ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០
ក.តើពន្ធលើប្រាក់បៀវត្សជាអ្វី?
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តបុគ្គលអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ
- ប្រាក់បៀវត្ស សំដៅដល់ ប្រាក់សរុបដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងាររបស់និយោជិត។ ប្រាក់បៀវត្ស រួមមាន បៀវត្ស ប្រាក់ឈ្នួល លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម។
- បៀវត្ស សំដៅដល់ប្រាក់បៀវត្សមូលដ្ឋានដែលទូទាត់ជូននិយោជិតចំពោះការបំពេញការងារ រួមទាំងប្រាក់វិភាជន៍គ្រួសារ ទោះជាបើកឱ្យដោយចំពោះ ឬមិនចំពោះក្តី ឬក៏បើកជាសាច់ប្រាក់ឬជាវត្ថុក្តី។
- ប្រាក់ឈ្នួល សំដៅដល់ ប្រាក់ឈ្នួលដែលទូទាត់ជូននិយោជិតចំពោះការបំពេញការងារ ទោះជាមូលដ្ឋានគិតជាប្រាក់ម៉ោងឬប្រាក់ថ្ងៃឬប្រាក់សប្តាហ៍ក្តី ទោះជាបើកឱ្យដោយចំពោះ ឬមិនចំពោះក្តី ឬក៏បើកជាសាច់ប្រាក់ ឬជាវត្ថុក្តី។
- លាភការ តម្លៃតបស្នងនៃការអនុវត្តការងារ ដែលបន្ថែមលើប្រាក់បៀវត្ស ឬប្រាក់ឈ្នួល ក្នុងន័យជាសគុណនៃការបំពេញកិច្ចការអ្វីមួយដល់និយោជក។
- ប្រាក់បំណាច់ សំដៅដល់ ប្រាក់បំណាច់មុខងារ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាចំពោះកិច្ចសន្យាការងារដែលមានកំណត់ថិរវេលា ឬប្រាក់បំណាច់អតីតភាពការងារចំពោះកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ឬប្រាក់បំណាច់បញ្ឈប់លែងឱ្យធ្វើការ និងប្រាក់បំណាច់ផ្សេងៗទៀត។
- បុព្វលាភ សំដៅដល់ ប្រាក់លើកទឹកចិត្ត រួមមាន ប្រាក់រង្វាន់ ប្រាក់លើសផែនការ ប្រាក់បៀវត្សបន្ថែមលើប្រាក់បៀវត្សប្រចាំខែ និងប្រាក់លើកទឹកចិត្តប្រហាក់ប្រហែល ចំពោះការបំពេញការងាររបស់និយោជិតដែលជាប្រយោជន៍អាជីវកម្មរបស់និយោជក។
- ប្រាក់ប៉ះប៉ូវ សំដៅដល់ ប្រាក់ឧបត្ថម្ភដទៃទៀតដែលផ្តល់ឱ្យនិយោជិត ដោយសារការផ្លាស់ទីកន្លែងធ្វើការឆ្ងាយពីលំនៅឋាន ឬការងារដែលមានហានិភ័យជាដើម។
- និវាសនជន ក្នុងករណីដែលប្រើចំពោះនិយោជិត អ្នកជាប់ពន្ធ ឬរូបវន្តបុគ្គល មានន័យថា ដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងកម្ពុជា ឬដែលមានវត្តមាននៅក្នុងកម្ពុជាលើសពី ១៨២ថ្ងៃ នៅក្នុងរយៈពេល ១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។
- អនិវាសនជន សំដៅដល់ រូបវន្តបុគ្គលណាម្នាក់ ដែលមិនមែនជានិវាសនជន និងទទួលប្រាក់បៀវត្សប្រភពកម្ពុជា។
- និយោជិត សំដៅដល់ រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្សពីសកម្មភាពបម្រើការងាររបស់ខ្លួន រួមបញ្ចូលទាំងអ្នកទទួលខុសត្រូវឬអភិបាលរបស់សហគ្រាស អ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោតលើកលែងតែសមាជិករដ្ឋសភា និងព្រឹទ្ធសភា។
ពន្ធលើប្រាក់បៀវត្ស ត្រូវបានលើកលែងចំពោះ៖
- ប្រាក់ចំណូលរបស់និយោជិត រួមមាន៖
- ប្រាក់សំណងដោយពិតប្រាកដនូវចំណាយខាងវិជ្ជាជីវៈ ដែលបានចាយដោយនិយោជិតតាមសេចក្តីបង្គាប់ និងសម្រាប់ជាប្រយោជន៍នៃនិយោជក ហើយដែលបានបំពេញលក្ខខណ្ឌ ៣ គឺបានចាយក្នុងផលប្រយោជន៍ផ្ទាល់ និងដាច់ខាតរបស់សហគ្រាស, មិនបង្ហាញលក្ខណៈហួសប្រមាណឬស្តុកស្តម្ភហួសហេតុ និងបានបង្ហាញជាភស្តុតាងដោយវិក្កយបត្ររាយលម្អិតនិងបានទូទាត់ស្រេចបាច់ហើយដែលបានធ្វើក្នុងនាមអ្នកបានទទួលប្រាក់សំណងនូវចំណាយពិតប្រាកដ។
- ប្រាក់បំណាច់នានាក្នុងករណីរំលាយកិច្ចសន្យា ក្នុងកម្រិតដែលមានបញ្ញត្តិក្នុងច្បាប់ស្តីពីការងារ។
- លាភការបន្ថែមសម្រាប់បង្កើតបេឡាសោធននិងធានាសុខុមាលភាពសង្គមឬមានចរិតលក្ខណៈខាងសង្គមកិច្ចក្នុងករណីដែលបានបញ្ញត្តិក្នុងច្បាប់ស្តីពីការងារនិងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
- ការផ្គត់ផ្គង់ឱ្យដោយឥតយកថ្លៃ ឬយកថ្លៃទាបជាងថ្លៃដើមនូវឯកសណ្ឋាន ឬបរិក្ខារសម្រាប់វិជ្ជាជីវៈពិសេស។
- ប្រាក់ម៉ោងបន្ថែម សំដៅដល់ ប្រាក់ដែលកម្មករនិយោជិតបានទទួលក្នុងក្របខ័ណ្ឌនៃការធ្វើការងារបន្ថែមម៉ោង ក្រៅម៉ោងពេលការងារជាធម្មតារបស់ខ្លួន។
- ប្រាក់បំណាច់ម៉ៅការសម្រាប់ចំណាយបេសកកម្មនិងការធ្វើដំណើរ ដែលមិនអាចលើសពីប្រាក់ឧបត្ថម្ភរបស់រដ្ឋសម្រាប់ការងារដូចគ្នាទេ។
- ប្រាក់បៀវត្សរបស់មន្ត្រីនិងនិយោជិតនៃបេសកកម្មទូត កុងស៊ុលរបស់រដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃទៀតបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារជាផ្លូវការនៅក្នុងកម្ពុជា។
- ប្រាក់ឧបត្ថម្ភដែលមិនជាប់ពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែមរួមមាន៖
- សោហ៊ុយធ្វើដំណើរទៅមកពីទីកន្លែងស្នាក់នៅ ទៅទីកន្លែងធ្វើការ និងការឧបត្ថម្ភថ្លៃស្នាក់នៅ ឬការផ្តល់កន្លែងស្នាក់នៅក្នុងបរិវេណកន្លែងធ្វើការ
- ប្រាក់ថ្លៃបាយដែលផ្តល់ឱ្យនិយោជិតទាំងអស់ គ្មានបែងចែកតួនាទី
- មូលនិធិបេឡាសន្តិសុខសង្គម សុខុមាលភាពសង្គមក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ
- ប្រាក់ធានារ៉ាប់រងសុខភាព ឬបុព្វលាភធានារ៉ាប់រងអាយុជីវិត ឬសុខភាព ដែលផ្តល់ឱ្យកម្មករនិយោជិតគ្រប់គ្នាដោយគ្មានបែងចែកតាមតួនាទី ឬមុខងារ
- ប្រាប់ឧបត្ថម្ភទារកដ្ឋាន ឬចំណាយទារកដ្ឋាន តាមច្បាប់ការងារ
- ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់បញ្ឈប់លែងឱ្យធ្វើការក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ។
ឃ. អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ
- អត្រាពន្ធ
- សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់តាមអត្រាកំណើនតាមថ្នាក់ដូចខាងក្រោម៖
| ប្រាក់បៀវត្សប្រចាំខែត្រូវជាប់ពន្ធ | អត្រា | លម្អៀងលើស |
| 0 ៛ ដល់ ១ ៥០០ ០០០ ៛ | 0% | 0 ៛ |
| ១ ៥០០ ០០១ ៛ ដល់ ២ ០០០ ០០០ ៛ | 5% | ៧៥ ០០០ ៛ |
| ២ ០០០ ០០១ ៛ ដល់ ៨ ៥០០ ០០០ ៛ | 10% | ១៧៥ ០០០ ៛ |
| ៨ ៥០០ ០០១ ៛ ដល់ ១២ ៥០០ ០០០ ៛ | 15% | ៦០០ ០០០ ៛ |
| លើសពី ១២ ៥០០ ០០០ ៛ | 20% | ១ ២២៥ ០០០ ៛ |
- សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ប្រាក់ពន្ធត្រូវកាត់ទុកដោយអ្នកបើកប្រាក់ឱ្យតាមអត្រា ២០% លើរាល់ការទូទាត់ប្រាក់បៀវត្សជាប់ពន្ធ។
- ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ និយោជកត្រូវកាត់ទុកប្រាក់ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែមតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់រួមទាំងពន្ធអាករគ្រប់ប្រភេទ។ ប្រាក់ពន្ធដែលបានកាត់ទុកនេះ ត្រូវប្រកាសបង់រួមជាមួយនឹងពន្ធលើប្រាក់បៀវត្សប្រចាំខែ។
- មូលដ្ឋានគិតពន្ធ
ចំនួនទាយជ្ជទានដែលត្រូវបានកាត់បន្ថយពីមូលដ្ឋានគិតពន្ធមាន៖
- កូនស្ថិតក្នុងបន្ទុកចំនួន ១៥០ ០០០ រៀល ក្នុងកូនម្នាក់ៗក្នុងមួយខែ
- សហព័ទ្ធជាមេផ្ទះចំនួន ១៥០ ០០០ រៀល សម្រាប់តែម្នាក់ក្នុងមួយខែ។
- ការគណនាប្រាក់ពន្ធ
ពន្ធលើប្រាក់បៀវត្ស = (មូលដ្ឋានគិតពន្ធ × អត្រាពន្ធ) - លម្អៀងលើស
ឧទាហរណ៍៖ លោក សុខ មានបៀវត្ស ២ ៥០០ ០០០ រៀល។
ក. ករណីនៅលីវ
- ម.ព.ប.វ = ២ ៥០០ ០០០៛ ជាប់ពន្ធក្នុងអត្រា ១០%
- ព.ប.វ = (២ ៥០០ ០០០៛ x ១០%) - ១៧៥ ០០០៛ = ៧៥ ០០០៛
- ទាយជ្ជទានកាត់បន្ថយ ១៥០ ០០០៛ x ៤ = ៦០០ ០០០៛
- ម.ព.ប.វ = ២ ៥០០ ០០០៛- ៦០០ ០០០៛ = ១ ៩០០ ០០០៛
- ព.ប.វ = (១ ៩០០ ០០០៛ x ៥%) - ៧៥ ០០០៛ = ២០០ ០០០ ៛
- ចំនួនប្រាក់បៀវត្សដែលទទួលបាន
- អត្ថប្រយោជន៍បន្ថែមដែលជាកម្មវត្ថុនៃប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម
- ចំនួនសហព័ទ្ធ និងចំនួនកូនក្នុងបន្ទុក
ង. កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះ ត្រូវប្រមូលតាមរបៀបកាត់ទុកដោយសហគ្រាសដែលជានិយោជក នៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់និយោជិតនិងត្រូវប្រកាសបង់ពន្ធជូនរដ្ឋបាលសារពើពន្ធយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ និងGDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច)។
ចំពោះការបង់ពន្ធ អ្នកជាប់ពន្ធអាចបង់នៅតាមបណ្តាសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច៕
កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសប្រចាំខែ-ឆ្នាំ
២៥ មិថុនា ២០២៦
ថ្ងៃស្អែកបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ
២០ កក្កដា ២០២៦
នៅសល់២៦ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ
២៥ កក្កដា ២០២៦
នៅសល់១ខែទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ