលដែរ
  • ការផលិត សំដៅដល់ សកម្មភាពបំប្លែងវត្ថុធាតុដើម ដំឡើងវេចខ្ចប់ច្រកបំពេញ ឱ្យទៅជាផលិតផលពាក់កណ្តាលសម្រេចឬផលិតផលសម្រេច
  • អ្នកផលិត សំដៅដល់ បុគ្គលណាមួយដែលធ្វើការផលិតទំនិញ ឬបុគ្គលណាមួយ ដែលជួលបុគ្គលដទៃទៀតផលិតទំនិញឱ្យខ្លួន។
គ.ការលើកលែងអាករពិសេស
អាករពិសេស ត្រូវបានលើកលែងចំពោះការនាំចូលរបស់បុគ្គលដែលគ្មានកាតព្វកិច្ចចុះបញ្ជី នូវ៖
  • បារី ២០០ដើម
  • ស៊ីហ្គា ៥០ដើម
  • ស្រាចំណុះ ២លីត្រ។
ឃ.អត្រាអាករ មូលដ្ឋានគិតអាករ និងការគណនាប្រាក់អាករ
១. អត្រាអាករពិសេស
អាករពិសេស ត្រូវបានកំណត់តាមអត្រា ទៅតាមប្រភេទទំនិញឬសេវា ដូចខាងក្រោម៖
  • អត្រា ៣៥% លើមុខទំនិញស្រា (សុរា) គ្រប់ប្រភេទ
  • អត្រា ៣០% លើមុខទំនិញស្រាបៀរ គ្រប់ប្រភេទ
  • អត្រា ២៥% លើមុខទំនិញស៊ីហ្គា គ្រប់ប្រភេទ
  • អត្រា ២០% លើមុខទំនិញបារី គ្រប់ប្រភេទ
  • អត្រា ១៥% លើភេសជ្ជៈប៉ូវកម្លាំង
  • អត្រា ១០% លើភេសជ្ជៈគ្មានជាតិសុរា
  • អត្រា ៥% លើទឹកផ្លែឈើ
  • អត្រា ១០% លើមុខទំនិញជាផលិតផលប្លាស្ទិក
  • អត្រា ៥% លើមុខទំនិញស៊ីម៉ងត៍ គ្រប់ប្រភេទ
  • អត្រា ១០% លើសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស
  • អត្រា ១០% លើសេវាលំហែកម្សាន្ត
  • អត្រា ៣% លើសេវាទូរគមនាគមន៍។

២.មូលដ្ឋានគិតអាករពិសេស
មូលដ្ឋានគិតអាករពិសេសលើទំនិញដែលផលិតក្នុងស្រុក ត្រូវកំណត់ស្មើនឹង ៩០% នៃតម្លៃផ្គត់ផ្គង់ដែលបានកត់ត្រាក្នុងវិក្កយបត្រឱ្យទៅអតិថិជនដោយមិនរួមបញ្ចូល អាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯង។
មូលដ្ឋានគិតអាករពិសេសលើសេវាមួយចំនួន គឺជាថ្លៃសេវាកត់ត្រាក្នុងវិក្កយបត្រ ដោយមិនទាន់គិតបញ្ចូលអាករលើតម្លៃបន្ថែម និងអាករពិសេសខ្លួនឯង។
មូលដ្ឋានគិតអាករពិសេសលើទំនិញនាំចូល គឺតម្លៃគិតពន្ធគយដែលកំណត់តាម បទប្បញ្ញត្តិនៃច្បាប់ស្តីពីគយ ដោយរួមបញ្ចូលនូវពន្ធនាំចូល។
៣.ការគណនាប្រាក់អាករពិសេស
ការគណនាអាករពិសេស ត្រូវបានកំណត់ដូចខាងក្រោម៖
អាករពិសេស= មូលដ្ឋានគិតអាករ x អត្រាអាករ
ឧទាហរណ៍ទី១៖
ក្រុមហ៊ុន ក បានផលិតនិងផ្គត់ផ្គង់ស្រាបៀរឱ្យអតិថិជនចំនួន ១ ០០០ កេស ក្នុង តម្លៃ ១០ ០០០ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករពិសេសខ្លួនឯង)។
គណនាប្រាក់អាករពិសេស
មូលដ្ឋានគិតអាករពិសេស = ១០ ០០០ ដុល្លារ x ៩០% = ៩ ០០០​ ដុល្លារ
អាករពិសេស = ៩ ០០០ ដុល្លារ x ៣០% = ២ ៧០០ ដុល្លារ
ឧទាហរណ៍ទី២៖
ក្រុមហ៊ុន ខ បានលក់សំបុត្រយន្តហោះទៅឱ្យអតិថិជនក្នុងតម្លៃ ១ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករពិសេសខ្លួនឯង)។
គណនាប្រាក់អាករពិសេស
មូលដ្ឋានគិតអាករពិសេស = ១ ០០០ ដុល្លារ
អាករពិសេស = ១ ០០០ ដុល្លារ x ១០% = ១០០ ដុល្លារ
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
បុគ្គលជាប់អាករ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធនិងបង់ប្រាក់អាករពិសេស ជារៀងរាល់ខែយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច និង e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យមនិង អ្នកជាប់ពន្ធធំ)។
ចំពោះការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចបង់ប្រាក់នៅតាមបណ្តាសាខាធនាគារជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច៕

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់​លិខិត​ប្រកាស​ប្រចាំ​ខែ-ឆ្នាំ

២០ កក្កដា ២០២៦

នៅសល់៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦

នៅសល់១១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

២០ សីហា ២០២៦

នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយដៃ

  ព័ត៌មានទាក់ទង

២០ កក្កដា ២០២៦ នៅសល់៦ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២៥ កក្កដា ២០២៦ នៅសល់១១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ

២០ សីហា ២០២៦ នៅសល់១ខែទៀត