ត្រឡប់ទៅទំព័រប្រភេទពន្ធដោយសង្ខេបវិញ
ពន្ធលើប្រាក់បៀវត្ស
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ២០នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។
សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅៈ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ អត្រាពន្ធ
ពី ០ ៛ ដល់ ១.០០០.០០០ ៛ ០%
ពី ១.០០០.០០១ ៛ ដល់ ១.៥០០.០០០ ៛ ៥%
ពី ១.៥០០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ១០%
ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ១៥%
    លើសពី ១២.៥០០.០០០ ៛ ២០%
សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុន ការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។
ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។
ឱកាសការងារ ពីអគ្គនាយកដ្ឋានពន្ធដារ
VT2014
ទំព័រស្ទង់មតិអំពីគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ
លិខិតប្រកាសពន្ធ

លិខិតប្រកាសពន្ធគ្រប់ប្រភេទ
បទបញ្ជាផ្ទៃក្នុង

ភ្ជាប់ទៅគេហទំព័ររបស់
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
 អគ្គនាយកដ្ឋានរតនាគារជាតិ
 ផ្សេងៗទៀត
ប្រតិទិនឈប់សម្រាក
- ឆ្នាំ ២០១៧
- ឆ្នាំ ២០១៦
វគ្គបណ្តុះបណ្តាល
- ផ្សេងៗ...
សាលាជាតិពន្ធដារ
- ពាក្យស្នើសុំចូលរៀន
ខ្មែរយូនីកូដ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
ខែនេះ
ខែមុន
សរុប
124
81,315
122,246
5,200,579
ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ
-លិខិតអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូលពន្ធ​ប្រចាំខែសីហា ឆ្នាំ២០១៧ ព្រមទាំងទិសដៅ​សម្រាប់អនុវត្តបន្ត របស់អគ្គនាយក​ដ្ឋានពន្ធដារ០១ កញ្ញា ២០១៧
-អញ្ជើញចូលរួមជាអធិបតី​ក្នុងពិធីប្រគល់វិញ្ញាបនបត្រ​ជូន​ដល់​បេក្ខ​ជនប្រឡងជាប់ភ្នាក់​ងារ​សេវា​កម្ម​ពន្ធដារជំនាន់ទី៦ និងទី៧ ក្នុងឆ្នាំ២០១៧០១ កញ្ញា ២០១៧
-សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ដល់បេក្ខជន​មន្ត្រីរាជការ​ពន្ធដារ​ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែកគ្រប់គ្រង និង​គោល​នយោ​បាយ​សារពើ​ពន្ធ ចំនួន ០១រូប ឬ ០២រូប នៅសាកលវិទ្យាល័យ Keoi ប្រទេសជប៉ុន១១ សីហា ២០១៧
-លិខិតអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូលពន្ធ​ប្រចាំខែកក្កដា ឆ្នាំ២០១៧ ព្រមទាំងទិសដៅ​សម្រាប់អនុវត្តបន្ត របស់អគ្គនាយក​ដ្ឋានពន្ធដារ០៣ សីហា ២០១៧

ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ
 
 
វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការពន្ធដារ
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គសិក្ខាសាលាស្តីពី​ការគ្រប់គ្រង​លិខិត​ប្រកាស​ពន្ធ នៅក្នុង​បរិបទ​ប្រទេសជប៉ុន ០៧ កញ្ញា ២០១៧
--------------------------------------------------------------------------------------------------------------------------
ឯកសាររបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសារពើពន្ធ និង បទបង្ហាញផ្សេងៗ
- សៀវភៅណែនាំការប្រើ​ប្រាស់​កម្មវិធី​សម្រង់​សហគ្រាស​ត្រូវ​លុប​ចេញ​ពីបញ្ជី ក្នុងប្រព័ន្ធ​គ្រប់គ្រង​ការប្រមូលពន្ធរបបស្វ័យ​ប្រកាស ២០ កញ្ញា ២០១៦
- សៀវភៅណែនាំ​ការប្រើប្រាស់កម្មវិធី​បំណុល​ពន្ធមិនអាច​ប្រមូលបាន ០១ កញ្ញា ២០១៦
- របៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ 05/03/2014
- របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធរបបស្វ័យប្រកាស (SAS) 10/05/2013
ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ