Hotline 1277
អគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០

៦ឆ្នាំមុន
ពន្ធលើមធ្យោបាយដឹកជញ្ជូន

ក. តើពន្ធលើមធ្យោបាយដឹកជញ្ជូនជាអ្វី?
ពន្ធលើមធ្យោបាយដឹកជញ្ជូនគឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ
- មធ្យោបាយដឹកជញ្ជូន សំដៅដល់មធ្យោបាយដឹកជញ្ជូន ឬយានជំនិះគ្រប់ប្រភេទដូចជា កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង  ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។
- អ្នកជាប់ពន្ធ សំដៅដល់ម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន។
គ. ការលើកលែងពន្ធ
ពន្ធលើមធ្យោបាយដឹកជញ្ជូនយានត្រូវបានលើកលែងចំពោះ៖
១. រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ
២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងនគរបាលជាតិដែលបានចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័ននោះ
៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការ អន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត
៤. ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលនិងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។
ឃ. អត្រាពន្ធ និងការគណនាប្រាក់ពន្ធ
អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវកំណត់ដូចខាងក្រោម៖
ក. រថយន្តទេសចរណ៍ (គិតតាមទំហំស៊ីឡាំង និងឆ្នាំផលិត)
ខ. រថយន្តដឹកទំនិញ (គិតលើទម្ងន់សរុប)
គ. ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង (គិតលើទម្ងន់សរុប) 
ឃ. រថយន្តដឹកអ្នកដំណើរ (គិតលើចំនួនកៅអី)
ង. ជលយាន ឬជលយានយន្តដឹកទំនិញ (គិតលើទម្ងន់ផ្ទុក)
ច. ជលយាន ឬជលយានយន្តដឹកអ្នកដំណើរ (គិតលើប្រវែង)
ឆ. ជលយាន ឬជលយានយន្តសណ្តោង និងនេសាទ (គិតលើកម្លាំងម៉ាស៊ីន)។
ការគណនាប្រាក់ពន្ធត្រូវបង់ 
អ្នកជាប់ពន្ធអាចស្វែងរកតាមប្រកាសលេខ ៥៣១ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចប្រើប្រាស់កម្មវិធីទូរស័ព្ទ GDT Means of Transportation Tax Calculation (ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS) ដើម្បីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន។
ឧទាហរណ៍៖ រថយន្តទេសចរណ៍ 
ក. រថយន្តប្រភេទទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2T-1111 ម៉ាក LEXUS RX 350 មានទំហំស៊ីឡាំង 3500 CC ឆ្នាំផលិត ២០០៧ 
ខ. រថយន្តប្រភេទទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2AA-2222 ម៉ាក LEXUS RX 350 មានទំហំស៊ីឡាំង 3500 CC ឆ្នាំផលិត ២០១៥
តើរថយន្តនីមួយៗខាងលើត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ចំនួនប៉ុន្មានរៀល?
ចម្លើយ៖ ផ្អែកតាមតារាងឧបសម្ព័ន្ធ II នៃប្រកាសលេខ ៥៣១ សហវ.ប្រក បានកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបង់សម្រាប់ឆ្នាំ២០២៤ ដូចខាងក្រោម៖
ក. រថយន្តផ្លាកលេខ ភ្នំពេញ 2T-1111 ឆ្នាំផលិត ២០០៧ ជារថយន្តដែល គិតពីឆ្នាំផលិតលើសពី ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ៦០០ ០០០ រៀល
ខ. រថយន្តផ្លាកលេខ ភ្នំពេញ 2AA-2222 ឆ្នាំផលិត ២០១៥ ជារថយន្ត ដែលគិតពី ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ១ ០០០ ០០០ រៀល
ឧទាហរណ៍៖ រថយន្តដឹកទំនិញ
ក. រថយន្តដឹកទំនិញ មានផ្លាកលេខ ភ្នំពេញ 3A-4444 ម៉ាក HYUNDAI មាន ទម្ងន់ផ្ទុកសរុប (ទម្ងន់សុប = ទម្ងន់រថយន្ត + ទម្ងន់ផ្ទុក និងមនុស្ស) ១៥ តោន 
ខ. រថយន្តដឹកទំនិញ មានផ្លាកលេខ ភ្នំពេញ 3B-5555 ម៉ាក HINO មានទម្ងន់ ផ្ទុកសរុប (ទម្ងន់សុប = ទម្ងន់រថយន្ត + ទម្ងន់ផ្ទុក និងមនុស្ស) ២៥ តោន 

ចម្លើយ៖ ផ្អែកតាមតារាងឧបសម្ព័ន្ធ I នៃប្រកាសលេខ ៥៣១ សហវ.ប្រក បានកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបង់សម្រាប់ឆ្នាំ២០២៤ ដូចខាងក្រោម៖
ក. រថយន្តផ្លាកលេខ ភ្នំពេញ 3A-4444 ម៉ាក HYUNDAI មានទម្ងន់ផ្ទុកសរុប ១៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ១ ០០០ ០០០ រៀល
ខ. រថយន្តផ្លាកលេខ ភ្នំពេញ 3B-5555 ម៉ាក HINO មានទម្ងន់ផ្ទុកសរុប ២៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ២ ០០០ ០០០ រៀល។
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាសដែលតម្រូវឱ្យកម្មសិទ្ធិករមកចុះបញ្ជីយានយន្តសម្រាប់ការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App។
កម្មសិទ្ធិករត្រូវបង់ពន្ធ ចាប់ពីថ្ងៃ១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំជាប់ពន្ធនីមួយៗ។ 
តើការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានយានយន្តត្រូវភ្ជាប់ឯកសារអ្វីខ្លះ?
ការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានយានយន្តត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
- ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបង់ពន្ធនាំចូល
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ)
- លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តកែច្នៃក្នុងស្រុក (សម្រាប់រថយន្តកែច្នៃ)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត 
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម អតប) សម្រាប់មធ្យោបាយដឹកជញ្ជូន ដែលជាទ្រព្យសកម្មរបស់សហគ្រាស។
តើត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តនៅពេលណា?
អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តដោយត្រូវដាក់លិខិត និងបំពេញពាក្យស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តនៅរដ្ឋបាលសារពើពន្ធក្នុងករណីមានការផ្លាស់ប្តូរដូចជា៖ ម្ចាស់កម្មសិទ្ធិ អាសយដ្ឋាន លេខទូរស័ព្ទ ផ្លាកលេខ លេខ(តួ ម៉ាស៊ីន សាក់ស៊ី) ប្រភេទ ម៉ាក ពណ៌ កម្លាំងសេះ ឆ្នាំផលិត ទំហំស៊ីឡាំង ចំនួន(ស៊ីឡាំង ភ្លៅ កៅអី ទ្វារ កង់) ថ្ងៃចេញប័ណ្ណលើកដំបូង និងទម្ងន់សរុប។
កំណត់សម្គាល់៖ ចំពោះមធ្យោបាយដឹកជញ្ជូនទាំងឡាយណាដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញក្នុងខែធ្នូ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។  សម្រាប់យានយន្តដែលមានប័ណ្ណសម្គាល់យានយន្តចេញលើកដំបូងក្នុងខែធ្នូ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះដោយលើកលែងប្រាក់ពិន័យ។

កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់​លិខិត​ប្រកាស​ប្រចាំ​ខែ-ឆ្នាំ

២២ មិថុនា ២០២៦

នៅសល់៨ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយដៃ

២៥ មិថុនា ២០២៦

នៅសល់១១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦

នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

២២ មិថុនា ២០២៦ នៅសល់៨ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយដៃ

២៥ មិថុនា ២០២៦ នៅសល់១១ថ្ងៃទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែឧសភា ឆ្នាំ២០២៦ តាមអនឡាញ

២០ កក្កដា ២០២៦ នៅសល់១ខែទៀត

បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ

សាលាជាតិពន្ធដារ
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចសារព ...
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិ ...
ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី អាករពិសេស អាករស ...