ការឆ្លើយតបរបស់លោក-លោកស្រីមានសារៈសំខាន់សម្រាប់យើងខ្ញុំធ្វើការកែលម្អ និងផ្តល់សេវាជូនលោក-លោកស្រីឲ្យកាន់តែ ប្រសើរឡើង

សូមថ្លែងអំណរគុណលោក-លោកស្រីសម្រាប់ការចំណាយពេលឆ្លើយសំណួរ។​

សូមមេត្តាឆ្លើយឲ្យបានគ្រប់សំណួរ។

Database មិនដំណើរ សូមមេត្តាព្យាយាមម្តងទៀត។

 
 
បេសកកម្ម
អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មធ្វើឱ្យសម្រេចការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារតាមការៈ
  - ផ្តល់សេវាដល់អ្នកជាប់ពន្ធរួមមាន ការផ្តល់ព័ត៌មាន អប់រំ ពន្យល់ណែនាំ ដើម្បីឱ្យអ្នកជាប់ពន្ធប្រតិបត្តិត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
  - អនុវត្តកម្មវិធីចាប់បង្ខំ ដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោសទណ្ឌតាមការកំណត់ នៃបទប្បញ្ញត្តិស្តីពីពន្ធដារចំពោះអ្នកជាប់ពន្ធដែលមិនបានប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ
  - ប្រមូលចំណូលពន្ធ តាមការអនុវត្តត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងបង់គ្រប់គ្រាន់ចូល ថវិកាជាតិ
  - ផ្តល់សេវា និងការអប់រំអ្នកជាប់ពន្ធ ដើម្បីធានាឱ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តត្រឹមត្រូវ
  - អនុវត្តកម្មវិធីចាប់បង្ខំប្រកបដោយប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នា ចំពោះអ្នកជាប់ពន្ធ ដែលមិនគោរពច្បាប់ និងបទញ្ញត្តិស្តីពីសារពើពន្ធ
  - អនុវត្តគោលការណ៏យុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដើម្បីបង្កើនការជឿទុកចិត្ត ចំពោះរដ្ឋបាលសារពើពន្ធ
  - បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធ ក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួនធ្វើឱ្យមានភាព សាមញ្ញចំពោះតម្រូវការផ្សេងៗ និងបន្ថយការចំណាយរបស់អ្នកជាប់ពន្ធ
  - បង្កើនសមត្ថភាព ចំណេះដឹងដល់មន្រ្តីពន្ធដារជាប្រចាំ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព
  - បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធការងារដែល មានភាពច្បាស់លាស់ ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន
តួនាទី និង ភារកិច្ច
អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចជាអាទិ៍ដូចតទៅៈ
  - រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលថវិកាជាតិ
  - រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
  - កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដោយផ្អែកលើការអង្កេត និងផ្គុំព័ត៌មាន
  - គណនា និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងចំណូលផ្សេងៗ
  - កសាងកម្មវិធី និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
  - ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
  - អនុវត្តទោសទណ្ឌតាមច្បាប់ចំពោះអ្នកជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ដែលល្មើសបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
  - ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងប្រចាំឆ្នាំនីមួយៗ
ស្ថាប័ន - រចនាសម្ព័ន្ធ
  រចនាសម័្ពន្ធនៃការគ្រប់គ្រង
 នាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារ
  សាខាពន្ធដារខណ្ឌ-ខេត្ត
[ ត្រឡប់ទៅលើ ]
ឱកាសការងារ ពីអគ្គនាយកដ្ឋានពន្ធដារ
VT2014
ទំព័រស្ទង់មតិអំពីគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ
លិខិតប្រកាសពន្ធ

លិខិតប្រកាសពន្ធគ្រប់ប្រភេទ
បទបញ្ជាផ្ទៃក្នុង

ភ្ជាប់ទៅគេហទំព័ររបស់
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
 អគ្គនាយកដ្ឋានរតនាគារជាតិ
 ផ្សេងៗទៀត
ប្រតិទិនឈប់សម្រាក
- ឆ្នាំ ២០១៧
- ឆ្នាំ ២០១៦
វគ្គបណ្តុះបណ្តាល
- ផ្សេងៗ...
សាលាជាតិពន្ធដារ
- ពាក្យស្នើសុំចូលរៀន
ខ្មែរយូនីកូដ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
ខែនេះ
ខែមុន
សរុប
2,177
109,813
129,791
4,533,508
ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ
-ជម្រាបជូនលោកប្រធាននាយកដ្ឋានថ្នាក់កណ្តាលទាំង៧ សំណើធ្វើបញ្ជីសម្រង់ឈ្មោះអតីតមន្រ្តីរាជការ​ពន្ធដារដែលបានចូលនិវត្តន៍​កន្លង​មក​រហូតដល់បច្ចុប្បន្ន២០ មីនា ២០១៧
-ជម្រាបជូនលោកប្រធានសាខាពន្ធដារខណ្ខទាំង៩ សំណើធ្វើបញ្ជីសម្រង់ឈ្មោះអតីតមន្រ្តីរាជការ​ពន្ធដារដែលបានចូលនិវត្តន៍​កន្លង​មក​រហូតដល់បច្ចុប្បន្ន២០ មីនា ២០១៧
-ជម្រាបជូនលោកប្រធានសាខាពន្ធដារខេត្តទាំង២៤ សំណើធ្វើបញ្ជីសម្រង់ឈ្មោះអតីតមន្រ្តីរាជការ​ពន្ធដារដែលបានចូលនិវត្តន៍​កន្លង​មក​រហូតដល់បច្ចុប្បន្ន២០ មីនា ២០១៧
-សេចក្តីជូនដំណឹងស្តីពី​អាហារូបករណ៏ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងគោល​នយោបាយសារពើពន្ធ នៅប្រទេសកូរ៉េខាងត្បូង១៧ មីនា ២០១៧
-លិខិតអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូលពន្ធ​ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ព្រមទាំងទិសដៅ​សម្រាប់អនុវត្តបន្ត របស់អគ្គនាយក​ដ្ឋានពន្ធដារ០៣ មីនា ២០១៧

ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ
 
 
វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការពន្ធដារ
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីពន្ធលើ​ប្រាក់ចំណេញ និងការ​ពិនិត្យ​លិខិត​ប្រកាស​ពន្ធ​ប្រចាំ​ឆ្នាំ ក្រុមទី០៣ ២៣ កុម្ភៈ ២០១៧
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីពន្ធលើ​ប្រាក់ចំណេញ និងការ​ពិនិត្យ​លិខិត​ប្រកាស​ពន្ធ​ប្រចាំ​ឆ្នាំ ក្រុមទី០២ ២៣ កុម្ភៈ ២០១៧
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីពន្ធលើ​ប្រាក់ចំណេញ និងការ​ពិនិត្យ​លិខិត​ប្រកាស​ពន្ធ​ប្រចាំ​ឆ្នាំ ក្រុមទី០១ ២៣ កុម្ភៈ ២០១៧
--------------------------------------------------------------------------------------------------------------------------
ឯកសាររបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសារពើពន្ធ និង បទបង្ហាញផ្សេងៗ
- សៀវភៅណែនាំការប្រើ​ប្រាស់​កម្មវិធី​សម្រង់​សហគ្រាស​ត្រូវ​លុប​ចេញ​ពីបញ្ជី ក្នុងប្រព័ន្ធ​គ្រប់គ្រង​ការប្រមូលពន្ធរបបស្វ័យ​ប្រកាស ២០ កញ្ញា ២០១៦
- សៀវភៅណែនាំ​ការប្រើប្រាស់កម្មវិធី​បំណុល​ពន្ធមិនអាច​ប្រមូលបាន ០១ កញ្ញា ២០១៦
- របៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ 05/03/2014
- របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធរបបស្វ័យប្រកាស (SAS) 10/05/2013
ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ