ការស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
- បំពេញពាក្យស្នើសុំ ( PT 01) (០១ ច្បាប់)
- ច្បាប់ថតចម្លងវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ឬកិច្ចសន្យា ទិញលក់
- ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅសម្រាប់ជនបរទេស
- រូបភាពអចលនទ្រព្យ (ទីតាំងដី និងសំណង់)
- ទីតាំងអចលនទ្រព្យ (និយាមការ៖ រយៈទទឹង និងរយៈបណ្តោយ)
- ច្បាប់ថតចម្លង បង្កាន់ដៃទឹក ភ្លើង (ប្រសិនបើមាន)
- លេខទូរស័ព្ទ និងអ៊ីម៉ែល (e-mail)
- ឯកសារពាក់ព័ន្ធផ្សេងៗទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋាន សាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)...។ល។
- បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ Single Invoice។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
ការិយបរិច្ឆេទដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ ចាប់ផ្ដើមពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
អចលនទ្រព្យ រួមមាន ដី ឬ/និង សំណង់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តរាជធានី និងបណ្តាក្រុងនៃខេត្តទាំងអស់ ក្នុង ព្រះរាជាណាចក្រកម្ពុជាត្រូវជាប់ពន្ធលើអចលនទ្រព្យ។ ពន្ធនេះត្រូវប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃ លើសពី ១០០ ០០០ ០០០ រៀល (មួយរយលានរៀល)។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
អចលនទ្រព្យស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម ត្រូវបានលើកលែង ពន្ធលើអចលនទ្រព្យ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
សម្រាប់ពន្ធលើអចលនទ្រព្យ ត្រូវចុះបញ្ជីដំបូងនៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ ឬនាយកដ្ឋាន ពន្ធចលនទ្រព្យនិងអចលនទ្រព្យ) ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ប្រសិនបើបង់ពន្ធយឺតយ៉ាវត្រូវរង ទោសទណ្ឌតាមបទប្បញ្ញត្តិស្តីពីសារពើពន្ធ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
ការបង់ពន្ធលើអចលនទ្រព្យ អាចធ្វើការប្រកាសនិងបង់នៅតាម៖
- នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ និងសាខាពន្ធដារខេត្ត-ខណ្ឌ ឬ
- នៅតាមបណ្តាធនាគារ និងតាមសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ា ក.អ ឬសាខា ធនាគារវឌ្ឍនៈ ឬសាខាធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬសាខាធនាគារ ជេត្រាស រ៉ូយ៉ាល់ (អតីតសាខាធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់) ឬ ធនាគារស្ថាបនា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
ដីកសិកម្មដែលមានឯកសារបញ្ជាក់ពីមន្ទីរកសិកម្ម រដ្ឋបាលជលផល ឬអាជ្ញាធរមូលដ្ឋាន ត្រូវបានលើកលែងពន្ធ លើអចលនទ្រព្យ ទោះបីជាអចលនទ្រព្យនោះស្ថិតក្នុងភូមិសាស្រ្តជាប់ពន្ធលើអចលនទ្រព្យក៏ដោយ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
អត្រាពន្ធ និងមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ៖
- ពន្ធលើអចលនទ្រព្យ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១ ភាគរយ នៃមូលដ្ឋានគិតពន្ធ។
- មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ គឺ ៨០% (ប៉ែតសិប) ភាគរយ នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដី និង តម្លៃសំណង់) ចំពោះតម្លៃសំណង់ គឺអាស្រ័យលើអាយុកាលសំណង់ (ត្រឹម១០ឆ្នាំ ឬលើស១០ឆ្នាំ) ប្រភេទសំណង់ (ឥដ្ឋបេតុង ឬមិនមែនឥដ្ឋបេតុង ឬខុនដូ) និងតម្លៃគិតតាមជាន់នីមួយៗ ដែលតម្លៃគិតពន្ធលើអចលនទ្រព្យ មាន ចែងក្នុងឧបសម្ព័ន្ធរាជធានី-ខេត្ត ភ្ជាប់មកជាមួយប្រកាសលេខ ៣៧១ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០រៀល សម្រាប់អចលនទ្រព្យមួយ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
ម្ចាស់អចលនទ្រព្យដែលមិនទាន់មានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាតអចលនទ្រព្យ ) អាចស្នើសុំបោះ ពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យបាន ដោយស្នើសុំចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និង បង់ប្រាក់កម្រៃសេវា ៥ ០០០ រៀល ក្នុងការស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យនេះ នៅនាយកដ្ឋានពន្ធ ចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យភ្លាមៗ ឬនៅតាមបណ្តាធនាគារដែលជាដៃគូ របស់អគ្គនាយក ដ្ឋានពន្ធដារ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
អាករលើតម្លៃបន្ថែម មានអត្រាដូចខាងក្រោម៖
- ១០% លើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ០% លើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗ ចំពោះទំនិញនាំចេញពីព្រះរាជាណាចក្រកម្ពុជាហើយ និងការផ្គត់ផ្គង់សេវាជាប់អាករ ដែលបានបំពេញនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមមាត្រា ៦៤ នៃច្បាប់ស្តីពីសារពើពន្ធ
វិក្កយបត្រអាករឆ្លងខែមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលក្នុងខែនោះបានទេ។ ក្នុងករណីមិនបានប្រកាស វិក្កយបត្រណាមួយ សហគ្រាសត្រូវធ្វើការស្នើសុំកែតម្រូវលិខិតប្រកាសសារពើពន្ធ ក្នុងខែនោះ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមាត្រា ២៩ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពី អាករលើតម្លៃបន្ថែម
ការផ្គត់ផ្គង់ទំនិញឬសេវាដែលមិនជាប់អាកររួមមាន៖
- សេវាប្រៃសណីយ៍សាធារណៈ
- សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
- សេវាធានារ៉ាប់រង
- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
- ការនាំចូលសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយស្របតាមបទប្បញ្ញត្តិស្តីពីគយ
- សកម្មភាពមិនស្វែងរកចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ
- សេវាសិក្សាអប់រំ
- ថាមពលអគ្គីសនី និងទឹកស្អាត
- ផលិតផលកសិកម្មមិនទាន់កែច្នៃ
- សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៥៥៩ សហវ.ប្រក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្តអាករលើ តម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ
មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទេ ចំពោះប្រាក់អាករដែលបានបង់លើ៖
-ចំណាយទទួលភ្ញៀវ ការកម្សាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មផ្គត់ផ្គង់ការ ទទួលភ្ញៀវ ការកម្សាន្ត ឬការសម្រាកលំហែ
-ការទិញ ឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
-ការទិញ ឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អតបប្រកបអាជីវកម្មផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ
-ការប្រើប្រាស់សេវាទូរស័ព្ទចល័ត។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមាត្រា ៣១ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
ការទិញពីអ្នកជាប់ពន្ធតូចមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលបានទេ ប៉ុន្តែអាចកាត់កងជាចំណាយបាន។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣ ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ
ការទិញពីអ្នកជាប់ពន្ធតូចមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលបានទេ ប៉ុន្តែអាចកាត់កងជាចំណាយបាន។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣ ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ
សម្រាប់មន្ទីរពិគ្រោះនិងព្យាបាលជំងឺ ជាការផ្គត់ផ្គង់មិនជាប់អាករ ដូច្នេះការទិញរថយន្តនេះ មិនអាចស្នើសុំជា ឥណទានអាករបានទេ ទោះជាការទិញពីបុគ្គលជាប់អាករហើយមានវិក្កយបត្រអាករត្រឹមត្រូវក៏ដោយ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាស ៥៥៩ សហវ.ប្រក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់មិនជាប់អាករ
ការលក់រថយន្តរបស់សហគ្រាស ទោះបីជាបានស្នើសុំជាឥណទានអាករ ឬមិនបានស្នើសុំជាឥណទានអាករក៏ដោយ នៅពេលលក់ត្រូវជាប់អាករលើតម្លៃបន្ថែមតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមសេចក្ដីណែនាំលេខ ១៥៣០១ អពដ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការលក់ទ្រព្យសកម្មរូបីរយៈពេលវែង
ដីមិនត្រូវបានចាត់ទុកជាទំនិញនោះទេ ដូច្នេះការលក់ដីឡូតិ៍ មិនត្រូវជាប់អាករលើតម្លៃបន្ថែមនោះទេ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមមាត្រា ៥៦ នៃច្បាប់ស្តីពីសារពើពន្ធ
ការគណនាអាករលើតម្លៃបន្ថែមដែលត្រូវបង់ប្រចាំខែសម្រាប់អ្នកជាប់ពន្ធតូច គឺត្រូវយកផលរបរដែលទទួលបាន ក្នុងខែដែលគ្មានអាករលើតម្លៃបន្ថែម (ផលរបរប្រចាំខែ ចែកនឹង ១,១) គុណនឹង ២០% រួចយកលទ្ធផលនោះមក គុណនឹង ១០% លទ្ធផលដែលទទួលបាននោះ ជាចំនួនអាករលើតម្លៃបន្ថែមដែលត្រូវបង់ប្រចាំខែ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកំណត់វិធាននិងនីតិវិធីនៃការ អនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច
លោកអ្នកអាចប្រើប្រាស់បានប្រសិនបើលោកអ្នកមាន User ប្រើប្រាស់លើ E-filingរួចហើយ។
មិនមានការអនុញ្ញាតទេ។
មិនមានបញ្ហាអ្វីទៅលើទិន្នន័យរបស់លោកអ្នកទេ គ្រាន់តែលោកអ្នកមិនអាចធ្វើការ ការអាប់ឡូត (Upload) excel បានតទៅទៀត។
វាជាតម្រូវការរបស់លោក លោកស្រី ព្រោះកម្មវិធីនេះបង្កភាពងាយស្រួល និងលឿន ក្នុងការបញ្ចូលទិន្នន័យប្រកាសពន្ធតាមរយៈការអាប់ឡូត (Upload) excel ។
លោកអ្នកអាចចូលទៅមើលទិន្នន័យបានតាមរយៈ E-Filing Web Online។
សម្រាប់ Credit/Debit Note មិនមានទេ លោកអ្នកអាចចូលទៅធ្វើវានៅលើ E-Filing Web Online បាន។
អាច Login ចូល ក្នុងពេលតែមួយបាន។
User មួយអាចចូលប្រើប្រាស់បានច្រើនម៉ាស៊ីនកុំព្យូទ័រ តែមិនអាចអាប់ឡូត (Upload) Excel លើសហគ្រាសតែមួយក្នុងពេលតែមួយបានទេ ឬ User អាចបង់Licenseថ្មី លើសហគ្រាសដដែល ម្ដងទៀត លើម៉ាស៊ីនកំព្យូទ័រផ្សេងទៀត ដើម្បីធ្វើការអាប់ឡូត (Upload) Excel ក្នុងពេលតែមួយបាន។
បច្ចុប្បន្នលោកអ្នកអាចបន្ថែមសហគ្រាស បានចំនួន 10សហគ្រាសក្នុងមួយUser (សហគ្រាសមាន License)។
លោកអ្នកត្រូវធ្វើការ បើកប្រើប្រាស់ក្រុមហ៊ុនឡើងវិញ (Reactivate) នៅលើម៉ាស៊ីនថ្មីដោយប្រើប្រាស់ License Key ដែលបានផ្ញើចូលប្រអប់ Email របស់លោកអ្នក។
អ្នកជាប់ពន្ធអាចទទួលបានសេចក្តីសម្រេចចុះបញ្ជីពន្ធដារ ឬការធ្វើបច្ចុប្បន្នភាពព័ត៌មានក្នុងរយៈពេល ៧ថ្ងៃ ទៅ ១០ថ្ងៃ នៃថ្ងៃធ្វើការ។
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
បុគ្គលទាំងឡាយ ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោយពីពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ។
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់អ្នកជាប់ពន្ធធំ ត្រូវបង់ប្រាក់ពន្ធ និងកម្រៃសេវាដូចខាងក្រោម៖
+ អ្នកជាប់ពន្ធធំដែលមានផលរបរលើសពី ១០ ពាន់លានរៀល/ឆ្នាំ៖
+អ្នកជាប់ពន្ធធំ៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់អ្នកជាប់ពន្ធមធ្យម ត្រូវបង់ប្រាក់ពន្ធ និងកម្រៃសេវាដូចខាងក្រោម៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់អ្នកជាប់ពន្ធតូច ត្រូវបង់ប្រាក់ពន្ធ និងកម្រៃសេវាដូចខាងក្រោម៖
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបង់កម្រៃសេវាចុះបញ្ជីចំនួន ៤០០ ០០០ រៀល។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P1 និងត្រូវភ្ជាប់ ឯកសារដូចខាងក្រោម៖
1.លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ
2.លក្ខន្តិកៈ ឬអនុស្សរណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ (ប្រសិនបើមាន)
3. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានស្ថាប័ន ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
4. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់ប្រធានស្ថាប័ន ឬអ្នកតំណាង
5. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមការទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
6. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
7. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់ស្ថាប័ន ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* វៀងលែងតែស្ថាប័នរដ្ឋ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនឯកជន/មហាជនទទួលខុសត្រូវមានកម្រិត អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P2 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
1.លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
2.លក្ខន្តិកៈក្រុមហ៊ុន
3. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
4. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ខាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
5. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ខាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង
6. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមការទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
7. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
8. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
9. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
*សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់សាខាក្រុមហ៊ុនបរទេស/ការិយាល័យតំណាង អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P3 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
1.លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
2.លក្ខន្តិកៈរបស់ក្រុមហ៊ុនមេ
3. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី របស់ក្រុមហ៊ុនមេ
4. លិខិតប្រគល់សិទ្ធិតែងតាំងនាយកការិយាល័យតំណាង នាយកសាខា ឬអ្នកតំណាង
5. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
6. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់នាយក ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
7. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់នាយក ឬអ្នកតំណាង
8. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមការទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
9. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនមានអ្នកទទួលបន្ទុកជំនួស
10. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
11. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
*សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិ អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P4 និងត្រូវភ្ជាប់ឯកសារដូច ខាងក្រោម៖
1.លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
2. កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទ្ធិ
3. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
4. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
5. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង
6. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមការទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
7. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
8. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
9. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
*សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៧០១ សហវ ចុះថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ស្ដីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ
សហគ្រាសដែលមានក្នុងកម្មវិធីសវនកម្មមុនចេញប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ ត្រូវរងការប្រាក់តាមអត្រា ២% ក្នុង១ខែ ប៉ុន្តែសហគ្រាសដែលបានដាក់កម្មវិធីសវនកម្ម ក្រោយ ការចេញប្រកាសលេខ ២៧០ សហវ.ប្រក ត្រូវរងការប្រាក់តាមអត្រា ១.៥% ក្នុង១ខែ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ
អ្នកជាប់ពន្ធដែលទទួលបាននូវការវិនិច្ឆ័យ និងទទួលបានលិខិតបញ្ជាក់ពីការកាន់កាប់បញ្ជិកាគណនេយ្យបានត្រឹមត្រូវ ត្រូវរួចផុតពីការបង់ ពន្ធអប្បរមា។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីលក្ខណៈវិនិច្ឆ័យនៃការកាន់កាប់ បញ្ជិកាគណនេយ្យមិនត្រឹមត្រូវ និងនីតិវិធីបង់ពន្ធអប្បបរមា
- ប្រាក់ពន្ធបន្ថែម = ប្រាក់ពន្ធដែលបានបង់ខ្វះ X ១០%
- ពិន័យលើការប្រាក់ = (ប្រាក់ពន្ធដែលបង់ខ្វះ X ការប្រាក់ X ចំនួនខែដែលបង់ខ្វះ) ឬ
- ពិន័យលើការប្រាក់ = ប្រាក់ពិន័យដែលចេញពីប្រព័ន្ធ - ប្រាក់ពន្ធបន្ថែម ១០%។
(គិតត្រឹមខែមីនា ឆ្នាំ២០១៩ ការប្រាក់ត្រូវគិតតាមអត្រា ២% ក្នុង ១ខែ និងចាប់ពីខែមេសា ឆ្នាំ២០១៩ តទៅ ការប្រាក់ ត្រូវបានគិតតាមអត្រា ១,៥% ក្នុង១ខែ)។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារ នឹងកំណត់ចំនួនដំណាក់កាលអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់សហគ្រាស ដូចមាន សក្ខីកម្មភ្ជាប់មកជាមួយនិងពាក្យស្នើសុំ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមសេចក្តីណែនាំលេខ ១៨៣៨២ អពដ ចុះថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៩ ស្តីពីការអនុញ្ញាតឱ្យទូទាត់ បំណុលពន្ធជាដំណាក់កាល
ការជ្រើសរើសសហគ្រាសធ្វើសវនកម្មផ្អែកលើលក្ខណវិនិច្ឆ័យដូចខាងក្រោម៖
- ការវិភាគហានិភ័យ
- លទ្ធផលបានមកពីការផ្ទៀងផ្ទាត់ផ្គូរផ្គងព័ត៌មាន (Crosscheck)
- ព័ត៌មានទទួលបានពីតតិយជន
- ព័ត៌មានអំពីប្រភេទពន្ធឬវិស័យជាក់លាក់ណាមួយ
- ព័ត៌មានរបស់ក្រុមអ្នកជាប់ពន្ធណាមួយ
- ទីតាំងរបស់សហគ្រាស។ល។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ
ក្នុងករណីមានឯកសារគ្រប់គ្រាន់ រយៈពេលធ្វើសវនកម្មត្រូវបានកំណត់យ៉ាងយូរបំផុត ០៣ខែ សម្រាប់សវនកម្ម លើលិខិតស្នាមនិងសវនកម្មមានកម្រិត និងរយៈពេល ០៦ខែ សម្រាប់សវនកម្មពេញលេញ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ
ការស្នើសុំបិទសហគ្រាសជាស្ថាពរ សម្រាប់អ្នកជាប់ពន្ធតូច ត្រូវដាក់ពាក្យស្នើសុំដូចសហគ្រាសដទៃទៀតដែរ ប៉ុន្តែ មិនមានការចុះធ្វើសវនកម្មលើសហគ្រាសទេ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
សេចក្តីណែនាំលេខ ១៦៥៧៧ អពដ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីនីតិវិធីនៃការស្នើសុំបិទចំពោះសហគ្រាស ជាអ្នកជាប់ពន្ធតូច
ការស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារចំពោះរូបវន្តបុគ្គល ត្រូវភ្ជាប់នូវឯកសារដូចខាងក្រោម ដោយឯកសារ នីមួយៗត្រូវមានចំនួន៣ច្បាប់៖
- ពាក្យស្នើសុំអាជា្ញប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងឯកសារបញ្ជាក់អាសយដ្ឋានបច្ចុប្បន្នរបស់បុគ្គលស្នើសុំ
- លិខិតបញ្ជាក់ថាបានប្រឡងជាប់ជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ឬឯកសារ បញ្ជាក់ជាសមាជិកវិទ្យាស្ថានគណនេយ្យករ និងសវនករជំនាញកម្ពុជា (ចំពោះគណនេយ្យករ និងសវនករជំនាញ) ឬឯកសារបញ្ជាក់អតីតភាព
ពីអគ្គនាយដ្ឋានពន្ធដារថាធ្លាប់បានបម្រើការងារនៅរដ្ឋបាលសារពើពន្ធកម្ពុជា ចាប់ពី ១០ឆ្នាំឡើងទៅ (ចំពោះអតីតមន្ត្រីពន្ធដារ)
- ឯកសារបញ្ជាក់កិច្ចសន្យាជួល ឬប័ណ្ណកម្មសិទ្ធិទីតាំង ដែលធ្វើសកម្មភាពភ្នាក់ងារសេវាកម្មពន្ធដារ
- ឯកសារបញ្ជាក់ពីការចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស បង់ពន្ធប៉ាតង់ ឬពន្ធអាករផ្សេងៗតាមច្បាប់ត្រឹមត្រូវ
- ឯកសារនិងព័ត៌មានផ្សេងៗទៀតពាក់ព័ន្ធចាំបាច់។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ
ឯកសារតម្រូវក្នុងការស្នើសុំប្តូរឆ្នាំជាប់ពន្ធ អ្នកជាប់ពន្ធត្រូវភ្ជាប់នូវឯកសារដូចខាងក្រោម ដោយឯកសារនីមួយៗត្រូវ មានចំនួន៣ច្បាប់៖
- លិខិតស្នើសុំរបស់ក្រុមហ៊ុន
- ច្បាប់ថតចម្លងប័ណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ
- ច្បាប់ថតចម្លងវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម
- លិខិតបញ្ជាក់ពី ក្រុមហ៊ុនមេនៅបរទេសដែលប្រើប្រាស់ឆ្នាំជាប់ពន្ធថ្មីខុសពីឆ្នាំប្រតិទិន
- លិខិតបញ្ជាក់ពីសវនករឯករាជ្យរបស់ក្រុមហ៊ុនមេដែលនៅបរទេស អំពីការប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពី ឆ្នាំជាប់ពន្ធ នៅព្រះរាជាណាចក្រកម្ពុជា
- ច្បាប់ចម្លងនៃលក្ខន្តិកៈក្រុមហ៊ុនរបស់សហគ្រាស ដែលអាចបញ្ជាក់បាននូវអត្តសញ្ញាណរបស់ក្រុមហ៊ុនមេនៅ បរទេស។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមទំព័រទី៩១ នៃកម្រងសេវាសាធារណៈ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកជាប់ពន្ធរបបស្វ័យប្រកាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសជូនរដ្ឋបាលសារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដូចខាងក្រោម៖
- កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែ ដូចជា៖
+ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល អាករលើការស្នាក់នៅ អាករពិសេសលើទំនិញនិងសេវាមួយចំនួន អាករបំភ្លឺ សាធារណៈ និងពន្ធអាករដទៃទៀត
+ ពន្ធលើប្រាក់បៀវត្ស
+ ពន្ធកាត់ទុកទូទៅ
+ អាករលើតម្លៃបន្ថែម
- កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ដូចជា៖
+ ពន្ធលើប្រាក់ចំណូល
+ ពន្ធប៉ាតង់
+ ពន្ធតែមប្រិ៍ (ប្រសិនបើមាន)
+ ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ប្រសិនបើមាន)
+ ពន្ធលើអចលនទ្រព្យ (ប្រសិនបើមាន)។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមមាត្រា១៥១ នៃច្បាប់ស្តីពីសារពើពន្ធ
បុគ្គលជាប់អាករ ឬភ្នាក់ងារកាត់ទុក ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធកាត់ទុកជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ (សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ) ឬថ្ងៃទី២៥ (សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមប្រព័ន្ធ e-Filing) នៃខែបន្ទាប់។
ឯកសារយោង៖
-មាត្រា៣១ ច្បាប់ស្តីពីសារពើពន្ធ
- ប្រការ៤៨ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
- សេចក្តីណែនាំ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធធ
ពន្ធកាត់ទុកលើនិវាសនជនត្រូវបានកំណត់តាមអត្រា ដូចខាងក្រោម៖
អត្រា ១៥% ចំពោះ៖
o ប្រាក់ចំណូលដែលបុគ្គលមិនស្ថិតក្រោមរបបស្វ័យប្រកាសបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល
o សួយសារចំពោះទ្រព្យអរូបី និងភាគកម្មក្នុងធនធានរ៉ែ និងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មក្រៅពីធនាគារក្នុងស្រុកបង់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន។
អត្រា ១០% ចំពោះប្រាក់ចំណូលពីការជួលចលនទ្រព្យឬអចលនទ្រព្យ។
អត្រា ៦% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីបញ្ញើមានកាលកំណត់។
អត្រា ៤% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីបញ្ញើគ្មានកាលកំណត់។
ឯកសារយោង៖
- មាត្រា២៥ ច្បាប់ស្តីពីសារពើពន្ធ
- ប្រការ៤៤ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម រួមទាំងគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជន ដែលធ្វើការទូទាត់ប្រាក់ចំណូលប្រភពកម្ពុជា ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជនត្រូវកាត់ទុកនិងបង់នូវប្រាក់ពន្ធតាមអត្រា១៤(ដប់បួន)ភាគរយនៃទឹកប្រាក់ត្រូវបើក វៀរលែងតែមានចែងផ្សេងក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីពន្ធដារ ត្រូវអនុវត្តតាមអត្រាដែលមានចែងក្នុងកិច្ចព្រមព្រៀង។
ឯកសារយោង៖
- មាត្រា២៦ ច្បាប់ស្តីពីសារពើពន្ធ
- ប្រការ៤៥ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ពន្ធកាត់ទុកត្រូវបានលើកលែង ដូចខាងក្រោម៖
ការប្រាក់ដែលបង់ទៅឱ្យធនាគារក្នុងស្រុក និងការទូទាត់ប្រាក់ចំណូលលើកលែងពន្ធ
ការទូទាត់ទៅឱ្យរាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាលនូវសួយសារ ឬប្រាក់ថ្លៃឈ្នួលលើចលនទ្រព្យ ឬ អចលនទ្រព្យ(ក្នុងនេះមានរួមបញ្ចូលផងដែរនូវប្រាក់បង់លើឡូត៍នេសាទ ព្រៃតុប កំពង់ចម្លង ភាស៊ីផ្សារ...)
ការទូទាត់ប្រាក់ចំណូលរបស់រូបវន្តបុគ្គលដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ឬពន្ធលើអត្ថប្រយោជន៍បន្ថែម ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្ស
ការទូទាត់នូវការប្រាក់ដោយរាជរដ្ឋាភិបាលឬស្ថាប័នរាជរដ្ឋាភិបាល ទៅឱ្យបុគ្គលអនិវាសនជនចំពោះប្រាក់ខ្ចីដែលរាជរដ្ឋាភិបាលកម្ពុជា ឬរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលស្គាល់និងយល់ព្រម
ការទូទាត់ប្រាក់ចំពោះការផ្គត់ផ្គង់សេវាណាមួយដែលមានតម្លៃក្រោម ៥០ ០០០ រៀល
ការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើកលែងពីពន្ធកាត់ទុក៖
o ប្រាក់ចំណូលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល
o ប្រាក់ចំណូលពីការផ្គត់ផ្គង់កញ្ចប់សូហ្វវែរដែលអនុញ្ញាតឱ្យប្រើប្រាស់ដោយភ្ជាប់លក្ខខណ្ឌ (Shrink-wrap Software)
o ប្រាក់ចំណូលពីការផ្គត់ផ្គង់សូហ្វវែរសម្រាប់ប្រើប្រាស់ដោយអង្គភាពមានការកំណត់ (Site License)
o ប្រាក់ចំណូលពីការផ្គត់ផ្គង់សូហ្វវែរដែលអាចទាញយកមកប្រើប្រាស់ (Downloadable Software)
o ប្រាក់ចំណូលពីការផ្គត់ផ្គង់សូហ្វវែរដែលភ្ជាប់ជាមួយកុំព្យូទ័រ (Software Bundled with Computer Hardware)
ប្រាក់ចំណូលពីការជួលចលនទ្រព្យឬអចលនទ្រព្យ។
ឯកសារយោង៖
- ប្រការ៤៦ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
មូលដ្ឋានសម្រាប់គណនាប្រាក់ពន្ធកាត់ទុកគឺជាចំនួនទឹកប្រាក់ដែលត្រូវទូទាត់ឱ្យបុគ្គលណាមួយនៅមុនពេលកាត់ទុកប្រាក់ពន្ធ។
ពន្ធកាត់ទុក = មូលដ្ឋានគិតពន្ធ x អត្រា
ឯកសារយោង៖
- ប្រការ៤៧ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ការប្រាក់ដែលបង់ទៅឱ្យក្រុមហ៊ុននីតិបុគ្គលមិនមែនជាធនាគារក្នុងស្រុកគឺជាកម្មវត្ថុត្រូវជាប់ពន្ធកាត់ទុក។
ឯកសារយោង៖
- ប្រការ៤៤ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជា វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស។
ឯកសារយោង៖
-ប្រការ៤ នៃប្រកាសលេខ១៧០ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម
អ្នកជាប់ពន្ធតូចត្រូវអនុវត្តពន្ធកាត់ទុកចំពោះតែការជួលចលនទ្រព្យនិងអចលនទ្រព្យតែប៉ុណ្ណោះ។
ឯកសារយោង៖
-ប្រការ៥ នៃប្រកាសលេខ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច
ការខកខានឬយឺតយ៉ាវមិនបានដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ត្រូវរងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម ១០% និងការប្រាក់ ១,៥% នៃចំនួនប្រាក់ពន្ធដែលមិនបានបង់ ឬបង់ខ្វះសម្រាប់ខែនីមួយៗ។
ឯកសារយោង៖
-មាត្រា២៣៣ នៃច្បាប់ស្ដីពីសារពើពន្ធ
អ្នកជាប់ពន្ធអាចធ្វើការចុះបញ្ជីដីធ្លីមិនបានប្រើប្រាស់នៅសាខាពន្ធដារខេត្តដែលដីធ្លីមិនបានប្រើប្រាស់នោះស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារចំពោះអចលនទ្រព្យទូទាំងប្រទេស។
ឯកសារយោង៖
សៀវភៅណែនាំស្តីពី ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបែបបទនិងនីតិវិធី នៃការអនុវត្តពន្ធលើដីធ្លីមិនបាន
ប្រើប្រាស់ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។
ការចុះបញ្ជីដីធ្លីមិនបានប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ ធ្វើឡើងតែម្ដងគត់ ចំពោះដីធ្លីមិនបានប្រើប្រាស់មួយកន្លែង។ ដីធ្លីមិនបានប្រើប្រាស់ដែលបានចុះបញ្ជីរួចហើយ ត្រូវទទួលបានលេខ
អត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) សម្រាប់ប្រើប្រាស់លើឯកសារទាក់ទិននឹងដីធ្លីមិនបានប្រើប្រាស់នោះ។
ឯកសារយោង៖
- សៀវភៅណែនាំស្តីពី ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបែបបទនិងនីតិវិធី នៃការអនុវត្តពន្ធលើដីធ្លីមិនបាន
ប្រើប្រាស់ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ
- ប្រកាសលេខ ៥៧៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់។
ករណីអ្នកជាប់ពន្ធដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យមានធុរៈពុំអាចមកប្រកាសនិងបង់ប្រាក់ពន្ធលើដីធ្លីមិនបានប្រើប្រាស់បាន អ្នកជាប់ពន្ធអាចធ្វើការផ្ទេរសិទ្ធិឱ្យបុគ្គលណាមួយ ឬតំណាងបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជំនួសខ្លួន។ អ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះបទប្បញ្ញត្តិពាក់ព័ន្ធនឹងពន្ធលើដីធ្លីមិនបានប្រើប្រាស់នូវរាល់សកម្មភាពរបស់បុគ្គលទទួលការផ្ទេរសិទ្ធិឬតំណាង។
ឯកសារយោង៖
- សៀវភៅណែនាំស្តីពី ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបែបបទនិងនីតិវិធី នៃការអនុវត្តពន្ធលើដីធ្លីមិនបាន
ប្រើប្រាស់ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ
- ប្រកាសលេខ ៥៧៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់។
ការប្រកាស និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
ករណីដីធ្លីមិនបានប្រើប្រាស់មិនទាន់បានចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធ ត្រូវចុះបញ្ជីដីធ្លីមិនបានប្រើប្រាស់នៅសាខាពន្ធដារខេត្តដែលដីធ្លីមិនបានប្រើប្រាស់ស្ថិតនៅ ឬនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារជាមុនសិន ដោយត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
o ឯកសារកំណត់អត្តសញ្ញាណកម្មអ្នកជាប់ពន្ធ៖
សម្រាប់រូបវន្តបុគ្គល៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
សម្រាប់នីតិបុគ្គល៖ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬបណ្ណពន្ធប៉ាតង់
o បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)
o រូបថត និងទីតាំងដីធ្លីមិនបានប្រើប្រាស់ (និយាមកា៖ រយៈទទឹង និងរយៈបណ្ដោយ)
o បំពេញ “ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ ទម្រង់ FORM PT 01”។ ពាក្យស្នើសុំនេះ អាចស្វែងរកបាននៅរដ្ឋបាលសារពើពន្ធ ឬទាញយកតាមរយៈតំណភ្ជាប់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ https://www.tax.gov.kh/km/document-form បន្ទាប់មកវាយពាក្យ PT 01 ក្នុងប្រអប់សែ្វងរក។
o សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ប្រសិនបើមាន)
o វិក្កយបត្រអគ្គិសនី និងវិក្កយបត្រទឹក (ប្រសិនបើមាន)
o ឯកសារពាក់ព័ន្ធផ្សេងទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។ល។
ករណីដីធ្លីមិនបានប្រើប្រាស់បានចុះបញ្ជីក្នុនប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដាររួចរាល់ ឬធ្លាប់បានប្រកាសបង់ពន្ធកន្លងមក អ្នកជាប់ពន្ធអាចធ្វើការប្រកាសពន្ធតាមអនឡាញតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ “GDT Taxpayer App” ឬមកប្រកាសពន្ធនៅបញ្ជរផ្ដល់សេវាអ្នកជាប់ពន្ធនៃសាខាពន្ធដារខេត្តដែលដីធ្លីមិនបានប្រើប្រាស់ស្ថិតនៅ ឬបញ្ជរផ្ដល់សេវាអ្នកជាប់ពន្ធនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់នូវឯកសារណាមួយដូចខាងក្រោម៖
- បណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ ឬ
- បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬ
- លេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN)។
ក្រោយដាក់លិខិតប្រកាសរួច អ្នកជាប់ពន្ធនឹងទទួលបាននូវសេចក្ដីជូនដំណឹងស្ដីពីការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ ដើម្បីបង់ប្រាក់ពន្ធនៅតាមបញ្ជរផ្តល់សេវារបស់ធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទូទាំងប្រទេស ឬតាមសាខាពន្ធដារខេត្តដែលដីធ្លីមិនបានប្រើប្រាស់ស្ថិតនៅ ឬតាមអនឡាញតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ “GDT Taxpayer App”។
ឯកសារយោង៖
- សៀវភៅណែនាំស្តីពី ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបែបបទនិងនីតិវិធី នៃការអនុវត្តពន្ធលើដីធ្លីមិនបាន
ប្រើប្រាស់ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ
- ប្រកាសលេខ ៥៧៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់។
ប្រាក់ចំណូលពីការផាកពិន័យអតិថិជនមិនបានគោរពតាមលក្ខខណ្ឌឬកិច្ចសន្យានេះ មានលក្ខណៈជាសំណងដែលត្រូវចាត់ទុកជាចំណូលផ្សេងៗ សម្រាប់ការគណនាពន្ធលើប្រាក់ចំណូល ប៉ុន្តែមិនមែនជាកម្មវត្ថុនៃប្រាក់រំដោះ និងពន្ធអប្បបរមាឡើយ។
ឯកសារយោង៖
ប្រការ១៩ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ការកើនឡើងនូវតម្លៃអចលនទ្រព្យ ដោយការសាងសង់ឬកែលម្អអចលនទ្រព្យដែលអ្នកជួលធ្វើឡើងដោយសោហ៊ុយផ្ទាល់ខ្លូន និងដោយមិនបានគិតថ្លៃពីសហគ្រាសវិញ ជាចំណូលផ្សេងៗ ដូចនេះ ត្រូវបញ្ចូលជាចំណូល សម្រាប់ការគណនាពន្ធលើប្រាក់ចំណូល ប៉ុន្តែមិនមែនជាកម្មវត្ថុនៃប្រាក់រំដោះលើប្រាក់ចំណូលប្រចាំខែ និងពន្ធអប្បបរមាឡើយ។
ឯកសារយោង៖
ប្រការ១៩ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ក្នុងករណីសហគ្រាស (ខ) ជាសហគ្រាសនិវាសនជន ហើយភាគលាភដែលបានបែងចែកពីប្រាក់ចំណេញដែលបានបង់ពន្ធលើប្រាក់ចំណូលរួចរាល់ ភាគលាភនោះមិនមែនជាប្រាក់ចំណូលជាប់ពន្ធឡើយ។
ឯកសារយោង៖
ប្រការ ១០ ប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ចំណូលពីការជួលអចលនទ្រព្យរបស់សហគ្រាស គឺជាចំណូលបន្ទាប់បន្សំ សម្រាប់ការគណនាពន្ធលើប្រាក់ចំណូល និងជាកម្មវត្ថុនៃប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ និងពន្ធអប្បបរមា។
ឯកសារយោង៖
ប្រការ១៩ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
សាខា និងការិយាល័យកណ្តាលនៅប្រទេសកម្ពុជាជាសហគ្រាសតែមួយ ដូចនេះមិនមានចំណូលនិងចំណាយរវាងគ្នាឡើយ។
ឯកសារយោង៖
- ប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
- សេចក្ដីជូនដំណឹងលេខ ៣៣៩ អពដ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ស្ដីពីការដាក់លិខិតប្រកាសពន្ធលើប្រាក់ប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០២៤
ប្រាក់ចំណេញពីលម្អៀងអត្រាប្តូរប្រាក់ត្រូវបានបែងចែកជា ២ គឺចំណេញពីអត្រាប្តូរប្រាក់សម្រេចបាន(Realized Foreign Exchange Gain) និងចំណេញពីអត្រាប្តូរប្រាក់មិនទាន់សម្រេចបាន (Unrealized Foreign Exchange Gain)។ ចំណេញពីអត្រាប្តូរប្រាក់សម្រេចបាន ជាចំណូលដែលត្រូវបញ្ចូលក្នុងការគណនាពន្ធលើប្រាក់ចំណូល និងចំណេញពីអត្រាប្ដូរប្រាក់មិនទាន់សម្រេចបានមិនមែនជាប្រាក់ចំណូលជាប់ពន្ធឡើយ។
ឯកសារយោង៖
ប្រការ៩ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ចំណូលពីមូលបត្រនិងភាគហ៊ុនជាចំណូលផ្សេងៗ និងត្រូវបញ្ចូលជាចំណូល សម្រាប់ការគណនាពន្ធលើប្រាក់ចំណូល ប៉ុន្តែមិនមែនជាកម្មវត្ថុនៃប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ និងពន្ធអប្បបរមាឡើយ។
ឯកសារយោង៖
ប្រការ១៩ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ការបន្ថយឬលុបបំណុលគឺជាចំណូលផ្សេងៗ សម្រាប់ការគណនាពន្ធលើប្រាក់ចំណូល ប៉ុន្តែមិនមែនជាកម្មវត្ថុនៃប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ និងពន្ធអប្បបរមាឡើយ។
ឯកសារយោង៖
ប្រការ១៩ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ចំណូលពីសកម្មភាពអាជីវកម្ម និងចំណូលបន្ទាប់បន្សំ គឺជាផលរបរដែលជាមូលដ្ឋានសម្រាប់គណនាប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា។
ឯកសារយោង៖
ប្រការ១៧ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
អ្នកជាប់ពន្ធដែលធ្វើប្រតិបត្តិការអាជីវកម្មទៅលើធនធានរ៉ែ ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រា ៣០% ទោះបីជាប្រភេទសហគ្រាសឯកបុគ្គលក៏ដោយ។
ឯកសារយោង៖
ប្រការ៤៩ នៃប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល
ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំបន្ទាប់បាន ម្ចាស់យានយន្ដត្រូវអនុវត្តតាមករណីណាមួយដូចខាងក្រោម៖
១. ករណីទិញរថយន្ដពីម្ចាស់មុនដែលមានអាសយដ្ឋានក្នុងរាជធានី-ខេត្តដូចគ្នានឹងម្ចាស់ថ្មី បានទៅបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះរួច ដោយពុំមានប្ដូរព័ត៌មានអ្វីទាំងអស់ក្រៅពីឈ្មោះម្ចាស់កម្មសិទ្ធិ គឺពុំតម្រូវឱ្យធ្វើបច្ចុប្បន្នភាពទេ
២. ករណីការទិញរថយន្តបន្តពីម្ចាស់មុនដែលមានអាសយដ្ឋានក្នុងរាជធានី-ខេត្តដូចគ្នានឹងម្ចាស់ថ្មី បានទៅបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះរួច ដោយបានប្ដូរព័ត៌មានយានយន្ដដូចជា៖ លេខសម្គាល់យានយន្ដ លេខម៉ាស៊ីន ពណ៌ កែចង្កូត គឺតម្រូវឱ្យធ្វើបច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ
៣. ករណីការទិញរថយន្តបន្តពីម្ចាស់មុនដែលមានអាសយដ្ឋានក្នុងរាជធានី-ខេត្តខុសគ្នានឹងម្ចាស់ថ្មី បានទៅបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះរួច គឺតម្រូវឱ្យធ្វើបច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ។
ឯកសារយោង៖
ប្រការ៧ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន
ពន្ធលើមធ្យោបាយដឹកជញ្ជូនអាចបង់នៅតាមធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានដូចជា៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ធនាគារ វឌ្ឍនៈ, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារជេត្រាស់ រ៉ូយាល់ ម.ក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារ មេយប៊ែង(ខេមបូឌា) ភីអិលស៊ី និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។
ឯកសារយោង៖
ប្រការ៦ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន
រថយន្តថ្មីមិនទាន់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារមិនអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់អ្នកជាប់ពន្ធបានទេ។
ឯកសារយោង៖
សេចក្តីជូនដំណឹងលេខ ១២៦០១ អពដ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ និងការដឹកជញ្ជូនលតាបត្រដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ
ចំពោះរថយន្តមានផ្លាកលេខ ខម នប និង រដ្ឋ ដែលជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងបណ្តាក្រសួងផ្សេងៗទៀតមិនអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមយៈកម្មវិធីទូរសព្ទដៃរបស់អ្នកជាប់ពន្ធបានទេ។ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះរថយន្តមានផ្លាកលេខ ខម នប និង រដ្ឋ ត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖
១. យានយន្តមានផ្លាកលេខ ខ.ម និង ន.ប ជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន(លើកលែងពន្ធ ឬពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. យានយន្តមានផ្លាកលេខ រដ្ឋ ជាកម្មសិទ្ធិរបស់ក្រសួង ស្ថាប័ននានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ដោយភ្ជាប់មកជាមួយលិខិតជូនដំណឹងឥណទានរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ឬរតនាគារខេត្ត ឬអាណត្តិបើកប្រាក់ និងបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកសារយោង៖
- ប្រការ៨ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន
- លិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
ករណីម្ចាស់រថយន្តបាត់បណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ម្ចាស់រថយន្តអាចស្នើសុំធ្វើបណ្ណសម្គាល់ការបង់ពន្ធនេះម្តងទៀតបាននៅអគ្គនាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្ត ខណ្ឌ ដោយគ្រាន់តែបង់ថ្លៃសេវាចំនួន ៥ ០០០ រៀល សម្រាប់រថយន្តមួយគ្រឿង។
ឯកសារយោង៖
ប្រការ៧ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន
ក្រោយពេលបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរួចម្ចាស់យានយន្តត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន និងលតាបត្រសម្រាប់បិទភ្ជាប់ជាមួយនិងមធ្យោបាយដឹកជញ្ជូននោះ ហើយបង្កាន់ដៃទទួលប្រាក់ពន្ធអាចរក្សាទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់។
ឯកសារយោង៖
ប្រការ៧ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន
អាករពិសេសលើទំនិញនិងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញ និងសេវាមានជាអាទិ៍៖
- អាករពិសេសលើទំនិញ និងអត្រាអាករ៖
+ ភេសជ្ជៈគ្មានជាតិសុរាគ្រប់ប្រភេទ (១០%)
+ ស្រាគ្រប់ប្រភេទ (៣៥%)
+ ស្រាបៀរគ្រប់ប្រភេទ (៣០%)
+ ស៊ីហ្គាគ្រប់ប្រភេទ (២៥%)
+ បារីគ្រប់ប្រភេទ (២០%)
+ ស៊ីម៉ងត៍គ្រប់ប្រភេទ (៥%)
+ ផលិតផលប្លាស្ទិក (១០%)
- អាករពិសេសលើសេវា និងអត្រាអាករ៖
+ សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសក្នុង និងក្រៅប្រទេស (១០%)
+ សេវាលំហែកម្សាន្ត (១០%)
+ សេវាទូរគមនាគមន៍ក្នុង និងក្រៅប្រទេស (៣%)
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ៣៤១ ប្រក.សហវ.ពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ ស្តីពីអាករពិសេស លើទំនិញ និងសេវាមួយចំនួន
- យោងតាមប្រកាសលេខ ១៥៣ ប្រក.សហវ.អពដ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០១ ស្តីពីអាករពិសេសលើសេវាលំហែ កម្សាន្តផ្សេងៗ
- យោងប្រកាសលេខ១១៣៣ សហវ.ពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីការណែនាំអនុវត្តការប្រមូលអាករពិសេសលើទំនិញ និងសេវាមួយចំនួន
- យោងសេចក្តីជូនដំណឹងលេខ ០០៧ សហវ. សជណ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៦ ស្តីពីការអនុវត្តន៍អាករពិសេសលើសេវាទូរស័ព្ទ
- យោងតាមអនុក្រឹត្យលេខ ២១៤ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន
- យោងតាមអនុក្រឹត្យលេខ ២៣៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន
- យោងតាមសេចក្តីជូនដំណឹង ៤២២៧ អពដ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ស្តីពីការអនុវត្តការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក
ចំពោះទំនិញផលិតក្នុងស្រុក មូលដ្ឋានសម្រាប់គិតអាករពិសេស ត្រូវកំណត់ស្មើនឹង ៩០ ភាគរយ នៃតម្លៃផ្គត់ផ្គង់ដែលបានកត់ត្រាក្នុងវិក្កយបត្រឱ្យទៅអតិថិជន ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯង។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់ មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក។
សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករពិសេស = ២០០ ០០០ ០០០ រៀល x ៩០% = ១៨០ ០០០ ០០០ រៀល
អាករពិសេស = ១៨០ ០០០ ០០០ រៀល x ៣០% = ៥៤ ០០០ ០០០ រៀល
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ = ២០០ ០០០ ០០០ រៀល + ៥៤ ០០០ ០០០ រៀល
= ២៥៤ ០០០ ០០០ រៀល
អាករសម្រាប់បំភ្លឺសាធារណៈ = ២៥៤ ០០០ ០០០ រៀល x ៣% = ៧ ៦២០ ០០០ រៀល
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម =២០០ ០០០ ០០០ រៀល +៥៤ ០០០ ០០០ រៀល +៧ ៦២០ ០០០ រៀល
= ២៦១ ៦២០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ២៦១ ៦២០ ០០០ រៀល x ១០% = ២៦ ១៦២ ០០០ រៀល
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក។
- ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ២៨៧ ៧៨២ ០០០ រៀល / ១,១ = ២៦១ ៦២០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ២៦១ ៦២០ ០០០ រៀល x ១០% = ២៦ ១៦២ ០០០ រៀល
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ =២៦១ ៦២០ ០០០ រៀល / ១,០៣ = ២៥៤ ០០០ ០០០ រៀល
អាករសម្រាប់បំភ្លឺសាធារណៈ = ២៥៤ ០០០ ០០០ រៀល x ៣% = ៧ ៦២០ ០០០ រៀល
មូលដ្ឋានគិតអាករពិសេស = (២៥៤ ០០០ ០០០ រៀល / [១ +៩០% x ៣០%] ) x ៩០%
= ១៨០ ០០០ ០០០ រៀល
អាករពិសេស = ១៨០ ០០០ ០០០ រៀល x ៣០% = ៥៤ ០០០ ០០០ រៀល
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក។
- ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ២០០ ៥៤១ ០០០ រៀល / ១,១ = ១៨២ ៣១០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ១៨២ ៣១០ ០០០ រៀល x ១០% = ១៨ ២៣១ ០០០ រៀល
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ =១៨២ ៣១០ ០០០ រៀល / ១,០៣ = ១៧៧ ០០០ ០០០ រៀល
អាករសម្រាប់បំភ្លឺសាធារណៈ = ១៧៧ ០០០ ០០០ រៀល x ៣% = ៥ ៣១០ ០០០ រៀល
មូលដ្ឋានគិតអាករពិសេស = (១៧៧ ០០០ ០០០ រៀល /[១ +៩០% x ២០%]) x ៩០%
= ១៣៥ ០០០ ០០០ រៀល
អាករពិសេស = ១៣៥ ០០០ ០០០ រៀល x ២០% = ២៧ ០០០ ០០០ រៀល
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក។
- ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
សហគ្រាសក្នុងស្រុកដែលផលិតនូវផលិតផលជាប់អាករពិសេសសម្រាប់នាំចេញ មិនមានកាតព្វកិច្ចបង់អាករពិសេសនោះទេ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ៣៤១ ប្រក.សហវ.ពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ ស្តីពីអាករពិសេស លើទំនិញ និងសេវាមួយចំនួន
សហគ្រាសក្នុងស្រុកដែលផលិត ស្រាបៀរ ឬ ផលិតបារី សម្រាប់នាំចេញ មិនមានកាតព្វកិច្ចបង់អាករសម្រាប់បំភ្លឺ សាធារណៈនោះទេ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ៩៧៦ សហវ ប្រ.ក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកំណត់មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ
- យោងប្រកាសអន្តរក្រសួងលេខ ១៧៥ សហវ ពដ ប្រក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងនិងប្រមូលអាករសម្រាប់បំភ្លឺសាធារណៈ
- អាករសម្រាប់បំភ្លឺសាធារណៈ អនុវត្តចំពោះការផ្គត់ផ្គង់ផលិតផលសុរាមេរ័យ ឬបារី បន្ទាប់ពីបាននាំចូល ឬផលិតក្នុងព្រះរាជាណាចក្រកម្ពុជា។
- អត្រាអាករសម្រាប់បំភ្លឺសាធារណៈគឺ ៣%
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ៩៧៦ សហវ ប្រ.ក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកំណត់មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈត្រូវបានកំណត់ដូចខាងក្រោម៖
-ចំពោះអ្នកផលិត និងអ្នកនាំចូល៖ មូលដ្ឋានគិតអាករគឺជាថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក្កយបត្ររួមបញ្ចូលទាំងពន្ធអាករនានារៀរលែងតែអាករ លើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង។
-ចំពោះអ្នកផ្គត់ផ្គង់បន្ត៖ មូលដ្ឋានគិតអាករស្មើនឹង២០ ភាគរយ នៃថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក្កយបត្ររួមបញ្ចូលទាំងពន្ធអាករនានា រៀរលែងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ៩៧៦ សហវ ប្រ.ក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកំណត់មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ
សហគ្រាសនាំចូលផលិតផលស្រាបៀរ ឬបារី មកលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចបង់អាករសម្រាប់បំភ្លឺសារធាណៈតាមអត្រា ៣%។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
- យោងតាមប្រកាសលេខ ៩៧៦ សហវ ប្រ.ក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកំណត់មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ
ប្រសិនបើក្រុមហ៊ុនមានប្រតិបត្តិការជាមួយបុគ្គលទាក់ទិន ក្រុមហ៊ុនមិនតម្រូវឱ្យជូនដំណឹង ឬ ដាក់ឯកសារមកអគ្គនាយកដ្ឋានពន្ធដារទេ ប៉ុន្តែក្រុមហ៊ុនត្រូវមានកាតព្វកិច្ចដូចខាងក្រោម៖
១.ក្រុមហ៊ុនត្រូវបំពេញនូវតារាងប្រតិបត្តិការជាមួយបុគ្គលទាក់ទិន នៅក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។
២.ក្រុមហ៊ុនត្រូវរៀបចំនូវឯកសារផ្ទេរថ្លៃ ដូចមានចែងនៅក្នុងប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
ឯកសារយោង៖
ប្រការ ១៧ ប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
សហគ្រាសដែលមានប្រតិបត្តិការខ្ចីប្រាក់ពីបុគ្គលទាក់ទិន ត្រូវមានឯកសារគាំទ្រប្រតិបត្តិការខ្ចីប្រាក់ ដូចមានចែងក្នុងសេចក្ដីណែនាំលេខ១០៩៧៩ អពដ ទោះបីជាមាន ឬពុំមានសមតុល្យនៅចុងឆ្នាំក៏ដោយ។ ប៉ុន្តែសហគ្រាសត្រូវបានអនុគ្រោះពីកាតព្វកិច្ចរៀបចំឯកសារបញ្ជាក់អំពីការប្រាក់ ប្រសិនបើសហគ្រាសនោះមានលក្ខណវិនិច្ឆ័យដូចមានចែងក្នុងកថាខណ្ឌទី៦ នៃប្រការ ១៧ នៃប្រកាស ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
ឯកសារយោង៖
ប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
យោងតាមប្រកាសលេខ ៥៧៤ សហវ.ប្រក ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន ការកំណត់ថ្លៃលក់ក្នុងចំណោមបុគ្គលទាក់ទិន សហគ្រាសត្រូវសិក្សាអំពីវិធីសាស្រ្តផ្ទេរថ្លៃទាំង ៥ និងជ្រើសរើសវិធីសាស្រ្តដែលសមស្របជាងគេបំផុត ដែលមាននៅក្នុងប្រការ៨។ ជាទូទៅ សហគ្រាសដែលលក់ផលិតផលតែមួយក្នុងលក្ខខណ្ឌប្រហាក់ប្រហែលទៅបុគ្គលឯករាជ្យផង និងបុគ្គលទាក់ទិនផង អាចប្រើវិធីសាស្រ្តថ្លៃគ្មានការរៀបចំអាចប្រៀបធៀបបាន (ថគធ) ដើម្បីកំណត់ថ្លៃលក់ ដូចមានចែងក្នុងប្រការ៩ នៃប្រកាស៥៧៤ ។ ប្រសិនបើថ្លៃដែលសហគ្រាសបានកំណត់ស្ថិតនៅក្រៅរង្វង់ជំហោងដៃ សហគ្រាសត្រូវធ្វើនិយ័តកម្មតាមមេដ្យានរបស់រង្វង់ជំហោងដៃវិញ តែក្នុងករណីដែលមិនធ្វើឱ្យថយចុះ ឬបាត់បង់ប្រាក់ពន្ធប៉ុណ្ណោះ។
ក្នុងករណីតម្លៃលក់របស់សហគ្រាសប្រកួតប្រជែងថ្លៃជាងតម្លៃសហគ្រាសលក់ឱ្យបុគ្គលរាជ្យ សហគ្រាសត្រូវសិក្សាថាតើផលិតផលដែលគូប្រកួតប្រជែងលក់អាចយកមកប្រៀបធៀបបានដែរឬទេ? ប្រសិនបើអាចធៀបបាន សហគ្រាសត្រូវសិក្សាមើល ថាតើថ្លៃដែលសហគ្រាសបានកំណត់ស្ថិតនៅក្រៅ ឬក៏ក្នុងរង្វង់ជំហោងដៃ។
ឯកសារយោង៖
ប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
ក្នុងករណីបុរេប្រទានសាច់ប្រាក់ពីបុគ្គលទាក់ទិន ដែលអាយុកាលតិចជាងមួយឆ្នាំ ដោយគិតពីថ្ងៃទទួលសាច់ប្រាក់ រហូតដល់ថ្ងៃទូទាត់ជាក់ស្ដែង ប្រតិបត្តិនោះមិនត្រូវបានចាត់ទុកជាប្រតិបត្តិការខ្ចីប្រាក់ទេ ហើយត្រូវបានលើកលែងពីការអនុវត្តការប្រាក់តាមគោលការណ៍ចំហោងដៃ។
ឯកសារយោង៖
សេចក្ដីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ដីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន
យោងតាមនិយមន័យបុគ្គលទាក់ទិន នៃប្រកាសលេខ ៥៧៤ សហវ.ប្រក ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន សាខាក្រុមហ៊ុន A និងក្រុមហ៊ុន C ដែលស្ថិតក្នុងប្រទេសកម្ពុជាត្រូវចាត់ទុកជាបុគ្គលទាក់ទិន។
ឯកសារយោង៖
ប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
សហគ្រាសដែលមានប្រតិបត្តិការខ្ចីប្រាក់ពីបុគ្គលទាក់ទិន អាចកំណត់ការប្រាក់ទៅតាមអត្រាដែលខ្លួនព្រមព្រៀង និងត្រូវបានលើកលែងពីគោលការណ៍ជំហោងដៃ ដោយសហគ្រាសត្រូវមានឯកសារគាំទ្រប្រតិបត្តិការខ្ចីប្រាក់ ដូចជា៖
១-កិច្ចសន្យាខ្ចីប្រាក់មានបញ្ជាក់ពីរយៈពេលខ្ចីនិងសងប្រាក់
២-គម្រោងផែនការអាជីវកម្ម និងគោលបំណងនៃការខ្ចីប្រាក់ ឬរបាយការណ៍ហិរញ្ញវត្ថុនាពេលខ្ចី និងរបាយការណ៍ហិរញ្ញវត្ថុប៉ាន់ស្មាន និងគោលបំណងនៃការខ្ចីប្រាក់ រួមនឹងសេចក្តីពន្យល់
៣-សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។
ក្នុងករណីសហគ្រាសខ្ចីប្រាក់ពីបុគ្គលទាក់ទិន អត្រាការប្រាក់លើការខ្ចីមិនត្រូវឱ្យលើសពីកម្រិតអត្រាការប្រាក់ទីផ្សារនៅពេលខ្ចីប្រាក់ទេ។ កម្រិតអត្រាការប្រាក់ទីផ្សារគឺជាមធ្យមភាគនៃអត្រាការប្រាក់ឱ្យខ្ចីរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកយ៉ាងតិច០៥ដែលចេញជារៀងរាល់ឆ្នាំដោយអគ្គនាយកដ្ឋានពន្ធដារ។
ឯកសារយោង៖
សេចក្ដីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ដីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន
សហគ្រាសដែលមានប្រតិបត្តិការខ្ចីប្រាក់ពីបុគ្គលទាក់ទិន អាចកំណត់ការប្រាក់ទៅតាមអត្រាដែលខ្លួនព្រមព្រៀង និងត្រូវបានលើកលែងពីគោលការណ៍ជំហោងដៃ ដោយសហគ្រាសត្រូវមានឯកសារគាំទ្រប្រតិបត្តិការខ្ចីប្រាក់ ដូចមានចែងក្នុងសេចក្ដីណែនាំលេខ១០៩៧៩។ ក្នុងករណីដែលក្រុមហ៊ុនមានឯកសារបញ្ជាក់ស្របតាមសេចក្តីណែនាំ ក្រុមហ៊ុនពុំតម្រូវអោយមានការកែតម្រូវទេ។
ឯកសារយោង៖
សេចក្ដីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ដីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន
យោងតាម ប្រកាសលេខ ៥៧៤ សហវ.ប្រក ស្ដីពីវិធានការ និងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងបុគ្គលទាក់ទិន ចំពោះនិយមន័យ "គោលការណ៍ជំហោងដៃ" សំដៅដល់គោលការណ៍សម្រាប់កំណត់ថ្លៃនៃប្រតិបត្តិការដែលមានលក្ខខណ្ឌដូចគ្នា ឬស្រដៀងគ្នា ដែលធ្វើឡើងក្នុងចំណោមសហគ្រាសឯករាជ្យ ដើម្បីប្រៀបធៀបនឹងថ្លៃនៃប្រតិបត្តិការណាមួយដែលបានធ្វើឡើងក្នុងចំណោមបុគ្គលទាក់ទិន។ សម្រាប់គោលដៅនៃប្រកាសនេះ ថ្លៃដែលបានកំណត់ក្រោមគោលការណ៍ជំហោងដៃ ហៅថា "ថ្លៃជំហោងដៃ"។
ឯកសារយោង៖
ប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
ក្នុងករណីសហគ្រាសមានប្រតិបត្តិការខ្ចីប្រាក់ក្នុងឆ្នាំ ២០២៤ អត្រាការប្រាក់ដែលត្រូវប្រើប្រាស់សម្រាប់ប្រៀបធៀបដើម្បីធ្វើនិយ័តកម្មពន្ធលើប្រាក់ចំណូល គឺជាអត្រាការប្រាក់ជាមធ្យមប្រចាំឆ្នាំ ២០២៤ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។
ឯកសារយោង៖
សេចក្ដីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ដីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន
សហគ្រាសដែលមានប្រតិបត្តិការជាមួយបុគ្គលទាក់ទិនត្រូវរៀបចំឯកសារផ្ទេរថ្លៃជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ក្នុងករណីសហគ្រាសពិនិត្យឃើញថាប្រតិបត្តិការមានការរៀបចំនិងភាពដែលអាចធៀបបាន មិនមានការប្រែប្រួលដែលប៉ះពាល់ដល់វិធីផ្ទេរថ្លៃដែលបានប្រើប្រាស់ សហគ្រាសអាចប្រើប្រាស់ឯកសារផ្ទេរថ្លៃដែលបានរៀបចំរួចហើយសម្រាប់ឆ្នាំកន្លងទៅ លើកលែងតែទិន្នន័យសូចនាករហិរញ្ញវត្ថុអាចធៀបបានដែលត្រូវរៀបចំជារៀងរាល់ឆ្នាំ។
ឯកសារយោង៖
ប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
យោងតាមប្រកាសលេខ ៥៧៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីយន្តការបង្វិលសងអាករលើតម្លៃបន្ថែម សហគ្រាសទាំងឡាយណាដែលគោរពតាមលក្ខខណ្ឌខាងក្រោមមានសិទិ្ធក្នុងការស្នើសុំបង្វិលសងអតប៖
ក.ក្រុមហ៊ុនត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
-មានឥណទានអាករលើធាតុចូលលើសប្រចាំខែ ចំពោះបុគ្គលជាប់អាករដែលមានការនាំចេញជាសំខាន់ ឬបានចុះបញ្ជីជាសហគ្រាសវិនិយោគ (QIP)
-មានឥណទានអាករលើធាតុចូលលើសចាប់ពី ៣ខែជាប់គ្នាឡើងទៅ ចំពោះបុគ្គលជាប់អាករដទៃទៀត
-មានភ័ស្តុតាងនៃការបង់ប្រាក់អាករលើធាតុចូល រួមមានប្រតិវេទន៍គយសម្រាប់ការនាំចូល ព្រមទាំងច្បាប់ដើមនៃ បង្កាន់នៃគយ ដែលបញ្ជាក់ពីការបង់ប្រាក់អាករដែលអាចអនុញ្ញាតជាឥណទាន ឬច្បាប់ដើមនៃវិក្កយបត្រអាករចេញដោយអ្នកផ្គត់ផ្គង់ក្នុងស្រុក
-មានភ័ស្តុតាងនៃការនាំចេញដែលត្រូវជាប់អាករតាមអត្រាសូន្យមានបញ្ជីគណនេយ្យអាករលើតម្លៃបន្ថែមដែលអាចជឿទុកចិត្តបាន រួមមានទិន្នានុប្បវត្តិទិញ-លក់ ព្រមទាំងកំណត់ត្រាជំនួយផ្សេងៗ។
ខ.ចំពោះបេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេទេសរបស់ រដ្ឋាភិបាលនានា ការស្នើសុំបង្វិលសងត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
-ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន
-ដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ តាមទម្រង់ដែលបានកំណត់
-វិក្កយបត្រទិញនីមួយៗ មានទឹកប្រាក់មិនរួមអាករ ចាប់ពី ២០០ ០០០ រៀល ឡើងទៅ
-ពាក្យស្នើសុំបង្វិលសងនីមួយៗត្រូវមានទឹកប្រាក់មិនរួមអាករ ចាប់ពី ២ ០០០ ០០០ រៀល ឡើងទៅ
-ពាក្យស្នើសុំត្រូវមានការបញ្ជាក់ពីប្រធានបេសកកម្មថា ទំនិញត្រូវបានប្រើប្រាស់ជាផ្លូវការពិតប្រាកដមែន។
យោងតាមប្រកាសលេខ ៥៧៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីយន្តការបង្វិលសងអាករលើតម្លៃបន្ថែមមាន៖
- អ្នកជាប់ពន្ធត្រូវបោះពុម្ពពាក្យស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ចេញពីប្រព័ន្ធ E-Filing
- ភ្ជាប់មកជាមួយនូវសំណុំឯកសារតម្រូវនានា
- មន្ត្រីសវនករនឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់វិក្កយបត្រអាករ ប្រតិវេទន៍គយនាំចេញ-នាំចូល បង្កាន់ដៃបង់ប្រាក់អាករ និងធ្វើសវនកម្មបង្វិលសង
- បន្ទាប់ពីទទួលបានការសម្រេច អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតជូនដំណឹងស្តីពីការផ្តល់ជូនប្រាក់ស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ហើយអ្នកជាប់ពន្ធនឹងទទួលបានប្រាក់បង្វិលសងចូលទៅក្នុងគណនីធនាគារពាណិជ្ជរបស់ខ្លួនដោយស្វ័យប្រវត្តិក្នុងរយៈពេល០៣ថ្ងៃ
អាករលើធាតុចូលដែលមិនអាចស្នើសុំបង្វិលសងបាន៖
-អាករលើធាតុចូលដែលមិនអនុញ្ញាតជាឥណទាន
-អាករលើធាតុចូលដែលផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធពន្ធតូច
-អាករលើធាតុចូលដែលមិនមានឯកសារភស្តុតាងត្រឹមត្រូវច្បាស់លាស់
-អាករលើធាតុចូលដែលមិនមានបញ្ចូលក្នុងប្រព័ន្ធ (E-Filling)។
ការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ត្រូវភ្ជាប់ឯកសារដូចជា៖
+ សហគ្រាស៖
- ពាក្យស្នើសុំបង្វិលសងប្រាក់អាករ
- លិខិតប្រកាសអាករលើតម្លៃបន្ថែមសម្រាប់ការស្នើសុំបង្វិលសង
- ច្បាប់ដើមនៃប្រតិវេទន៍គយនាំចូល (ករណីសហគ្រាសធ្វើការនាំចូល)
- ច្បាប់ដើម នៃបង្កាន់ដៃពន្ធនាំចូល
- ទិន្នានុប្បវត្តិទិញ និងលក់តាមសៀវភៅជំនួយស្មារតីលេខ០៦
- ច្បាប់ដើមនៃវិក្កយបត្រទិញនិងលក់
- ច្បាប់ថតចម្លង នៃលិខិតប្រកាសពន្ធ-អាករ ប្រចាំខែ និង/ឬប្រចាំឆ្នាំ នៃការិយបរច្ឆេទស្នើសុំ
- ច្បាប់ដើមនៃឯកសារនាំចេញ
- ឯកសារពាក់ព័ន្ធផ្សេងៗ ប្រសិនបើមាន
+ បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាល៖
- ពាក្យស្នើសុំបង្វិលសងប្រាក់អាករ ដោយមានបញ្ជាក់ពីប្រធានបេសកកម្ម ជូនអគ្គនាយកដ្ឋានពន្ធដារថា ទំនិញត្រូវ បានទិញសម្រាប់យកមកប្រើប្រាស់ ក្នុងការបំពេញមុខងារផ្លូវការរបស់បេសកកម្មពិតប្រាកដមែន
- វិក្កយបត្រច្បាប់ដើម
- ឯកសារពាក់ព័ន្ធផ្សេងៗ ប្រសិនបើមាន។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមទំព័រទី ៨៦ និង ៨៧ នៃសេវាសាធារណៈ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
យោងតាមសារាចរ លេខ ០០៧ សហវ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ស្តីពីអត្ថប្រយោជន៍ទទួលបានពីការវាយតម្លៃកម្រិតអនុលោមភាពសារពើពន្ធ
សហគ្រាសអនុលោមភាព៖
-ប្រភេទមាស ទទួលបានការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោមចំនួន ៥០០ លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន
-ប្រភេទប្រាក់ ទទួលបានការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោមចំនួន ២០០ លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន
បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាល៖ ទទួលបានការបង្វិលសងអាករលើតម្លៃបន្ថែម ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន។
យោងតាមទំព័រទី៨៦ នៃសេវាសាធារណៈ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលនៃការផ្តល់សេវាលើការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម៖
-សម្រាប់អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ គឺមានរយៈពេល ៤០ថ្ងៃ នៃថ្ងៃធ្វើការ
-សម្រាប់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា គឺមានរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ។
យោងតាមមាត្រា ១១៧ នៃច្បាប់ស្តីពីសារពើពន្ធ ក្រុមហ៊ុនអាចស្នើសុំមោឃៈការស្នើសុំបង្វិលសងបាន ដោយធ្វើការកែតម្រូវលិខិតប្រកាសពីការស្នើសុំបង្វិលសង ទៅជាឥណទានយោង។
យោងតាមមាត្រា ៧៣ នៃច្បាប់ស្តីពីសារពើពន្ធ និងប្រកាស ១៧០៤ សហវ.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ស្តីពី យន្តការពន្ធដារសម្រាប់ប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជាបុគ្គលជាប់អាករដូច្នេះក្រុមហ៊ុន អាចស្នើសុំបង្វិលសងបានប្រសិនបើក្រុមហ៊ុនមាន ឥណទានអាករលើធាតុចូលលើសក្នុងរយៈពេល៣ខែជាប់គ្នា។
យោងតាមមាត្រា ៧៣ នៃច្បាប់ស្តីពីសារពើពន្ធ សហគ្រាសដែលបុគ្គលជាប់អាករ អាចស្នើសុំបង្វិលសងឥណទាន អាករលើធាតុចូលលើស ចាប់ពី ៣ខែជាប់គ្នាឡើងទៅ។
យោងតាមមាត្រា ៦៨ នៃច្បាប់ស្តីពីសារពើពន្ធ ការផ្គត់ផ្គង់អាករជាបន្ទុករបស់រដ្ឋ មានន័យថាជាការផ្គត់ផ្គង់ជាប់អាករ ប៉ុន្តែរដ្ឋជួយចេញជួស ដូច្នេះសហគ្រាសដែលធ្វើការផ្គត់ផ្គង់អាករជាបន្ទុករបស់រដ្ឋ ឥណទានអាករលើធាតុចូលលើសគឺអាចស្នើសុំបង្វិលសងបាន។
យោងតាមមាត្រា៩១ នៃច្បាប់ស្តីពីសារពើពន្ធ “អ្នកជាប់ពន្ធមានសិទ្ធិប្តឹងតវ៉ាដូចមានចែងនៅក្នុងច្បាប់នេះ ចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធដូចមានចែងក្នុងមាត្រា ១១៨ និងមាត្រា ១២២ នៃច្បាប់នេះ។ (យោងតាមប្រការ ៣ នៃប្រកាស១៤៧០ សហវ.ប្រក ស្តីពី “វិធាននិងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះបណ្តឹងតវ៉ាខាងរដ្ឋបាលរបស់អ្នកជាប់ពន្ធ ឬភា្នក់ងារកាត់ទុកចំពោះសេចក្តីសម្រេច ឬវិធានការរបស់អគ្គនាយកដ្ឋានពន្ធដារ ឬអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋាន ពន្ធដារ ពាក់ព័ន្ធការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ ការទារបំណុលពន្ធ សេចក្តីសម្រេច និងវិធានការពន្ថដារផ្សេងទៀត។)