ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០
កាតព្វកិច្ចសារពើពន្ធ
អ្នកជាប់ពន្ធតូច ត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖
ក. ការចុះបញ្ជីពន្ធដារ
បុគ្គលទាំងឡាយ ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសឯកបុគ្គល អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P5 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
២. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៣. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៤. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រង
៥. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៦. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
៧.លិខិតបញ្ជាក់ពត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ។
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ។
ខ.ការកាន់់បញ្ជិកាគណនេយ្យ
អ្នកជាប់ពន្ធ ត្រូវកាន់កាប់បញ្ជីគណនេយ្យសាមញ្ញដើម្បីជួយសម្រួលដល់អាជីវកម្មតូចៗឬលក្ខណៈគ្រួសារ ក្នុងការកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ ហើយបញ្ជីនេះរួមមាន បញ្ជីទិញប្រចាំថ្ងៃ បញ្ជីលក់ប្រចាំថ្ងៃ និងបញ្ជីស្តុកទំនិញ។
បញ្ជីទិញប្រចាំថ្ងៃ ដែលមាននិទ្ទេសសំខាន់ៗដូចជា៖
១) ព័ត៌មានសហគ្រាស (ឈ្មោះម្ចាស់សហគ្រាសឈ្មោះហាង ឬយីហោលេខអត្តសញ្ញាណកម្មសារពើពន្ធអាសយដ្ឋាន សកម្មភាពអាជីវកម្មជាគោលដើម សកម្មភាពអាជីវកម្មបន្ទាប់បន្សំ)
២) កាលបរិច្ឆេទ
៣) លេខវិក្កយបត្រ
៤) អ្នកផ្គត់ផ្គង់
៥) លេខអត្តសញ្ញាណកម្មសារពើពន្ធ
៦) បរិយាយមុខទំនិញ/សេវា
៧) បរិមាណ
៨) ឯកតា
៩) ទិញទ្រព្យអចលកម្ម
១០) ទំនិញសម្រាប់លក់
១១) សេវា
១២) ចំណាយបុគ្គលិក
១៣)ទឹក-ភ្លើង-ប្រភពថាមពល
បញ្ជីលក់ប្រចាំថ្ងៃ ដែលមាននិទ្ទេសសំខាន់ៗដូចជា៖
១) ព័ត៌មានសហគ្រាស (ឈ្មោះម្ចាស់សហគ្រាស ឈ្មោះហាងឬយីហោ លេខអត្តសញ្ញាណកម្មសារពើពន្ធ អាសយដ្ឋាន សកម្មភាពអាជីវកម្មជាគោលដើម សកម្មភាពអាជីវកម្មបន្ទាប់បន្សំ)
២) កាលបរិច្ឆេទ
៣) លេខវិក្កយបត្រ
៤) អ្នកទិញ/អតិថិជន
៥) លេខអត្តសញ្ញាណកម្មសារពើពន្ធ
៦) បរិយាយមុខទំនិញ/សេវា
៧) បរិមាណ
៨) ឯកតា
៩) ទំនិញ
១០)សេវា
១១)ផ្សេងៗ
១២)សរុប
១៣)សម្គាល់
បញ្ជីស្តុកទំនិញ ដែលមាននិទ្ទេសសំខាន់ៗដូចជា៖
១) លេខរៀង
២) ការពិពណ៌នាអំពីទំនិញ
៣) ស្តុកដើមគ្រា
៤) ការទិញក្នុងឆ្នាំជាប់ពន្ធ
៥) ស្តុកចុងគ្រា (រាប់ទំនិញនៅចុងគ្រា)
វិធីសាស្ត្រគណនាស្តុកទំនិញ៖
១) វិធីសាស្រ្តកត់ត្រាស្តុកទំនិញ៖ អនុវត្តវិធីសាស្រ្តចូលមុន ចេញមុន (FIFO) សាមញ្ញ គឺរកតម្លៃទំនិញដែលនៅសល់ក្នុងស្តុកចុងក្រោយ ដោយ យកតម្លៃតាមវិក្កយបត្រទិញចុងក្រោយបង្អស់
២) បញ្ជីស្តុកទំនិញតម្រូវឱ្យសហគ្រាសកត់ត្រាព័ត៌មានមួយចំនួនទាក់ទិនទៅនឹងស្តុកទំនិញដើមគ្រា(យោងពីចុងឆ្នាំមុន) ទំនិញដែលបានទិញក្នុងគ្រា និងស្តុកទំនិញចុងគ្រា។ ឧទាហរណ៍ៈ ស្រាបៀរ AAA ដែលសល់ក្នុងស្តុកមាន ៥០កេះ ដូច្នេះអ្នកជាប់ពន្ធត្រូវពិនិត្យបញ្ជីទិញប្រចាំថ្ងៃ ថាតើតម្លៃទំនិញប្រភេទនេះ ដែលទិញមកក្នុងខែ និងថ្ងៃចុងក្រោយមានតម្លៃប៉ុន្មាន? បើមិនច្បាស់សូមអានវិក្កយបត្រទិញចុងក្រោយថា តើស្រាបៀរ ០១ កេស តម្លៃប៉ុន្មាន? រួចយកតម្លៃនោះមកគុណនឹងបរិមាណនៅសល់ នោះយើងនឹងបានតម្លៃស្តុកចុងគ្រានៃប្រភេទទំនិញស្រាបៀរ AAA។
៣) ធ្វើរបៀបនេះលើគ្រប់ប្រភេទទំនិញដែលអាចរាប់បាន ដើម្បីរកតួលេខសរុបសល់ស្តុកចុងគ្រា។
៤) បន្ទាប់មកអនុវត្តរូបមន្ត ថ្លៃដើមទំនិញដែលបានលក់
(CGS) = ស្តុកដើមគ្រា (BB.Stock) + ទិញក្នុងគ្រា(purchase) - ស្តុកចុងគ្រា (EB.Stock)។
៥) រាល់ទំនិញដែលទិញសម្រាប់លក់ត្រូវកត់ត្រាចូលបញ្ជីស្តុកទំនិញ និងត្រូវថែរក្សាវិក្កយបត្រទិញតាមលំដាប់ ថ្ងៃ ខែ ឆ្នាំឱ្យបានត្រឹមត្រូវ។
៦) រាល់មុខទំនិញដែលបានលក់ត្រូវតាមដានដកចេញពីបញ្ជីស្តុកទំនិញ និងត្រូវថែរក្សាវិក្កយបត្រលក់តាមលំដាប់ លេខរៀង និងលំដាប់ថ្ងៃ ខែ ឆ្នាំ ឱ្យបានត្រឹមត្រូវ។
គ.វិធានវិក្កយបត្រ
អ្នកជាប់ពន្ធតូចត្រូវចេញវិក្កយបត្រធម្មតា (Commercial Invoice)ដោយត្រូវមាននិទ្ទេសដូចខាងក្រោម៖
- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះនិងអាសយដ្ឋានរបស់អ្នកទិញ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃរួមបញ្ចូលទាំងអាករនានានៃទំនិញនីមួយៗ
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់។
ពន្ធប្រចាំខែសំខាន់ៗរួមមាន៖
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល៖ ប្រាក់រំដោះពន្ធនេះត្រូវបង់ជារៀងរាល់ខែ តាមអត្រា ១%នៃផលរបររួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម
- អាករលើតម្លៃបន្ថែម៖ ត្រូវបង់សម្រាប់ខែនីមួយៗ បានអនុញ្ញាតជាឥណទានអាករលើធាតុចូល ៨០% សម្រាប់កាត់កងនឹងអាករលើធាតុចេញ ទោះមានឬគ្មានវិក្កយបត្របញ្ជាក់
- ពន្ធកាត់ទុកលើការជួល៖ អ្នកជាប់ពន្ធត្រូវបានអនុគ្រោះពីកាតព្វកិច្ចជាភ្នាក់ងារកាត់ទុក លើកលែងតែពន្ធកាត់ទុកលើថ្លៃឈ្នួលលើចលនទ្រព្យ និងអចលនទ្រព្យ សម្រាប់អត្រាពន្ធ ១០%
- ពន្ធលើប្រាក់បៀវត្ស៖ សម្រាប់សហគ្រាសដែលមានបុគ្គលិកត្រូវជាប់ពន្ធ។
ពន្ធប្រចាំឆ្នាំសំខាន់ៗរួមមាន៖
- ពន្ធប៉ាតង់៖ ៤០ម៉ឺនរៀល ក្នុង១ឆ្នាំ សម្រាប់១សកម្មភាព
- ពន្ធលើប្រាក់ចំណូល៖ ការគណនាប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំណាមួយ ត្រូវយកប្រាក់ចំណូលសរុបប្រចាំឆ្នាំនោះ ដកថ្លៃដើមទំនិញឬសេវាដែលបានលក់ ដកចំណាយចរន្ដ ដករំលស់ទ្រព្យអចលកម្ម។ ឯអត្រាពន្ធត្រូវអនុវត្ត តាមអត្រាពន្ធកំណើនតាមថ្នាក់ ដូចមានចែងក្នុងច្បាប់ស្ដីពីសារពើពន្ធ
- ពន្ធអប្បបរមា ៖ កំណត់តាមអត្រា ១% លើផលរបរប្រចាំឆ្នាំរួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម (ក្នុងករណីកាន់បញ្ជីគណនេយ្យមិនបានត្រឹមត្រូវ)
កាតព្វកិច្ចសារពើពន្ធតាមប្រភេទអាជីវកម្ម (វិស័យ)៖
- វិស័យផ្ទះសំណាក់ ឬសណ្ឋាគារ
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
- អាករលើតម្លៃបន្ថែម
- ពន្ធលើប្រាក់បៀវត្ស
- ពន្ធកាត់ទុក
- អាករលើការស្នាក់នៅ
ឧទាហរណ៍៖ ផ្ទះសំណាក់ “Good Home” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូចចាប់ពីឆ្នាំ២០១៩ មានសកម្មភាពអាជីវកម្មជាផ្ទះសំណាក់ ។ នៅក្នុងខែមេសា ឆ្នាំ២០២០ មានប្រតិបត្តិការដូចខាងក្រោម៖
ក. ចំណូលពីការស្នាក់នៅរបស់ភ្ញៀវសរុបក្នុងខែមេសា ឆ្នាំ២០២០ មានចំនួន $៥ ២០០ រួមទាំងអាករលើតម្លៃបន្ថែម
ខ. អ្នកគ្រប់គ្រងទូទៅ មានប្រាក់ខែ $៨៥០ មានប្រពន្ធធ្វើការក្រុមហ៊ុនឯកជន និងមានកូនអាយុ ២៦ឆ្នាំ នៅរៀន
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើង សរុបចំនួន $៥០០
ឃ.សហគ្រាសបានជួលដីក្នុងមួយខែ $៧០០
ង. ចំណាយជួសជុលម៉ាស៊ីនត្រជាក់ក្នុងខែអស់ចំនួន $៣០០
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមេសា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លារ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមេសា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ
ក- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
ចំណូលរួមទាំងអាករ = $៥ ២០០ x ៤ ០០០
= ២០ ៨០០ ០០០រៀល (អត្រាប្តូរប្រាក់៤០០០៛ /ដុល្លារ)
ចំណូលមិនរួមអាករ = ២០ ៨០០ ០០០រៀល / ១,១ = ១៨ ៩០៩ ០៩១រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៨ ៩០៩ ០៩១រៀល x ១% = ១៨៩ ០៩១ រៀល
- អាករលើតម្លៃបន្ថែម
- អាករលើការស្នាក់នៅ
- អាករស្នាក់នៅត្រូវបង់ = ១៨ ៥៣៨ ៣២៤រៀល x ២% = ៣៧០ ៧៦៦ រៀល
- អ្នកគ្រប់គ្រងទូទៅប្រាក់បៀវត្ស $៨៥០
អាយុលើស២៥ឆ្នាំ)
មូលដ្ឋានពន្ធបៀវត្ស = ៣ ៤០០ ០០០រៀល (ជាប់អត្រា ១០%)
ពន្ធលើប្រាក់បៀវត្សតាមថ្នាក់នីមួយៗ = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធ
= ៣ ៤០០ ០០០រៀល x ១០% - ១៦៥ ០០០រៀល = ១៧៥ ០០០ រៀល
គ- ចំណាយទៅលើថ្លៃទឹក និងភ្លើង មិនមែនជាកម្មវត្ថុត្រូវជាប់ពន្ធ
ឃ-ពន្ធកាត់ទុកលើថ្លៃឈ្នួល ១០%
មូលដ្ឋានគិតអាករ = $៧០០ x ៤ ០០០ រៀល = ២ ៨០០ ០០០ រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ២ ៨០០ ០០០ រៀល x ១០% = ២៨០ ០០០ រៀល
ង - ចំណាយជួសជុលម៉ាស៊ីនត្រជាក់ ត្រូវបានលើកលែងពន្ធកាត់ទុកសម្រាប់អ្នកជាប់ពន្ធតូច
- វិស័យភោជនីយដ្ឋាន
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
- អាករលើតម្លៃបន្ថែម
- ពន្ធលើប្រាក់បៀវត្ស
- ពន្ធកាត់ទុក
- អាករសម្រាប់បំភ្លឺសាធារណៈ (ជាអ្នកផ្គត់ផ្គង់បន្ត)
ឧទាហរណ៍៖ ភោជនីយដ្ឋាន“Khmer Food” បានចុះបញ្ជីក្នុងរបបស្វ័យប្រកាសជាអ្នកជាប់ពន្ធតូចចាប់ពីឆ្នាំ២០១៩។
នៅក្នុងខែមករា ឆ្នាំ២០២០ មានប្រតិបត្តិការដូចខាងក្រោម៖
ក. ចំណូលពីការលក់ម្ហូបអាហារ និងភេសជ្ជៈសរុបក្នុងខែមករា ឆ្នាំ២០២០ មានចំនួន $៥ ២០០ រួមទាំងអាករលើតម្លៃបន្ថែម ក្នុងនោះចំណូលពីការលក់ស្រា ស្រាបៀរ ចំនួន $២ ៥០០
ខ. មានបុគ្គលិក ៣ នាក់ ក្នុងនោះអ្នករត់តុមានប្រាក់ខែ $២៥០ មេការមានប្រាក់ខែ $៣៥០ មានប្រពន្ធជាមេផ្ទះនិងកូនក្នុងបន្ទុកអាយុ១០ម្នាក់ និងមេចុងភៅប្រាក់ខែ $៤០០ នៅលីវ
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើងសរុបចំនួន $៧០០
ឃ. សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៥០០
ង. ចំណាយសេវាម៉ូតូឌុបដឹកអាហារជូនភ្ញៀវក្នុងខែអស់ចំនួន $២០០។
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមករា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លារ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមករា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ៖
ក- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
ចំណូលរួមទាំងអាករ = $៥ ២០០ x ៤ ០០០ = ២០ ៨០០ ០០០រៀល
ចំណូលមិនរួមអាករ = ២០ ៨០០ ០០០ រៀល / ១,១ = ១៨ ៩០៩ ០៩១ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៨ ៩០៩ ០៩១ រៀល x ១% = ១៨៩ ០៩១ រៀល
- អាករលើតម្លៃបន្ថែម
- អាករបំភ្លឺសាធារណៈ
ចំណូលមិនរួមអាករ = ១០ ០០០ ០០០រៀល / ១,១ = ៩ ០៩០ ៩០៩ រៀល
មូលដ្ឋានគិតអាករបំភ្លឺសាធារណៈ = ៩ ០៩០ ៩០៩ រៀល / ១,០០៦ = ៩ ០៣៦ ៦៨៩ រៀល
អាករបំភ្លឺសាធារណៈត្រូវបង់ = ៩ ០៣៦ ៦៨៩ រៀល x ២០% x ៣% = ៥៤ ២២០រៀល
ខ- ពន្ធលើប្រាក់បៀវត្ស
- បុគ្គលិកមេការប្រាក់បៀវត្ស $៣៥០
មូលដ្ឋានពន្ធបៀវត្ស = ១ ៤០០ ០០០រៀល - ៣០០ ០០០រៀល = ១ ១០០ ០០០ រៀល (ជាប់អត្រា ០%)
ពន្ធលើប្រាក់បៀវត្ស = ០៛
- បុគ្គលិកចុងភៅប្រាក់បៀវត្ស $៤០០
ពន្ធលើប្រាក់បៀវត្ស = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ
= ១ ៦០០ ០០០រៀល x ៥% - ៦៥ ០០០រៀល = ១៥ ០០០ រៀល
គ- មិនមែនជាកម្មវត្ថុពន្ធកាត់ទុក (គ្មានប្រាក់ពន្ធ)
ឃ- ពន្ធកាត់ទុកលើថ្លៃឈ្នួល ១០%
មូលដ្ឋានគិតអាករ = $៥០០ x ៤ ០០០ រៀល = ២ ០០០ ០០០ រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ២ ០០០ ០០០រៀល x ១០% = ២០០ ០០០ រៀល
ង- មិនមែនជាកម្មវត្ថុពន្ធកាត់ទុកសម្រាប់អ្នកជាប់ពន្ធតូច (គ្មានប្រាក់ពន្ធ)។
- វិស័យទេសចរណ៍
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
- អាករលើតម្លៃបន្ថែម
- ពន្ធលើប្រាក់បៀវត្ស
- ពន្ធកាត់ទុក
ឧទាហរណ៍៖ សហគ្រាស “Good Travel ” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច មានសកម្មភាពអាជីវកម្មជាភ្នាក់ងារទេសចរណ៍ ។ នៅក្នុងខែឧសភា មានប្រតិបត្តិការដូចខាងក្រោម៖
ក. ក្នុងខែឧសភា សហគ្រាសទទួលបានកម្រៃសេវា ចំនួន $៦៦០ (រួមទាំងអាករលើតម្លៃបន្ថែម) នៃចំណូលពីការលក់សំបុត្រយន្តហោះចំនួន $៦ ៦០០។ ចំណូលពីកម្រៃសេវាភ្នាក់ងារទេសចរណ៍ចំនួន $៤ ០០០ មិនរួមទាំងអាករលើតម្លៃបន្ថែម នៃចំណូលពីការកក់សេវាទេសចរណ៍ ដែលសហគ្រាសរកបានជូនក្រុមហ៊ុនការីទេសចរណ៍។
ខ. មានកម្មករចំនួន ៣ នាក់ ដែល ២នាក់មានប្រាក់ខែម្នាក់ៗ១ខែ $៣០០ និង ម្នាក់ជាគណនេយ្យករប្រាក់ខែ $៤៥០ នៅលីវ
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើងសរុបចំនួន $១០០
ឃ. សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៤០០
ង. ចំណាយជួសជុលម៉ាស៊ីនកុំព្យូទ័រក្នុងខែអស់ចំនួន $៣០។
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែឧសភា ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លារ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែឧសភាទៅតាមប្រភេទពន្ធនីមួយៗ
ក - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
ចំណូលលក់សំបុត្រយន្តហោះមិនរួមអាករ = $៦៦០ / ១,១ = $៦០០
ចំណូលសរុបមិនរួមអាករ = ($៦០០ + $៤ ០០០) x ៤ ០០០ = ១៨ ៤០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៨ ៤០០ ០០០រៀល x ១% = ១៨៤ ០០០ រៀល
- អាករលើតម្លៃបន្ថែម
ខ - ពន្ធលើប្រាក់បៀវត្ស
បុគ្គលិក២នាក់ ប្រាក់ខែម្នាក់ៗ១ខែ $៣០០ = ១ ២០០ ០០០រៀល ជាប់ពន្ធអត្រា សូន្យ (គ្មានប្រាក់ពន្ធត្រូវបង់)
គណនេយ្យករប្រាក់ខែ $៤៥០
មូលដ្ឋានពន្ធបៀវត្ស = ១ ៨០០ ០០០រៀល (ជាប់អត្រា ៥%)

= ១ ៨០០ ០០០រៀល x ៥% - ៦៥ ០០០រៀល = ២៥ ០០០ រៀល
គ - មិនមែនជាកម្មវត្ថុពន្ធកាត់ទុក (គ្មានប្រាក់ពន្ធ)
ឃ-ពន្ធកាត់ទុកលើថ្លៃឈ្នួល ១០%
មូលដ្ឋានគិតអាករ = $៤០០ x ៤ ០០០ រៀល = ១ ៦០០ ០០០រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ១ ៦០០ ០០០រៀល x ១០% = ១៦០ ០០០ រៀល
ង- មិនមែនជាកម្មវត្ថុពន្ធកាត់ទុកសម្រាប់អ្នកជាប់ពន្ធតូច (គ្មានប្រាក់ពន្ធ)
- វិស័យកសិកម្ម
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (លើកលែងលើផលិតផលមួយចំនួន)
- អាករលើតម្លៃបន្ថែម (លើកលែងពន្ធចំពោះផលិតផលកសិកម្មមិនទាន់កែច្នៃ ដាំដុះក្នុងស្រុក)
- ពន្ធលើប្រាក់បៀវត្ស
- ពន្ធកាត់ទុក
ឧទាហរណ៍៖ សហគ្រាស “Good Rice” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច មានសកម្មភាពអាជីវកម្ម រោងម៉ាស៊ីន កិនស្រូវ។ នៅក្នុងខែឧសភា មានប្រតិបត្តិការដូចខាងក្រោម៖
ក. ក្នុងខែឧសភា ចំណូលពីការលក់អង្ករទៅឱ្យក្រុមហ៊ុននាំចេញ សរុបមានចំនួន $ ៨ ៦០០
ខ. មានកម្មករចំនួន ៣នាក់ ដែល២នាក់មានប្រាក់ខែម្នាក់ៗ១ខែ $៣០០និង ម្នាក់ជាគណនេយ្យករប្រាក់ខែ $៤៥០ នៅលីវ

ឃ.សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៤០០
ង. ចំណាយការប្រាក់ចំនួន $៣០០ (កម្ចីមិនមែនធនាគារ)។

ចំណូលសរុបមិនរួមអាករ = $៨ ៦០០ x ៤ ០០០ = ៣៤ ៤០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៣៤ ៤០០ ០០០រៀល x ១% = ៣៤៤ ០០០ រៀល
- អាករលើតម្លៃបន្ថែម
ខ - ពន្ធលើប្រាក់បៀវត្ស
បុគ្គលិក២នាក់ ប្រាក់ខែម្នាក់ៗ១ខែ $៣០០ = ១ ២០០ ០០០ រៀល ជាប់ពន្ធអត្រាសូន្យ (គ្មានប្រាក់ពន្ធត្រូវបង់)

= ១ ៨០០ ០០០រៀល x ៥% - ៦៥ ០០០រៀល = ២៥ ០០០រៀល

ង - មិនមែនជាកម្មវត្ថុពន្ធកាត់ទុកសម្រាប់អ្នកជាប់ពន្ធតូច (គ្មានប្រាក់ពន្ធ)
- វិស័យពាណិជ្ជកម្ម
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
- អាករលើតម្លៃបន្ថែម
- ពន្ធលើប្រាក់បៀវត្ស
- ពន្ធកាត់ទុក
ឧទាហរណ៍៖ ហាងលក់សំលៀកបំពាក់ “Good Style” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូចចាប់ពីឆ្នាំ២០១៩ មានសកម្មភាពអាជីវកម្ម ពាណិជ្ជកម្មទិញ លក់ សំលៀលបំពាក់ ។ នៅក្នុងមីនាឆ្នាំ២០២០ មានប្រតិបត្តិការដូចខាងក្រោម៖
ក. ចំណូលពីការលក់សំលៀកបំពាក់សរុបក្នុងខែមីនា ឆ្នាំ២០២០ មានចំនួន $ ៥ ២០០ រួមទាំងអាករលើតម្លៃបន្ថែម
ខ. មានបុគ្គលិកចំនួន ៤ នាក់ដែល ៣នាក់មានប្រាក់ខែ $២៥០ ក្នុងម្នាក់ៗ និង មេការប្រាក់ខែ $៤០០ នៅលីវ
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើងសរុបចំនួន $៥០០
ឃ.សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៧០០
ង. ចំណាយសេវាដឹកជញ្ជូនទំនិញ ជូនភ្ញៀវក្នុងខែអស់ចំនួន $២០០។
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមីនា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លាររ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមីនា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ

ចំណូលមិនរួមអាករ = ២០ ៨០០ ០០០រៀល / ១,១ = ១៨ ៩០៩ ០៩១ រៀល

អាករលើតម្លៃបន្ថែមត្រូវបង់ = ១៨ ៩០៩ ០៩១រៀល x ១០% x ២០% = ៣៧៨ ១៨២ រៀល
ខ - ពន្ធលើប្រាក់បៀវត្ស
បុគ្គលិក៣នាក់ ដែលមានបៀវត្ស $២៥០ (ជាប់អត្រា ០%)
ពន្ធលើប្រាក់បៀវត្ស = 0៛
មេការប្រាក់បៀវត្ស $៤០០
មូលដ្ឋានពន្ធបៀវត្ស = ១ ៦០០ ០០០ រៀល (ជាប់អត្រា ៥%)
ពន្ធលើប្រាក់បៀវត្ស = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាម ថ្នាក់នីមួយៗ

គ -មិនមែនជាកម្មវត្ថុពន្ធកាត់ទុក (គ្មានប្រាក់ពន្ធ)
ឃ-ពន្ធកាត់ទុកលើថ្លៃឈ្នួល ១០%
មូលដ្ឋានគិតអាករ = $៧០០ x ៤ ០០០ រៀល = ២ ៨០០ ០០០រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ២ ៨០០ ០០០រៀល x ១០% = ២៨០ ០០០ រៀល

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសប្រចាំខែ-ឆ្នាំ
២២ មិថុនា ២០២៦
នៅសល់១៧ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយដៃ
២៥ មិថុនា ២០២៦
នៅសល់២០ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ
២០ កក្កដា ២០២៦
នៅសល់១ខែទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ