ត្រឡប់ទៅទំព័រប្រភេទពន្ធដោយសង្ខេបវិញ
អាករលើតម្លៃបន្ថែម
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។
ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់ៈ
  • ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
  • ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
  • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅៈ
  • សេវាប្រៃសណីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
  • សេវាធានារ៉ាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន
អត្រាអាករលើតម្លៃបន្ថែមមានៈ
  • ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
  • ០% សម្រាប់ការនាំចេញ
ការគណនាប្រាក់អាករត្រូវបង់ៈ
  • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា "អាករលើធាតុចូល"
  • ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា "អាករលើធាតុចេញ"
  • ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល
អាករលើធាតុចូលដែលមិនអាចកាត់កងបានៈ
    អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើៈ
  • ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
  • ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
  • ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ
អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។
សេវាកម្ម E-Payment
ឱកាសការងារ ពីអគ្គនាយកដ្ឋានពន្ធដារ
VT2014
ទំព័រស្ទង់មតិអំពីគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ
លិខិតប្រកាសពន្ធ

លិខិតប្រកាសពន្ធគ្រប់ប្រភេទ
បទបញ្ជាផ្ទៃក្នុង

ភ្ជាប់ទៅគេហទំព័ររបស់
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
 អគ្គនាយកដ្ឋានរតនាគារជាតិ
 ផ្សេងៗទៀត
ប្រតិទិនឈប់សម្រាក
- ឆ្នាំ ២០១៧
- ឆ្នាំ ២០១៦
វគ្គបណ្តុះបណ្តាល
- ផ្សេងៗ...
សាលាជាតិពន្ធដារ
- ពាក្យស្នើសុំចូលរៀន
ខ្មែរយូនីកូដ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
ខែនេះ
ខែមុន
សរុប
1,662
69,896
128,915
5,561,238
ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ
-ដំណឹងអាហារូបករណ៍សិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ជំនាញពន្ធដារ នៅ National Gratuate Institute for Policy Studies (GRIPS) ប្រទេសជប៉ុន១៥ ធ្នូ ២០១៧
-ដំណឹងអាហារូបករណ៍សិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិ YOKOHAMA ប្រទេសជប៉ុន១៤ ធ្នូ ២០១៧
-លិខិតអញ្ជើញចូលរួមប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណួលពន្ធប្រចាំខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៧ ព្រមទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត របស់អគ្គនាយកដ្ឋានពន្ធដារ០៥ ធ្នូ ២០១៧
-ដំណឹងអាហារូបករណ៍សិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់លើមុខ​វិជ្ជា ទំនាក់ទំនង​អន្តរជាតិ​ (Master of International Relation) នៅសាកលវិទ្យាល័យ Ritsumeikan ប្រទេសជប៉ុន២២ វិច្ឆិកា ២០១៧
-ដំណឹងអាហារូបករណ៍សិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់លើមុខ​វិជ្ជា គោល​នយោបាយសេដ្ឋកិច្ច​ (MA in Policy Economics) នៅ The Center for Development Economics, Williams College សហរដ្ឋអាមេរិក២២ វិច្ឆិកា ២០១៧

ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ
 
 
វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការពន្ធដារ
- សំណើចូលរួម និងចាត់​តាំងថ្នាក់​ដឹកនាំ និងមន្ត្រី​ពាក់ព័ន្ធ​ចំួន ០៥រូប ចូលរួម​វគ្គបណ្តាលបណ្តាល​ស្តីពី​ការប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ធនធានមនុស្ស និងកម្ម​វិធីត្រួតពិនិត្យ​ពន្ធមធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់​ប្រភេទសម្រាប់ឆ្នាំ២០១៧ ១៤ ធ្នូ ២០១៧
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​សិក្ខាសាលា​ស្តីពី The Importance of Critical Thinking រៀបចំដោយ JICA ២២ វិច្ឆិកា ២០១៧
--------------------------------------------------------------------------------------------------------------------------
ឯកសាររបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសារពើពន្ធ និង បទបង្ហាញផ្សេងៗ
- សៀវភៅណែនាំការប្រើ​ប្រាស់​កម្មវិធី​សម្រង់​សហគ្រាស​ត្រូវ​លុប​ចេញ​ពីបញ្ជី ក្នុងប្រព័ន្ធ​គ្រប់គ្រង​ការប្រមូលពន្ធរបបស្វ័យ​ប្រកាស ២០ កញ្ញា ២០១៦
- សៀវភៅណែនាំ​ការប្រើប្រាស់កម្មវិធី​បំណុល​ពន្ធមិនអាច​ប្រមូលបាន ០១ កញ្ញា ២០១៦
- របៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ 05/03/2014
- របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធរបបស្វ័យប្រកាស (SAS) 10/05/2013
ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ