ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០
ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ ៖
- ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យនិងអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យនិងអចលនទ្រព្យក្នុងក្រុមហ៊ុន
- ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល
- កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
- លិខិតមានលក្ខណៈគតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។
ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។ ពន្ធប្រថាប់ត្រា ដែលប្រជាពលរដ្ឋទូទៅតែងតែជួបប្រទះញឹកញាប់ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មានដូចខាងក្រោម៖
ក. តើពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាអ្វី?
ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញ លក់ ឬដោះដូរ ឬធ្វើអំណោយអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
ខ. និយមន័យពាក្យគន្លឹះ
- អចលនទ្រព្យ សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ទោះបីបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ)ក្តី។
- រង្វង់ញាតិ សំដៅដល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៖
- រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត
- រវាងប្តីនិងប្រពន្ធ
- រវាងយាយតាបង្កើតនិងចៅបង្កើត
- រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត
- រវាងឪពុកម្តាយក្មេកនិងកូនប្រសា
- រវាងយាយតាក្មេកនិងចៅប្រសា។
- ប្រទានកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សរស់ទៅឱ្យញាតិដោយមិនយកថ្លៃ។
- សន្តតិកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅឱ្យញាតិ តាមរយៈ៖
- បណ្តាំជាលាយលក្ខណ៍អក្សរ ករណីគ្មានទំនាស់ ឬ
- ការបញ្ជាក់លើលិខិតយថាភូត ករណីគ្មានទំនាស់ ឬ
- សាលក្រម ឬសាលដីកាតុលាការ ករណីមានទំនាស់។
ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានលើកលែងចំពោះ៖
១. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច។
២. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋ។
៣. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលនានា។
៤. ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “រង្វង់ញាតិ”៖
- ការធ្វើសន្តតិកម្ម
- រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត
- រវាងប្តីនិងប្រពន្ធ
- រវាងយាយតាបង្កើតនិងចៅបង្កើត
- រវាងឪពុកម្តាយ និងកូនបង្កើត និងកូនប្រសាដែលជាសហព័ទ្ធរបស់កូនបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួម។
- ការធ្វើប្រទានកម្ម “លើកទី១”
- រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត
- រវាងប្តីនិងប្រពន្ធ
- រវាងយាយតាបង្កើតនិងចៅបង្កើត
- រវាងឪពុកម្តាយ និងកូនបង្កើត និងកូនប្រសាដែលជាសហព័ទ្ធរបស់កូនបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួម
- រវាងយាយតាបង្កើត និងចៅបង្កើត និងចៅប្រសាដែលជាសហព័ទ្ធរបស់ចៅបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួម។
ដោយឡែកការធ្វើប្រទានកម្មចាប់ពី “លើកទី២តទៅ” លើអចលនទ្រព្យដដែលក្នុង “រង្វង់ញាតិ” ត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ១០០ ០០០ ០០០ រៀល (គិតជាប្រាក់ពន្ធស្មើនឹង ៤ ០០០ ០០០ រៀល)។
- ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាង ឪពុកម្តាយក្មេកនិងកូនប្រសា ឬរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើតត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា៖
- សន្តតិកម្ម : ចំនួន ២០០ ០០០ ០០០ រៀល (គិតជាប្រាក់ពន្ធស្មើនឹង ៨ ០០០ ០០០ រៀល)
- ប្រទានកម្ម : ចំនួន ១០០ ០០០ ០០០ រៀល (គិតជាប្រាក់ពន្ធស្មើនឹង ៤ ០០០ ០០០ រៀល)
- អត្រាពន្ធ ត្រូវបានកំណត់តាមអត្រា ៤% នៃមូលដ្ឋានគិតពន្ធ។
- មូលដ្ឋានគិតពន្ធ គឺជាតម្លៃអចលនទ្រព្យសរុប(ដី ឬ/និងសំណង់) ដែលត្រូវបានកំណត់តាមលំដាប់អាទិភាព ដូចខាងក្រោម៖
២. តម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តផ្សេងទៀត។
- ករណីមានការអនុគ្រោះពន្ធ
- ការគណនាប្រាក់ពន្ធត្រូវបង់
ឧទាហរណ៍៖ ករណីផ្ទេរកម្មសិទ្ធិផ្ទះល្វែងដែលមានដីទំហំ ១០០ ម២ និងមានសំណង់ឥដ្ឋបេតុងជាន់ផ្ទាល់ដីនិងជាន់ទី១ ស្មើនឹង៦៤ម២ (E0=E1=64ម២) និងមានអាយុកាលសំណង់ក្រោម ១០ឆ្នាំ ស្ថិតនៅលើកំណាត់ផ្លូវវត្តអង្គតាម៉ិញចាប់ពីផ្លូវសហព័ន្ធរុសី (១១០) ដល់ ផ្លូវលេខ២០០៤ និងមានតម្លៃសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាតាមឧបសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងក្រោម៖
តម្លៃដី = ៣០០ ដុល្លារ/ម២
តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) = ២៥០ ដុល្លារ/ម២
តម្លៃផ្ទះជាន់ទី១ (E1) = ២០០ ដុល្លារ/ម២
ចម្លើយ៖
ការគណនាប្រាក់ពន្ធត្រូវបង់
តម្លៃដី = ១០០ម២ x ៣០០$ = ៣០ 000$
តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) = ៦៤ម២ x ២៥០$ = ១៦ ០០០$
តម្លៃផ្ទះជាន់ទី១ (E1) = ៦៤ម២ x ២០០$ = ១២ ៨០០$
មូលដ្ឋានគិតពន្ធ (តម្លៃអចលនទ្រព្យសរុប) = ៥៨ ៨០០$
មូលដ្ឋានគិតពន្ធ (គិតជារៀល) = ៥៨ ៨០០$ x ៤០០០៛ = ២៣៥ ២០០ ០០០៛
ប្រាក់ពន្ធត្រូវបង់ = ២៣៥ ២០០ ០០០៛ x ៤% = ៩ ៤០៨ ០០០៛
ង. កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាឱ្យបានគ្រប់ក្នុងរយៈពេល ៣ខែ បន្ទាប់ពីកាលបរិច្ឆេទនៃ “ដីកាបញ្ជូន” នូវសំណុំឯកសារ៖
- ការផ្ទេរកម្មសិទ្ធិរបស់រដ្ឋបាលសុរិយោដីរាជធានី ខេត្ត ចំពោះអចលនទ្រព្យបានចុះបញ្ជី(មានប័ណ្ណកម្មសិទ្ធិ)
- ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យរបស់អាជ្ញាធរដែនដី(ក្រុង-ស្រុក-ខណ្ឌ) ចំពោះអចលនទ្រព្យពុំបានចុះបញ្ជី(គ្មានប័ណ្ណកម្មសិទ្ធិ)។
អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះអចលនទ្រព្យនៅរាជធានីភ្នំពេញ ឬនៅសាខាពន្ធដារខេត្ត ចំពោះអចលនទ្រព្យនៅតាមខេត្ត។ សម្រាប់អចលនទ្រព្យតាមបណ្តាខេត្ត ក៏អាចការស្នើសុំប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារបានដែរ។
ក. តើពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យជាអ្វី?
ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយ ដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទ ចំពោះការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនក្នុងក្រុមហ៊ុននូវមធ្យោបាយដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទ។
ខ. និយមន័យពាក្យគន្លឹះ
ចលនទ្រព្យ សំដៅដល់ មធ្យោបាយដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទ ដូចជា កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្ត សណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។
គ. ការលើកលែងពន្ធ
ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ត្រូវបានលើកលែងចំពោះ៖
១. ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តនិងត្រាក់ទ័រគ្រប់ប្រភេទ និងជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ។
២. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យដែលត្រូវកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋនានា។
៣. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
៤. ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្តធ្វើជាទំនិញដើម្បីលក់វិញរបស់សហគ្រាសនានាដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងបានបង់ពន្ធអាករប្រចាំខែ និងប្រចាំឆ្នាំ។ ដោយឡែក ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន (រថយន្ត មានផ្លាកលេខ) មិនត្រូវបានលើកលែងពន្ធប្រថាប់ត្រានេះទេ។
ឃ. អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

- មូលដ្ឋានគិតពន្ធ ត្រូវបានកំណត់តាមប្រភេទមធ្យោបាយដឹកជញ្ជូន ឬយានជំនិះនិងឆ្នាំផលិតស្របតាមប្រកាសលេខ០០១សហវ.ប្រក.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ស្តីពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះមធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ ដូចខាងក្រោម៖
ខ. រថយន្តដឹកទំនិញ (គិតតាមទម្ងន់សរុប)
គ. រ៉ឺម៉កសណ្តោង (គិតតាមទម្ងន់សរុប)
ឃ. ក្បាលរថយន្តសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង(គិតតាមទម្ងន់សរុប)
ង. រថយន្តដឹកអ្នកដំណើរ (គិតតាមចំនួនកៅអី)
ច. ជលយាន ឬជលយានយន្ត (គិតតាមទម្ងន់ផ្ទុកសរុប ឬគិតតាមប្រវែង បណ្តោយ ឬគិតតាមកម្លាំងសេះ)
- ការគណនាប្រាក់ពន្ធត្រូវបង់
ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ៤%
ឧទាហរណ៍៖ ករណីផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៥នូវរថយន្តទេសចរណ៍ផ្លាកលេខ ភ្នំពេញ 2BB-xxxx ម៉ាក LEXUS RX 330 ផលិតឆ្នាំ ២០០៥ ទំហំស៊ីឡាំង ៣៣០០ cc។ តើប្រាក់ពន្ធប្រថាប់ត្រាត្រូវបង់ចំពោះការកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យខាងលើមានចំនួនប៉ុន្មានរៀល?
ចម្លើយ៖ ផ្អែកតាមប្រកាសលេខ ០០១ សហវ.ប្រក.អពដ រថយន្តទេសចរណ៍នេះជារថយន្តមានឆ្នាំផលិតលើសពី ១០ឆ្នាំ និងមានទំហំស៊ីឡាំងលើសពី 2900cc ដល់ 4000cc ដូចនេះត្រូវមានមូលដ្ឋានគិតពន្ធចំនួន ៨ ០០០ ០០០ រៀល។
ប្រាក់ពន្ធប្រថាប់ត្រាត្រូវបង់ = ៨ ០០០ ០០០ រៀល ៤% = ៣២០ ០០០ រៀល
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យត្រូវប្រមូលពីអ្នកទទួលសិទ្ធិ។ អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធប្រថាប់ត្រាឱ្យបានចប់សព្វគ្រប់ក្នុង រយៈពេល ៣ខែ បន្ទាប់ពីកាលបរិច្ឆេទនៃពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។
នីតិវិធីនៃការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ៖
ការដាក់ពាក្យស្នើសុំបង់ប្រាក់ពន្ធដោយផ្ទាល់ អ្នកជាប់ពន្ធ ឬអ្នកតំណាងអាចដាក់លិខិតប្រកាសនិងបង់ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត។
១. អ្នកជាប់ពន្ធ ឬអ្នកតំណាងយកសំណុំឯកសារពីមន្ទីរសាធារណការ និងដឹកជញ្ជូនមកកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្តដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ។
២. អ្នកជាប់ពន្ធ ឬអ្នកតំណាង ត្រូវបំពេញពាក្យស្នើសុំដោយភ្ជាប់សំណុំឯកសារមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រា។ បន្ទាប់ពីដំណើរការបង់ពន្ធប្រថាប់ត្រារួចរាល់ អ្នកជាប់ពន្ធ ឬអ្នកតំណាងនឹងទទួលបាននូវបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនិងលិខិតបញ្ជាក់អំពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យ។
៣. ប្រាក់ពន្ធត្រូវបានបង់នៅធនាគារដែលបានចុះអនុស្សរណៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៤. អ្នកជាប់ពន្ធ ឬអ្នកតំណាង ត្រូវយកសំណុំឯកសារដែលបានប្រថាប់ត្រារួច បូករួមនឹង “បង្កាន់ដៃបញ្ជាក់ការបង់ពន្ធ ពណ៌ផ្កាឈូក” ចំនួន ០១ច្បាប់ និង “លិខិតបញ្ជាក់អំពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ” ចំនួន ០២ច្បាប់ ដែលរដ្ឋបាលសារពើពន្ធប្រគល់ជូនត្រលប់ទៅមន្ទីរសាធារណការនិងដឹកជញ្ជូនដើម្បីបន្តបញ្ចប់នីតិវិធីផ្ទេរ កម្មសិទ្ធិ។
ការដាក់ពាក្យស្នើសុំបង់ប្រាក់ពន្ធតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) ម្ចាស់កម្មសិទ្ធិឬអ្នកទទួលសិទ្ធិអាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដើម្បីបង់ពន្ធប្រថាប់ត្រាតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់អគ្គនាយកដ្ឋាន អ្នកជាប់ពន្ធ ឬអ្នកតំណាង អាចចូលទៅគេហទំព័រ https://www.tax.gov.kh/km/e-service រួចជ្រើសរើសប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញ៕
កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសប្រចាំខែ-ឆ្នាំ
២០ កក្កដា ២០២៦
នៅសល់៦ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ
២៥ កក្កដា ២០២៦
នៅសល់១១ថ្ងៃទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ
២០ សីហា ២០២៦
នៅសល់១ខែទៀតបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយដៃ