ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០
ក.តើអ្វីទៅជាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ?
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំខែ ប្រមូលលើថ្លៃឈ្នួលអចលនទ្រព្យតាមរយៈកម្មសិទ្ធិករ ឬសិទ្ធិវន្ត នៃអចលនទ្រព្យមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាចំណូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ខ.និយមន័យពាក្យគន្លឹះ
- អចលនទ្រព្យ សំដៅដល់៖
- អគារនិងសំណង់ផ្សេងៗ ដូចជា ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា
- យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម
- ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុក ទំនិញ
- ដីធ្លីដែលគ្មានសំណង់។
- សិទ្ធិវន្ត សំដៅដល់អ្នកមានសិទ្ធិលើទ្រព្យតាមរយៈការផ្តល់ឱ្យដោយម្ចាស់កម្មសិទ្ធិនៃទ្រព្យ។
- ថ្លៃឈ្នួលអចលនទ្រព្យ សំដៅដល់ប្រាក់ឈ្នួលដុលដែលបានចុះកិច្ចសន្យាឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ត្រូវបានលើកលែងដូចខាងក្រោម៖
- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល
- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត
- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការឬសមាគមណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយនៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន
- ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញនៅពេលចប់កិច្ចសន្យា
- ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសតាមមាត្រា២៥ និងមាត្រា២៦ នៃច្បាប់ស្តីពីសារពើពន្ធ
- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធរបស់សហគ្រាសរួចហើយ
- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យចំពោះគ្រប់ករណីជួលទាំងឡាយដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០ (ប្រាំសែន) រៀល។
- អត្រាពន្ធ
- មូលដ្ឋានគិតពន្ធ
- ថ្លៃឈ្នួលអចលនទ្រព្យសរុបប្រចាំខែ ស្របតាមកិច្ចសន្យាជួលឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ
- ថ្លៃឈ្នួលអចលនទ្រព្យសរុបដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួលឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។
- ការគណនាប្រាក់ពន្ធ
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ = មូលដ្ឋានគិតពន្ធ × ១០%
ឧទាហរណ៍ទី១៖
លោក ក បានជួលផ្ទះមួយកន្លែងឱ្យទៅលោក ខ ក្នុងតម្លៃ ២ ០០០ ០០០ រៀលក្នុងមួយខែ។
លោក ក បានកក់ប្រាក់ ៦ ០០០ ០០០ រៀល ដើម្បីតម្កល់ទុកជាប្រាក់ធានា។ លោក ក និង លោក ខ សុទ្ធតែជារូបវន្តបុគ្គលដូចគ្នា។
- ថ្លៃឈ្នួលអចលនទ្រព្យ = ២ ០០០ ០០០ រៀល
- អត្រាពន្ធ = ១០%
សម្គាល់ លោក ក ជាអ្នកប្រកាសនិងបង់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ។
ឧទាហរណ៍ទី២៖
លោក ក បានជួលផ្ទះមួយកន្លែងឱ្យទៅលោក ខ ក្នុងតម្លៃ ២ ០០០ ០០០ រៀល ក្នុងមួយខែ។ លោក ខ បានកក់ប្រាក់ ៦ ០០០ ០០០ រៀល ដើម្បីតម្កល់ទុកជាប្រាក់ធានា។
លោក ក ជារូបវន្តបុគ្គល និង លោក ខ ជានីតិបុគ្គល។
- ថ្លៃឈ្នួលអចលនទ្រព្យ = ២ ០០០ ០០០ រៀល
- អត្រាពន្ធ = ១០%
សម្គាល់ លោក ខ ត្រូវកាត់ទុកប្រាក់ពន្ធ ដើម្បីប្រកាសនិងបង់ពន្ធ។
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
កម្មសិទ្ធិករ ឬសិទ្ធិវន្ត ត្រូវមានកាតព្វកិច្ចដូចខាងក្រោម៖
- ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនៅក្នុងភូមិសាស្ត្រដែលអចលនទ្រព្យស្ថិតនៅ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការផ្លាស់ប្តូរព័ត៌មាននៃកិច្ចសន្យា តាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់
- ជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលឈប់ជួល ដោយត្រូវចុះកាលបរិច្ឆេទនិងមានហត្ថលេខាត្រឹមត្រូវ របស់កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាងដែលមានសិទ្ធិ
- ចេញឯកសារទទួលប្រាក់ជូនអ្នកជួលក្នុងពេលទទួលប្រាក់ឈ្នួលម្តងៗ។
- ជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែដែលត្រូវបង់ប្រាក់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ប្រាក់ប្រចាំខែ
- យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែដែលត្រូវធ្វើការទូទាត់ទៅតាមចំនួនទឹកប្រាក់សរុប ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ប្រាក់សរុបសម្រាប់រយៈពេលច្រើនខែ។
ចំពោះអ្នកជួលដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវធ្វើការកាត់ទុកនិងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យស្របតាមមាត្រា២៥ នៃច្បាប់ស្តីពីសារពើពន្ធ៕
កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសប្រចាំខែ-ឆ្នាំ
២៥ មិថុនា ២០២៦
ថ្ងៃស្អែកបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ
២០ កក្កដា ២០២៦
នៅសល់២៦ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ
២៥ កក្កដា ២០២៦
នៅសល់១ខែទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ