Hotline 1277
General Department of Taxation

Friday, September 11, 2020

5 years ago
Tax Obligations

អ្នកជាប់ពន្ធមធ្យមត្រូវមានកាតព្វកិច្ចដូចជា៖
ក.ការចុះបញ្ជីពន្ធដារ
បុគ្គលទាំងឡាយ ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុង​អំឡុងពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយ​ពីបុគ្គលនោះចាប់ផ្តើមធ្វើ​សកម្មភាព​សេដ្ឋកិច្ច ឬ​ក្រោពេលទទួល​​បានលិខិតបញ្ជាក់​ការចុះបញ្ជី ឬលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

  • ការចុះបញ្ជីពន្ធដារសម្រាប់ការិយាល័យតំណាង អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P3 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
  *ប្រសិនបើមាន
. លក្ខន្តិកៈរបស់ក្រុមហ៊ុនមេ
. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី របស់ក្រុមហ៊ុនមេ
. លិខិតប្រគល់សិទ្ធិតែងតាំងនាយកការិយាល័យតំណាង នាយកសាខា ឬអ្នកតំណាង
. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់នាយក ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់នាយក ឬអ្នកតំណាង
. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនមានអ្នកទទួលបន្ទុកជំនួស
១០.​លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
១១. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា    
ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
* សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
  • ការចុះបញ្ជីពន្ធដារសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P1 និង
ត្រូវភ្ជាប់ ឯកសារដូចខាងក្រោម៖
.លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ
.លក្ខន្តិកៈ ឬអនុស្សរណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ (ប្រសិនបើមាន)
. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានស្ថាប័ន ឬអ្នកតំណាង

. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់ប្រធានស្ថាប័ន ឬអ្នកតំណាង

*  ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់ស្ថាប័ន ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
*  វៀងលែងតែស្ថាប័នរដ្ឋ។
  • ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនឯកជន/មហាជនទទួលខុសត្រូវមានកម្រិត​ អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P2 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
.លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
.លក្ខន្តិកៈក្រុមហ៊ុន
. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ចាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង

. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ខាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង

. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)

. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត

  • ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិ អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P4 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
. លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
. កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទ្ធិ

. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង

. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង

ខ.ការកាន់់បញ្ជីកាគណនេយ្យ
អ្នកជាប់ពន្ធ ត្រូវប្រើវិធានគណនេយ្យតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា៖
  • ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្ដី​
  • ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាព សេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់។
.វិធានវិក្កយបត្រ
        អ្នកជាប់ពន្ធមធ្យមត្រូវចេញវិក្កយបត្រដូចខាងក្រោម៖
  • វិក្កយបត្រអាករដល់អតិថិជនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស    
  • វិក្កយបត្រធម្មតាដល់អតិថិជនដែលជាអ្នកប្រើប្រាស់
វិក្កយបត្រអាករ ត្រូវមាននិទ្ទេសដូចជា៖
- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះនិងអាសយដ្ឋានរបស់អ្នកទិញ ព្រមទាំងលេខអត្តសញ្ញាណកម្មសារពើពន្ធ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃសរុបនៃប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអាករនានា
- ប្រាក់អាករនីមួយៗ (ករណីទំនិញឬសេវាត្រូវជាប់អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ)និងអាករលើតម្លៃបន្ថែម
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់និងអ្នកទិញ។
វិក្កយបត្រធម្មតា ត្រូវមាននិទ្ទេសដូចជា៖

- ឈ្មោះនិងអាសយដ្ឋានរបស់អ្នកទិញ

- តម្លៃរួមបញ្ចូលទាំងអាករនានានៃទំនិញនីមួយៗ
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់។
ឃ.ការដាក់លិខិតប្រកាស ​និងបង់ពន្ធ-អាករនានា
ពន្ធប្រចាំខែសំខាន់ៗរួមមាន៖
  • ប្រាក់រំដោះពន្ធលើប្រាក់ចំណូល៖ ប្រាក់រំដោះពន្ធនេះត្រូវបង់ជារៀងរាល់ខែ តាមអត្រា ១%នៃផលរបររួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម
  • អាករលើតម្លៃបន្ថែម៖ ត្រូវយកអាករលើធាតុចេញតាមអត្រា ១០% កាត់កងអាករលើធាតុចូលដែលអនុញ្ញាត
  • ពន្ធកាត់ទុកលើការជួល៖ អ្នកជាប់ពន្ធមានកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកដោយត្រូវកាត់ទុកតាមអត្រាដូចមានចែងក្នុងមាត្រា២៥ និងមាត្រា២៦ នៃច្បាប់សារពើពន្ធ
  • ពន្ធលើប្រាក់បៀវត្ស ៖ សម្រាប់សហគ្រាសដែលមានបុគ្គលិកត្រូវជាប់ពន្ធ។
ពន្ធប្រចាំខែត្រូវបង់ពន្ធ និងដាក់លិខិតប្រកាសពន្ធចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២០ នៃខែបន្ទាប់ នៅអគ្គនាយក-ដ្ឋានពន្ធដារ ឬដាក់លិខិតប្រកាសតាមប្រព័ន្ធ E-Filing។
ពន្ធប្រចាំឆ្នាំសំខាន់ៗរួមមាន៖
  • ពន្ធប៉ាតង់៖ ១ ២០០ ០០០រៀល ក្នុង១ឆ្នាំ សម្រាប់១សកម្មភាព
  • ពន្ធលើប្រាក់ចំណូល៖ការគណនាប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំណាមួយ ត្រូវយកប្រាក់ចំណូលសរុបប្រចាំឆ្នាំនោះ ដកចំណាយអាចកាត់កងបានតាមបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល គុណអត្រាពន្ធដូចមានចែងក្នុងមាត្រា២០នៃច្បាប់ស្ដីពីសារពើពន្ធ
  • ពន្ធអប្បបរមា៖ កំណត់តាមអត្រា ១% លើផលរបរប្រចាំឆ្នាំរួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម (ក្នុងករណីកាន់បញ្ជីគណនេយ្យមិនបានត្រឹមត្រូវ)
ក្រៅពីប្រភេទពន្ធខាងលើ អ្នកជាប់ពន្ធមធ្យមអាចជាប់ពន្ធអាករដទៃទៀតតាមស្ថានភាពអាជីវកម្ម។
កាតព្វកិច្ចសារពើពន្ធតាមប្រភេទអាជីវកម្ម (វិស័យ)៖
  • វិស័យផ្ទះសំណាក់ ឬសណ្ឋាគារ
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
- អាករលើតម្លៃបន្ថែម
- ពន្ធលើប្រាក់បៀវត្ស
- ពន្ធកាត់ទុក
- អាករលើការស្នាក់នៅ
ឧទាហរណ៍៖ សណ្ឋាគារមួយមាន ២០០ បន្ទប់ ទទួលចំណូលក្នុងខែចំនួន ២២០ ០០០ ០០០ រៀល (ចំណូលរួមបញ្ចូលនូវអាករនានា) ដោយសន្មត់គ្មានអាករធាតុចូល។ តើសណ្ឋាគារនេះត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ សណ្ឋាគារត្រូវបង់ប្រាក់ពន្ធដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម    = ២២០ ០០០ ០០០រៀល / ១,១ = ២០០​ ០០០​ ០០០រៀល
អាករលើតម្លៃបន្ថែម                    = ២០០ ០០០ ០០០រៀល  x ១០%=  ២០ ០០០ ០០០រៀល
មូលដ្ឋានគិតអាករស្នាក់នៅ          = ២០០ ០០០ ០០០រៀល / ១,០២= ១៩៦ ០៧៨ ៤៣០រៀល
អាករស្នាក់នៅ                 = ១៩៦ ០៧៨ ៤៣០រៀល   x ២% =   ៣ ៩២១ ៥៦៩ រៀល                                
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល     = ២០០​ ០០០​ ០០០ រៀល  x ១%  = ២ ០០០ ០០០ រៀល
ដូច្នេះ សណ្ឋាគារត្រូវបង់៖
 -ប្រាក់រំដោះពន្ធលើប្រាក់ចំណូល       =  ២ ០០០ ០០០ រៀល
 -អាករលើតម្លៃបន្ថែម    ​                  =  ២០ ០០០ ០០០រៀល
 -អាករស្នាក់នៅ                            =   ៣ ៩២១ ៥៦៩រៀល
  • វិស័យភោជនីយដ្ឋាន

- អាករសម្រាប់បំភ្លឺសាធារណៈ (ជាអ្នកផ្គត់ផ្គង់បន្ត)
ឧទាហរណ៍៖ ភោជនីយដ្ឋានមួយ មានចំណូលរួមបញ្ចូលទាំងអាករនានាក្នុងមួយខែសីហា ឆ្នាំ២០ XX ចំណូលពីសេវាកម្ម ៥៥ ០០០ ០០០ រៀល និងចំណូលពីការលក់ស្រាបៀរមានចំនួន ១១ ០០០ ០០០រៀល (ភោជនីយដ្ឋានមិនមានការប្រគុំតន្រ្តីទេ) ដោយដឹងថាអាករលើធាតុចូលដែលអនុញ្ញាតជាឥណទានចំនួន ៥ ០០០ ០០០ រៀល។  តើភោជនីយដ្ឋានត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ ភោជនីយដ្ឋានត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
 មូលដ្ឋានគិតអាករលើតម្លៃបន្ថែម       = (៥៥ ០០០ ០០០+១១ ០០០ ០០០)រៀល / ១,១  
                                             = ៦០ ០០០ ០០០រៀល
អាករលើធាតុចេញ                     = ៦០ ០០០ ០០០រៀល  x ១០% =  ៦ ០០០ ០០០រៀល
អាករលើតម្លៃបន្ថែមត្រូវបង់      = ៦ ០០០ ០០០រៀល - ៥ ០០០ ០០០ រៀល (អាករលើធាតុចូល)        = ១ ០០០ ០០០រៀល
គណនាអាករសម្រាប់បំភ្លឺសាធារណៈ៖
-ផលរបរមិនរួមអតប                     = ១១ ០០០ ០០០រៀល/ ១,១   = ១០ ០០០ ០០០ រៀល
-មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ = (១០ ០០០ ០០០ រៀល x ២០%)/១,០០៦
                                            = ១ ៩៨៨ ០៧២ រៀល
អាករសម្រាប់បំភ្លឺសាធារណៈ             = ១ ៩៨៨ ០៧២ រៀល x៣% = ៥៩ ៦៤២ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល         = ៦០​ ០០០​ ០០០ រៀល x ១% = ៦០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
-ប្រាក់រំដោះពន្ធលើប្រាក់ចំណូល          =     ៦០០ ០០០រៀល
          -អាករលើតម្លៃបន្ថែម    ​                    =     ១ ០០០ ០០០រៀល
-អាករសម្រាប់បំភ្លឺសាធារណៈ             =      ៥៩ ៦៤២ រៀល
  • វិស័យទេសចរណ៍

ឧទាហរណ៍៖ ក្នុងខែសីហា ការីទេសចរណ៍មួយទទួលបានចំណូលដូចខាងក្រោម៖
ក. ចំណូលពីការនាំភ្ញៀវទៅកម្សាន្តនៅក្រៅប្រទេសមាន ៣០០ ០០០ ០០០រៀល
ខ. ចំណូលពីការនាំភ្ញៀវកម្សាន្តក្នុងស្រុកមានចំនួន ១០០ ០០០ ០០០រៀល (មិនរួមបញ្ជូលពន្ធអាករនានា)
គ. ចំណូលពីកម្រៃសេវាលក់សំបុត្រយន្តហោះមានចំនួន ២០ ០០០ ០០០រៀល ។
តើសហគ្រាសត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
ចំណូលសរុប = ៣០០ ០០០ ០០០រៀល+ ១០០​ ០០០ ០០០រៀល + ២០ ០០០ ០០០រៀល
                                                       =៤២០ ០០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល           = ៤២០ ០០០ ០០០រៀល x ១% = ៤ ២០០ ០០០ រៀល
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម           =  ១០០​ ០០០ ០០០រៀល + ២០ ០០០ ០០០រៀល
                                              =  ១២០ ០០០ ០០០រៀល
អាករលើតម្លៃបន្ថែម                          = ១២០ ០០០ ០០០រៀល x ១០% = ១២ ០០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
         - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល           = ៤ ២០០ ០០០ រៀល
         - អាករលើតម្លៃបន្ថែម                       = ១២ ០០០ ០០០រៀល
  • វិស័យកសិកម្ម
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំដូចជា៖
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (លើកលែងលើផលិតផលមួយចំនួន)
- អាករលើតម្លៃបន្ថែម (លើកលែងពន្ធចំពោះផលិតផលកសិកម្មមិនទាន់កែច្នៃ ដាំដុះក្នុងស្រុក)
- ពន្ធលើប្រាក់បៀវត្ស
- ពន្ធកាត់ទុក
ឧទាហរណ៍៖ សហគ្រាសក្នុងស្រុកមួយបានធ្វើការផ្គត់ផ្គង់អង្ករសម្រាប់បម្រើឱ្យការនាំចេញទៅទីផ្សារនៅក្រៅ
ព្រះរាជាណាចក្រកម្ពុជា ហើយទទួលចំណូល ៣ ០០០ ០០០ ០០០ រៀល ក្នុងមួយខែ ដោយក្នុងនោះមានការផ្គត់ផ្គង់ក្នុងស្រុកចំនួន១៥%នៃការផ្គត់ផ្គង់សរុប​ តើសហគ្រាសត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
អាករលើតម្លៃបន្ថែម          = ០ រៀល (នាំចេញអត្រា សូន្យ និងការផ្គត់ផ្គង់បន្ទុករដ្ឋប្រកាសលេខ២៥២ សហវ.ប្រក)
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល          = ៣ ០០០ ០០០ ០០០រៀល x ១%  = ៣០ ០០០ ០០០ រៀល
កំណត់សម្គាល់៖ សម្រាប់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ត្រូវបានព្យួរទុកជាបណ្តោះអាសន្ន ប្រសិនបើសហគ្រាសបានបំពេញលក្ខខណ្ឌ និងទទួលបានការព្យួរទុក យោងតាមប្រកាសលេខ ១០០សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដែលមានសុពលភាពត្រឹមដំណាច់ឆ្នាំ២០២៣។
 
  • វិស័យពាណិជ្ជកម្ម

ឧទាហរណ៍៖ សហគ្រាស នាំចូលទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសរុប ៤០០ ០០០ ០០០រៀល (មូលដ្ឋានគិត អតប របស់គយ) ហើយបានផ្គត់ផ្គង់ក្នុងស្រុកទទួលចំណូលបាន ៦៦០ ០០០ ០០០រៀល (ចំណូលរួមទាំងអាករគ្រប់ប្រភេទ)។ តើសហគ្រាសត្រូវបង់ពន្ធប្រចាំខែអ្វីខ្លះ?
ចម្លើយ៖ សហគ្រាស ត្រូវបង់ពន្ធអាករដូចខាងក្រោម៖
ផលរបរគ្មានអាករ                          = ៦៦០ ០០០ ០០០ រៀល /១,១ = ៦០០ ០០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល           = ៦០០ ០០០ ០០០ រៀល x ១% = ៦ ០០០ ០០០រៀល
អាករលើធាតុចេញ                         = ៦០០ ០០០ ០០០ រៀល  x ១០% = ៦០ ០០០ ០០០ រៀល
អាករលើធាតុចូល                          = ៤០០ ០០០ ០០០ រៀល  x ១០% = ៤០ ០០០ ០០០ រៀល
អាករលើតម្លៃបន្ថែមដែលត្រូវបង់          = ៦០ ០០០ ០០០ រៀល - ៤០ ០០០ ០០០ រៀល
                                                            = ២០ ០០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
          -ប្រាក់រំដោះពន្ធលើប្រាក់ចំណូល          =  ៦ ០០០ ០០០រៀល
          -អាករលើតម្លៃបន្ថែម                         =  ២០ ០០០ ០០០ រៀល
  • វិស័យសំណង់
  • សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
    - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
    - អាករលើតម្លៃបន្ថែម
    - ពន្ធលើប្រាក់បៀវត្ស
    - ពន្ធកាត់ទុក
    ឧទាហរណ៍៖ សហគ្រាស ផ្គត់ផ្គង់សេវាសាងសង់ ក្នុងខែសីហា ឆ្នាំ២០XX ទទួលបានចំណូលពីគម្រោងជួសជុលអាគារមួយក្នុងតម្លៃ ៣៣០ ០០០ ០០០ រៀល ហើយបានចំណាយឱ្យសហគ្រាស ម៉ៅការបន្តផ្នែកប្រព័ន្ធទឹក និងភ្លើងក្នុងគម្រោងខាងលើក្នុងតម្លៃ ៥៥ ០០០ ០០០ រៀល ។ តើសហគ្រាស ក ត្រូវបង់ពន្ធប្រចាំខែអ្វីខ្លះ? (ចំណូល-ចំណាយរួមបញ្ចូលទាំងអាករ)
    ចម្លើយ៖ សហគ្រាស ក ត្រូវបង់ពន្ធអាករដូចខាងក្រោម៖
    ផលរបរគ្មានអាករ                          = ៣៣០ ០០០ ០០០ រៀល /១,១ = ៣០០ ០០០ ០០០រៀល
    ប្រាក់រំដោះពន្ធលើប្រាក់ចំណូល           = ៣០០ ០០០ ០០០ រៀល x ១%
                                                  = ៣ ០០០ ០០០រៀល
    អាករលើធាតុចេញ                          = ៣០០ ០០០ ០០០ រៀល x ១០%
                                                  = ៣០ ០០០ ០០០ រៀល
    អាករលើធាតុចូលពីសហគ្រាស ខ         = (៥៥ ០០០ ០០០ រៀល/១,១) x ១០%
                                                  = ៥ ០០០ ០០០ រៀល
    អាករលើតម្លៃបន្ថែមដែលត្រូវបង់          = ៣០ ០០០ ០០០ រៀល - ៥ ០០០ ០០០ រៀល
                                                  = ២៥ ០០០ ០០០ រៀល
    ដូច្នេះ សហគ្រាសត្រូវបង់៖
    -ប្រាក់រំដោះពន្ធលើប្រាក់ចំណូល          = ៣ ០០០ ០០០រៀល
    -អាករលើតម្លៃបន្ថែម                        = ២៥ ០០០ ០០០ រៀល

Upcoming due date of monthly-annual tax return

June 22, 2026

in 18 days

Filing Tax Returns For​ May 2026 Manual

June 25, 2026

in 21 days

Filing Tax Returns For May 2026 Online

July 20, 2026

in 1 month

Filing Tax Returns For​ June 2026 Manual

June 22, 2026 in 18 days

Filing Tax Returns For​ May 2026 Manual

June 25, 2026 in 21 days

Filing Tax Returns For May 2026 Online

July 20, 2026 in 1 month

Filing Tax Returns For​ June 2026 Manual

National Tax School
Wednesday, May 13, 2026
Notification on Training course on Tax Obligation ...
Wednesday, May 13, 2026
Notification on Training course on Tax Rules and P ...
Monday, April 6, 2026
Notification on Training course on Special Tax, Pu ...