កន្លែងប្រកបអាជីវកម្មជាគោលដើម
Principal Place of Business
វាក្យសព្ទនេះ សំដៅដល់៖
កន្លែងស្នាក់នៅជាសំខាន់របស់កម្មសិទ្ធិករ
Owner’s Main Accommodation
គឺជាកន្លែងគោលដែលកម្មសិទ្ធិករស្នាក់នៅជាក់លាក់ជាប្រចាំ ឬជាអចិន្ត្រៃយ៍ក្រោយពីពេលបំពេញកិច្ចការងារប្រចាំថ្ងៃ។
កម្មវត្ថុនៃវិវាទ (បណ្តឹង)
Subject Matter of Litigation
កម្មវិធីគណនាពន្ធលើប្រាក់បៀវត្ស
Salary Tax Calculation App
ជាកម្មវិធីមួយ ដែលបានបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឱ្យអ្នកជាប់ពន្ធអាចគណនាពន្ធលើប្រាក់បៀវត្សរៀងៗខ្លួនតាមរយៈទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក។
កម្មវិធីណែនាំបន្តការលក់ទំនិញ និង សេវា
Sales Referral Programs
នេះជាប្រភេទកម្មវិធីផ្ដល់សេវាជួយផ្សព្វផ្សាយលក់ទំនិញ និងសេវាបន្ដជូនដល់អតិថិជន ឬអ្នកប្រើប្រាស់តាមរយៈការបង្ហោះរូបភាព និងព័ត៌មានសំខាន់ៗស្ដីពីទំនិញ និងសេវានៅក្នុងគេហទំព័ររបស់ប្រតិបត្តិករ ដែលជាអ្នកផ្ដល់សេវាបន្ដនេះ។ តាមរយៈកម្មវិធីនេះ មា្ចស់ទំនិញ និងសេវា ឬអ្នកលក់ផលិតផលតាមប្រព័ន្ធអ៊ីនធឺណិតបង់កម្រៃជើងសាទៅឱ្យប្រតិបត្តិករ ដែលជាអ្នកផ្ដល់សេវាជួយណែនាំបន្ដការលក់ទំនិញ និងសេវា។ ប្រសិនបើអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ផលិតផលណាមួយក្នុងចំណោមផលិតផលទាំងនោះ អ្នកប្រើប្រាស់នឹងបានចូលទៅកាន់គេហទំព័ររបស់អ្នកលក់ផលិតផលដើម្បីធ្វើការបញ្ជាទិញ។ អ្នកលក់ផលិតផលអាចកំណត់អត្តសញ្ញាណប្រភពតំណភ្ជាប់នៃការណែនាំការលក់ ដើម្បីធ្វើការបង់នូវកម្រៃជើងសាជូនប្រតិបត្តិករគេហទំព័រ ប្រសិនបើអ្នកប្រើប្រាស់ទិញផលិតផលនោះ។
កម្មវិធី “ពន្ធដារកម្ពុជា”
GDT-Cambodia Tax Program
គឺជាកម្មវិធីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្តល់ឱកាសឱ្យអ្នកជាប់ពន្ធធ្វើការសាកសួរជាសំណួរ ផ្ដល់មតិយោបល់ ឬសំណេះសំណាលដោយផ្ទាល់ជាមួយវាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។
កម្មសិទ្ធិ
Property Rights/Ownership
គឺជាសិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ដែលរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យជាដើម។
កម្មសិទ្ធិករ
Owner
សំដៅដល់បុគ្គលដែលជាម្ចាស់លើទ្រព្យអ្វីមួយ។
ឧ. : សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមាន៖
- ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណប្រហាក់ប្រហែលដែលចេញដោយរដ្ឋបាលសុរិយោដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី ឬ ផ្ទះសម្បែង ដែលចេញដោយអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ឃុំ សង្កាត់ ឬស្រុក ក្រុង ខណ្ឌ។
- ប័ណ្ណសម្គាល់យានយន្ត ឬជលយានយន្ត ដែលចេញ ដោយស្ថាប័នសាធារណការ និងដឹកជញ្ជូន។
កម្មសិទ្ធិករម្នាក់/កម្មសិទ្ធិករម្នាក់ជា រូបវន្តបុគ្គល
One Owner/An Owner as a Physical Person
សម្រាប់កម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ វាក្យសព្ទនេះ សំដៅដល់ក្រុមគ្រួសារមួយ ដែលមាន ”ឪពុក ម្ដាយ សាមីខ្លួន ប្រពន្ធ កូនក្នុងបន្ទុក“ ឬមេគ្រួសារ និងសមាជិកក្នុងបន្ទុកមានឈ្មោះក្នុងប័ណ្ណគ្រួសារ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច។ ក្នុងន័យនេះ កម្មសិទ្ធិករ គឺត្រូវបានចាត់ទុកថា ជារូបវន្ដបុគ្គលតែម្នាក់។
កម្មសិទ្ធិបញ្ញា
Intellectual Property